Tuesday, July 24, 2018

ប្រជាពលរដ្ឋនៅ​សង្កាត់កំពង់ប្រណាក​ ក្រុងព្រះវិហារ​ ប្តេជ្ញាបោះឆ្នោតជូន​គណបក្សប្រជាជនកម្ពុជា​

ព្រះវិហារ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ប្រមាណជាង១០០០នាក់ បានប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០។

ការប្តេជ្ញាចិត្តនេះធ្វើឡើង ក្នុងឱកាសដែលលោក មាស សុភា អញ្ជើញជួបសំណេះសំណាល និងបង្ហាញខ្លួនបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត
នីតិកាលទី៦ និងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ក៏ដូចជាក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ក្រុង សង្កាត់ជាច្រើនរូបទៀតផងដែរ៕




No comments:

Post a Comment