ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ការយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាម គឺមិនអាចធ្វើបានទេ។ យើងបានប្រើប្រាស់វិធីចរចា និងនយោបាយឈ្នះ-ឈ្នះ ដើម្បីបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា ដែលពេលនេះបានផ្តល់ឱកាសធំបំផុតសម្រាប់យុវជនកម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា យុវជនជំនាន់មុនពុំមានឱកាស និងបានបាត់បង់ជីវិតច្រើនណាស់ដោយសារសង្រ្គាម។ នៅក្នុងសម័យសង្រ្គាម គឺបានបន្សល់ទុកគ្រាប់បែកជាង២លាន៧សែន តោននៅលើទឹកដីកម្ពុជា។ ប៉ុន្តែនៅពេលនេះ កម្ពុជា ទទួលបានការឯកភាពទឹកដីទាំងស្រុងជាលើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរាប់រយឆ្នាំរបស់កម្ពុជា៕
No comments:
Post a Comment