Thursday, July 12, 2018

អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ​សង្កេតការណ៍​ប្រឡងសញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ២០-២១​ សីហា ២០១៨​

ស្វាយរៀង៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្ត លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី ចិន ច័ន្ទមុនី ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារសង្កេតការណ៍ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២០-២១ សីហា ២០១៨ នៅខេត្តស្វាយរៀង។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអនុប្រធានអគ្គិសនីស្វាយរៀង លោកស្រីអភិបាលរងក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ លោកនាយកទីចាត់ការរដ្ឋបាល និងនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីនាយក នាយិកាសាលាដែលជាទីតាំងមណ្ឌលប្រឡង តំណាងមន្ទីរសុខាភិបាលខេត្ត តំណាងមន្ទីរធម្មការ និងសាសនាខេត្ត តំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានមានប្រសាសន៍គាំទ្រ និងផ្ដល់នូវកិច្ចសហការជានិច្ចជាមួយអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តស្វាយរៀង ឆ្នាំ២០១៨នេះ ប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងទប់ស្កាត់បាននូវភាពអសកម្មនានាដែលអាចកើតឡើងជាយថាហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការប្រឡង ។

ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានទទួលយកនូវសំណូមពរមួយចំនួនដែលលើកឡើងដោយតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដោយបានប្រគល់ជូនមន្ទីរ-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ សហការធ្វើការដោះស្រាយឲ្យបានល្អប្រសើរ និងចប់សព្វគ្រប់ឲ្យបានមុនថ្ងៃប្រឡង៕






No comments:

Post a Comment