Thursday, March 14, 2019

អភិបាលខេត្តពោធិ៍សាត់ ផ្ដាំផ្ញើដល់មន្រ្តីក្រោមឱវាទអោយយកចិត្តទុក្ខចំពោះកម្មករក៏ដូចប្រជាជនទូទៅ

ពោធិ៍សាត់៖ រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី អមដំណើរដោយលោក លោកស្រីអភិបាលរងខេត្ត តំណាងមន្ទីរ អង្គភាពនានាជុំវិញខេត្ត នៅរោងចក្រកាត់ដេរ លានហ្វាហេងយូ (ខេមបូឌា) ហ្គាម៉ិន ដែលស្ថិតនៅក្នុងភូមិស្នាមព្រះ ឃុំស្នាមព្រះ ស្រុកបាកាន សរុបប្រមាណ ៨២០នាក់។
ពិធីជួបសំណេះសំណាលនេះធ្វើឡើងក្នុងគោលបំណង៖
១. ស្វែងយល់ពីសុខទុក្ខ និងបញ្ហាប្រឈមនានា ដែលពួកគាត់កំពុងជួបប្រទះដើម្បីដោះស្រាយជូនពួកគាត់ទាន់ពេលវេលា
២. ផ្សព្វផ្សាយបន្ថែមអំពីប្រាក់ខែគោល១៨០ដុល្លារ និងប្រាក់ខែដែលត្រូវទទួលបានអំឡុងពេលស្រ្តីសម្រាលបុត្រ១២០% និងឈប់សម្រាករយៈពេល ៩០ថ្ងៃ
៣. បំពេញសន្យាតាមការស្នើសុំរបស់កម្មករ កម្មការនីមុនពេលបោះឆ្នោតបង្កើតកម្មវិធីចាប់រង្វាន់ម៉ូតូ មួក បំពង់ទឹកក្ដៅ ឆ្នាំងដាំបាយ ដបទឹកក្ដៅ…
៤. បង្កើនភាពកក់ក្ដៅរវាងថ្នាក់ដឹកនាំ និងកម្មករអោយកាន់តែបានទទួលភាពកក់ក្ដៅក្រោមស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំក្នុងនាមជាសាច់ញាតិក្នុងគ្រួសារតែមួយក្រោមដំបូលសន្តិភាពដែលមានលោក ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល។

ជាចុងក្រោយ លោកអភិបាលខេត្តបានឧបត្ថម្ភសារ៉ុងចំនួន៣ ដល់បងប្អូននារីដែលមានផ្ទៃពោះផងដែរ និងផ្ដាំផ្ញើដល់មន្រ្តីក្រោមឱវាទអោយយកចិត្តទុក្ខចំពោះកម្មករក៏ដូចប្រជាជនទូទៅ ជាពិសេសមន្ទីរការងារសូមជួយតាមដានពីសុខទុក្ខកម្មករអោយបានជាប្រចាំ៕




No comments:

Post a Comment