Thursday, March 09, 2017

ហ្វេសប៊ុក Boulam San ចេញមុខបកអាក្រាតភាពលំអៀងរបស់ ជុន ច័ន្ទ្របុត្រ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៧ ម្ចាស់ទំព័រហ្វេសប៊ុក ដែលដាក់ឈ្មោះថា Boulam San បាន បង្ហោះផ្សាយនូវទស្សនៈយោបល់ផ្ទាល់ខ្លួនជុំវិញបញ្ហាលំអៀងរបស់លោក ជុន ច័ន្ទ្របុត្រ និងវិទ្យុអាស៊ីសេរី ដែលមានខ្លឹមសារដូចខាងក្រោម៖
សុំសួរទៅ ជុន ច័ន្ទ្របុត្រ៖ ហេតុអ្វីបានជាលោកឯងមិនព្រមចោទសួរឱ្យវាគ្មិនឆ្លើយបកស្រាយផងថា តើការដែលលោក សម រង្ស៊ី មេរបស់លោកឯង បង្ហោះចែកចាយសារមិនដឹងបានមកពីណាហើយដែលលោកជុន ច័ន្ទ្របុត្រ ខ្លួនឯងទទួលស្គាល់ថា មិនដឹងពិតឬ មិនពិតផងនោះ ម៉េចបានជាលោកឯងមិនសួរផងថា តើលោក សម រង្ស៊ី ធ្វើបែបហ្នឹងវាខុសច្បាប់កម្រិតណាដែរ? ម៉េចមិនចោទសួរផង? ម៉េចបានជាសង្កត់ធ្ងន់តែភាគីម្ខាងទៀត សួរដដែលៗ គេឆ្លើយហើយនៅតែសួរទៀត? នេះឬលោកឯងដែលថាជាអ្នកកាសែតឯករាជ្យ?
យ៉ាងណាក៏ដោយ វាគ្មិនដែលឡើងវិទ្យុអាស៊ីសេរីឥឡូវឆ្លាតជាងមុន។ ពួកគេស្គាល់ក្រយ៉ៅរបស់ជុន ច័ន្ទ្របុត្រ ស្គាល់ក្រយ៉ៅរបស់អាស៊ីសេរី ហើយចេះវាយបកវិញថា ជាសំណួរចាកប្រធាន ឬពួកគេឆ្លើយដោយប្រយ័ត្នប្រយែងមិនឱ្យធ្លាក់ក្នុងអន្ទាក់របស់ ជុន ច័ន្ទបុត្រ ដូចពីមុនទេ។ កាលពីមុន ឱ្យតែបានឡើងអាស៊ីសេរី ស្ទើរតែគ្រប់វាគ្មិនដូចត្រូវថ្នាំសណ្តំអ៊ីចឹង គឺ ជុន ច័ន្ទបុត្រ ដឹកទៅណា ពួកគេដើរទៅនោះស្លុងតែម្តង។ ដូច្នេះ ជុន ច័ន្ទបុត្រ អាចខ្ចីដៃវាគ្មិនប្រើបានដោយងាយតាមរយៈសំណួរបើកផ្លូវ នាំមុខឱ្យវាគ្មិននិយាយអ្វីដែលអ្នកសម្របសម្រួលចង់បាន។ សួរមួយដងមិនបាន សួរម្តងទៀត សួរពង្វាងរហូតវាគ្មិនភ្លាត់មាត់មួយម៉ាត់ទើបឈប់សួរហើយសន្និដ្ឋានយកតែម្តង។ សូមវាគ្មិនទាំងឡាយ ប្រយ័ត្នចាញ់កលល្បិចនេះដោយមិនដឹងខ្លួន! តែល្បិចនេះទំនងជាបោកគេលែងបានហើយ!
ម្ចាស់ទំព័រហ្វេសប៊ុក Boulam San ក៏បានបង្ហោះនៅក្នុងការបញ្ចេញយោបល់របស់ខ្លួនបន្ថែមទៀត (Comment) ដោយបញ្ជាក់ថា និយាយពីរឿងខាងគណបក្សប្រជាជនវិញ ចោទសួរដេញ ដោយទោះជាមាន អ្នកខលចូលនិយាយចាកប្រធានក៏ទុកឱ្យគេនិយាយដោយសេរីឱ្យតែនិយាយជេរនាយករដ្ឋមន្ត្រី។ សំណួររបស់ ជុន ច័ន្ទ្របុត្រ ទៀតសោត មានលក្ខណៈចំអក ថែមល្បោយ ធ្វើម៉េចខំទាញឱ្យវាគ្មិនចូលស៊ងហើយនិយាយតាម។ បើវាគ្មិននិយាយតែបន្តិចដូចគាត់ចង់បាន គាត់ក៏ចាប់ចំណុចហើយឈប់សួរ ព្រោះគាត់អាចទាញយកចំណុចនោះដើម្បីសន្និដ្ឋានថាជាចម្លើយ។ នេះជាល្បិចកលរបស់ ជុន ច័ន្ទ្របុត្រ។ សូមវាគ្មិនទាំងឡាយប្រ័ត្នធ្លាក់ក្នុងស៊ង ជុន ច័ន្ទ្របុត្រ ដែលខ្ចីដៃអស់លោកប្រើ។ តែឃើញ វាគ្មិនរបស់អាស៊ីសេរីឥឡូវឆ្លាតជាងមុនព្រោះគេស្គាល់ក្រយ៉ៅ ជុន ច័ន្ទ្របុត្រ និងក្រយ៉ៅអាស៊ីសេរីហើយ!

No comments:

Post a Comment