Thursday, March 01, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សាសនាទាំងអស់នៅកម្ពុជាកើតឡើងដំណាលគ្នាដោយសារថ្ងៃ៧មករា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សាសនាទាំងអស់នៅកម្ពុជាគឺបានកើតឡើងដំ​ណាលគ្នាក្នុងពេលតែមួយពោលគឺកើតឡើងដោយសារថ្ងៃរំដោះ៧មករា ទើបធ្វើឱ្យសាសនាទាំងអស់បានរស់ឡើងវិញ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញកាត់ឫស្សសីមាព្រះវិហារ និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្ត «ជ័យមង្គល» ហៅវត្តជ្រៃ ស្ថិតនៅភូមិព្រែកឪជ្រឹងក ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥កើតពេញបូរមី ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ថ្ងៃរំដោះ៧មករា ១៩៧៩ មិនត្រឹមតែរំដោះជាតិនិងប្រជាជនកម្ពុជាឱ្យរួចផុតពីការកាប់សម្លាប់ដោយពួកបនប្រល័យពូជសាសន៍នោះទេ ថែមទាំងរំដោះពពួកប្រែតដែលជាជំនឿរបស់ខ្មែរក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបីរំដោះជាតិរួចហើយ បើសិនគ្មានគោលនយោបាយរបស់រាជរដ្ឋាភិបាល បើកឱកាសឱ្យប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈមានសេរីភាពជំនឿ សាសនានោះទេ ក៏ប្រជាពលរដ្ឋយើងគ្មានឱកាសបានគោរពតាមជំនឿរបស់ខ្លួននោះដែរ៕






No comments:

Post a Comment