Thursday, March 09, 2017

ហ្វេសប៊ុក ចៅចាក់ស្មុក៖ កុហកភ្លេចមើលក្រោយ

នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក បានបង្ហោះផ្សាយជុំវិញការ ធ្វើប្រជាភិថុតិកុហកបោកប្រាស់របស់គណបក្សសង្រ្គោះជាតិពាក់ព័ន្ធការលើកកម្ពស់សិទ្ធិស្រ្តីនៅក្នុងឆាកនយោបាយជាក់ស្តែងសម្រាប់បេក្ខភាពមេឃុំ ចៅសង្កាត់ក្នុងការបោះឆ្នោតឃុំ សង្កាត់ខាងមុខនេះ ដែលមានខ្លឹមសារដូចខាងក្រោម៖
 ខណៈមេទ័ពបបន្ទាយព្រះអាទិត្យស្រែកថា មានតែបន្ទាយខ្លួន យកចិត្តទុកដាក់ផ្តល់សិទ្ធិលើស្ត្រីពេញលេញជាងគេ មេចលនាស្ត្រីបន្ទាយនេះ អះអាងថាបន្ទាយខ្លួន​តែងតាំង​បេក្ខភាព​ស្ត្រី​​ចំនួន​ ៩០ ​រូប​​ប៉ុណ្ណោះពោលគឺកើនតែ ១០នាក់ប៉ុណ្ណោះសម្រាប់​បេក្ខភាពមេឃុំចៅសង្កាត់ក្នុងការ​បោះឆ្នោត​ឃុំ សង្កាត់​នៅ​ខែ​មិថុនា​ទូទាំង​ប្រទេស​ដែល​មាន​​ចំនួន ១៦៤៦​ ឃុំ​ សង្កាត់​ ខណៈបន្ទាយទេវតាបាន​តែងតាំង​បេក្ខភាព​ស្ត្រី​ជាង​ ២៥ ​ភាគរយ​។
 សូម្បី ចលនាស្ត្រីនៃបន្ទាយនេះ ក៏ប្រាប់មេដឹកនាំខ្លួន​ជំរុញ​ និង​ពង្រឹង​លទ្ធភាព​ស្រ្តី​ឱ្យ​ខ្លាំង​ជាង​មុន ព្រោះពេលនេះ​​មិន​មាន​​តុល្យភាព​​នឹង​បុរស​ទេ​។ មេទ័ពបន្ទាយព្រះអាទិត្យដែលពូកែធ្វើកម្មវិធីនយោបាយបោក សូម្បីតែបន្ទាយខ្លួនជាក់ស្តែងមិនទាន់លើកតម្កើងស្ត្រីពេញលេញផង ក៏អួតអាងកុហកដោយមោទនភាពថា បន្ទាយខ្លួនលើកតម្កើងស្ត្រីជាងគេ។ ពិតជាអ្នកកុហកអាជីពមែន កុហកដោយមិនមើលមុខមើលក្រោយមែន! ពិតជាខ្មាស់គេណាស់!!!!
 គណៈកម្មាធិការ​​ជាតិ​រៀបចំ​​ការ​បោះឆ្នោត​បាន​ឱ្យដឹងថា ចំនួន​បេក្ខនារី​សរុប​​មក​ពីគណបក្ស​ប្រជាជន​មាន​ចំនួន​បេក្ខនារី​​មេឃុំ​ ចៅ​សង្កាត់​ និង​ក្រុម​ប្រឹក្សាឃុំ សង្កាត់​សរុប​ចំនួន​ ៦០៤៥ រូបក្នុងចំណោម​បេក្ខជន​​ និង​បេក្ខនារី​សរុប​ទាំងអស់​ចំនួន​​ ២៧ ០៨៦ រូបហើយ​គណបក្ស​សង្គ្រោះ​ជាតិ ​​មាន​ចំនួន​បេក្ខនារី​​មេឃុំ​ចៅ​សង្កាត់​ និង​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់​​សរុប​ចំនួន ៤០៦៣ ក្នុងចំណោមបេក្ខជន​ និង​បេក្ខនារី​សរុប​ទាំង​អស់​​ចំនួន ២៥ ៣០៤​ រូប​សម្រាប់​ឈរ​ឈ្មោះ​នៅ​តាម​ឃុំ សង្កាត់​ចំនួន ១៦៤៦ ឃុំ​ សង្កាត់​នៅ​ទូទាំង​ប្រទេស។ បន្ទាយទេវតា ជាបន្ទាយធ្វើការពិត លើកតម្កើងស្រ្តីពិតប្រាកដ មិនមែនអួតតែនៅលើបបូរមាត់ អួតអាងគ្មានបានការដូចមេបន្ទាយព្រះអាទិត្យនោះទេ។
 គ្រាន់តែស្តាប់មេចលនាស្ត្រីបន្ទាយព្រះអាទិត្យ ការអួតអាងរបស់មេទ័ពបន្ទាយព្រះអាទិត្យ និងតួលេខរបស់ គ.ជ.ប អាចបញ្ជាក់ថា ដើម្បីធ្វើប្រជាភិថុតិ ទាញយកការគាំទ្រពីស្ត្រី សូម្បីនិយាយកុហក ក៏ចេះតែទៅរួចដែរ មិនចេះខ្មាស់ស្រមោចសង្អារដែលចូលរួមស្តាប់សោះ។ កុហកៗៗៗ បោកប្រាស់ៗៗៗ នៅលើគោក!! បញ្ជីបោកកុហកមានច្រើនជាងនេះទៀត!!! បើមានពេលចៅចាក់ស្មុក នឹងលើកមកជម្រាបជូន


No comments:

Post a Comment