Tuesday, June 19, 2018

លោក កែវ ពៅ​ អំពាវនាវដល់​ប្រជាពលរដ្ឋ​ពេលជិះម៉ូតូ​ត្រូវពាក់​មួកសុវត្ថិភាព​

កំពង់ឆ្នាំង៖ លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានថ្លែងថា ការជិះម៉ូតូពាក់មួកសុវត្តិភាពអាចជួយយើងគេចផុតពីការរបួសក្បាលធ្ងន់ធ្ងរ ក្នុងពេលកើតមានគ្រោះថ្នាក់ចរាចរណ៍ដោយចៃដន្យ ហេតុនេះអ្នកជិះម៉ូតូគ្រប់ៗរូបត្រូវតែពាក់មួកសុវត្តិភាព បើពុំនោះទេយើងនិងអាចរបួសធ្ងន់ធ្ងរ ឬស្លាប់បានពេលជួបនិងគ្រោះ
ថ្នាក់ចរាចរណ៍។

លោកបានថ្លែងបែបនេះ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងយុទ្ធនាការពង្រឹងច្បាប់ចរាចរណ៍ នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ និងចែកមួកសុវត្តិភាពចំនួន៥០មួក ដល់ប្រជាពលរដ្ឋ ដែលជិះម៉ូតូអត់ពាក់មួកសុវត្តិភាព និងដែលបានឆ្លើយត្រឹមត្រូវ៣សំណួរ ពាក់ពន្ធ័នឹងការយល់ដឹងអំពីច្បាប់ចរាចរណ៍៕




No comments:

Post a Comment