Wednesday, March 13, 2019

ទិវានារីអន្តជាតិ ៨មីនា គឺបានឆ្លុះបញ្ចាំងឱ្យឃើញចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាពទាំងអស់ក្នុងសង្គម

ស្វាយរៀង៖ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០១៩ លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតីខួបលើកទី១០៨ ទិវានារីអន្តជាតិ ៨មីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ “លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស” ដែលបានប្រារព្ធធ្វើឡើងនៅសាលប្រជុំគណបក្ស ប្រជាជនកម្ពុជាស្រុកស្វាយជ្រំ និង​មាន​ការ​អញ្ជើញ​ចូលរួមពីសំណាក់លោកស្រី ពៅ សុភាព តំណាងរាស្ត្រមណ្ឌលស្វាយរៀង លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំ លោក លោកស្រី អភិបាលលរងស្រុក សមាជិកក្រុមប្រឹក្សា​ស្រុក លោក លោកស្រីមេឃុំទាំង១៦ រួមទាំងកងកម្លាំងទាំង៣ មន្ត្រីររាជការ តាមបណ្តា​ការិយាល័យចំណុះសាលាស្រុក ជាច្រើនរូបទៀត។
មានប្រសាសន៍លើកឡើងនៅក្នុងពិធីនេះ លោកស្រី ដួង វណ្ណា បានសង្កត់ធ្ងន់ថា ទិវានារីអន្តជាតិ ៨មីនា គឺបានឆ្លុះបញ្ចាំង ឱ្យឃើញចូលរួមរបស់ស្ត្រីនៅគ្រប់ទិដ្ឋភាព ទាំងអស់នៃសង្គម រួម​មាន សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយ ការរៀបចំផែនការសម្រាប់ អនុវត្តបន្តនៅ​ឆ្នាំ បន្តបន្ទាប់ទៀត ឆ្ពោះទៅលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្ត្រី​ផង​ដែរ។
លោកស្រីបានបន្តថា ខួបលើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០១៩នេះ ប្រមុខ នៃរាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកប្រធានបទ“លើកកម្ពស់សមភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស” ដែលសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ ថែមទៀតពីផែនការសកម្មភាពគន្លឹះ នៃការយកចិត្តទុកដាក់ ការប្ដេជ្ញាចិត្ត និងទិសដៅជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន អង្គភាព ក្នុងកិច្ចគាំពារសង្គម លើកកម្ពស់ការចូលរួមរបស់ស្ដ្រីដែលជាដៃគូមិនអាចខ្វះបាននៅក្នុងគ្រប់ដំណើរការនៃសកម្មភាពសង្គម រួមទាំងការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស​ថែម​ទៀតផង។
លោកស្រីតំណាងរាស្រ្តខេត្តស្វាយរៀង បានជម្រុញឱ្យ កងកម្លាំងប្រដាប់អាវុធទាំងបីជាស្ត្រីទាំងអស់ បើទោះបីជាប់រវល់ និងមមាញឹកបំពេញភារកិច្ចការងារយ៉ាងណាក៏ដោយ សូមកុំភ្លេច​ឆ្លៀត ពេលវេលាជួយអប់រំទូន្មានប្រៀនប្រដៅកូនចៅ សាច់ញាតិ ឲ្យក្លាយ ជាកូនល្អ សិស្ស​ល្អ ពលរដ្ឋល្អ ចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើហិង្សា និងគ្រឿងស្រវឹងគ្រប់ប្រភេទ និង​ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា៕



No comments:

Post a Comment