Monday, December 11, 2017

លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លអ៊ែរ

នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញ​បើកសិក្ខាសិលាផ្សព្វផ្សាយផែនការសកម្មភាពជាតិគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៅសណ្ឋាគារភ្នំពេញ។

ពិធីនេះដែរក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប, មន្ត្រីប្រយុទ្ធប្រឆាំងអាវុធគីមី របស់អង្គ​ការសហ​ប្រជាជាតិ និងថ្នាក់នាំ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

សិក្ខាសាលានេះត្រូវបានធ្វើឡើង ដើម្បីពន្យល់ពីការពាក់ព័ន្ធនៃហានិភ័យគីមីជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ និងវិធីដែលផែនការសកម្មភាពជាតិគាំទ្រ ការកាត់បន្ថយហានិភ័យគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។

យោងតាមមន្ត្រីអាជ្ញាធរជាតិអាវុធគីមី បានបញ្ជាក់ថា ខេត្តជាច្រើនរបស់កម្ពុជា ត្រូវបានរកឃើញថា រងឥទ្ធិពលដោយសារអាវុធគីមីរបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់ក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៧០ ដូចជានៅមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ក្នុងខេត្តស្វាយរៀងនៅក្នុងមួយរយៈចុងក្រោយនេះ អាជ្ញាធរ​បានរកឃើញគ្រាប់បែកគីមីរហូតដល់ទៅ២២ទីតាំង នៅក្នុងឃុំគគីរ ស្រុករមាសហែក ហើយបានប៉ះ​ពាល់ដល់​ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ៕




No comments:

Post a Comment