Tuesday, June 19, 2018

អភិបាលខេត្តតាកែវ ចុះចែកអំណោយកាកបាទក្រហមជូនគ្រួសារក្រីក្រ២០០ គ្រួសារនៅស្រុកគិរីវង់

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តតាកែវ អមដំណើរដោយលោក លោកស្រីសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមជាមួយសប្បុរសជនបានអញ្ជើញចុះចែកអំណោយមនុស្សធម៌ ផ្តល់ជូន គ្រួសារប្រជាពលរដ្ឋទីទ័លក្រ ស្តី្រមេម៉ាយ ចាស់ជរា និងជនពិការ ចំនួន គ្រួសារក្រីក្រចំនួន ២០០ គ្រួសារមកពី២ឃុំ គឺឃុំអង្គប្រាសាទ១៥០ គ្រួសារ និងឃុំ រៀមអណ្តើក៥០គ្រួសារ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ ដែលបានរៀបចំឡើងក្នុងបរិវេនវត្តភ្ងាស ភូមិភ្ងាស ឃុំអង្គប្រាស ស្រុកគិរីវង់ ខេត្តតាកែវ នាព្រឹកថ្ងៃច័ន្ទទី១៨ ខែកក្កដា ឆ្នាំ២០១៨។
ក្នុងឱកាសនោះដែរ លោកប្រធានកតិ្តយសសាខាកាកបាទក្រហមខេត្ត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ដែលជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរង គ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនរើសអើងវណ្ណៈ ប្រកាន់ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ អ្វីឡើយ។
លោក ក៏បានផ្តាំផ្ញើរដល់បងប្អូនសូមមានការប្រុងប្រយ័ត្នខ្ពស់ គ្រោះធម្មជាតិនានាដូចជាខ្យល់កន្ត្រាក់ រន្ទះបាញ់ជាដើមដែលកើតឡើងដោយសារបម្រែបម្រួលអាកាស ហើយរដូវនេះគឺជារដូវវស្សា និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ប្រកាន់យកនូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ូច ភា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះដើម្បីបង្ហាញពីឆន្ទៈរបស់ខ្លួន ជ្រើសរើសគណបក្ស និងថ្នាក់ដឹកនាំណាដែលបងប្អូនស្រលាញ់ពេញចិត្ត ហើយបម្រើយកចិត្តទុកដាក់ចំពោះបងប្អូនពិតប្រាកដ ដឹកនាំប្រទេសប្រកបដោយសន្តិភាព និងឆ្ពោះទៅរកការអភិវឌ្ឍន៍៕






No comments:

Post a Comment