Thursday, March 09, 2017

ទំព័រហ្វេសប៊ុក ចៅចាក់ស្មុក៖ កឹម សុខា ទះកំផ្លៀង សម រង្ស៊ី ឱ្យមេទ័ពទេវតាមើល

នៅ​ថ្ងៃទី០៨ ខែមីនា ឆ្នាំ​២០១៧ ទំព័រហ្វេសប៊ុក​ដែលមានឈ្មោះ​ថា Chaksmok Chao ចៅចាក់ស្មុក បាន​បង្ហោះ​សារ​មួយ​ដែល​មានអត្ថន័យ​ទាំង​ស្រុង​ដូច​ខាង​ក្រោម​៖
នៅក្នុងកិច្ចប្រជុំកំពូលគណបក្សប្រឆាំង កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ ២០១៧ ហើយទើបត្រូវបានមន្ត្រីជាន់ខ្ពស់បន្ទាយព្រះអាទិត្យ បង្ហើបឱ្យសារព័ត៌មានក្នុងស្រុកដឹងនៅថ្ងៃរសៀលគឺ កឹម សុខា មេទ័ពបន្ទាយ ព្រះអាទិត្យថ្មី បានទទួលស្គាល់ថា សំឡេងសន្ទនាជាមួយមេទ័ពបន្ទាយទេវតា ដែលបែកធ្លាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម Facebook ប៉ុន្មានថ្ងៃមកនេះ គឺជាសំឡេងរបស់លោក ដែលពិភាក្សាការងារជាមួយបន្ទាយទេវតា។ មន្រ្តីជាន់ខ្ពស់បន្ទាយព្រះអាទិត្យ ដែលសុំមិនបញ្ចេញឈ្មោះ បានអះអាងថា «នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តម កឹម សុខា បានទទួលស្គាល់លើ សំឡេងជជែកពិភាក្សាជាមួយ សម្តេចតេជោ ហ៊ុន សែន ហើយការជជែកនោះ ជាការពិភាក្សាផ្នែកនយោបាយ»។
ការទទួលស្គាល់ខ្សែអាត់សំឡេងថាជាការពិត គឺប្រៀបដូចដែល កឹម សុខា ទះកំផ្លៀងមួយទំហឹងដៃ លើមុខ សម រង្ស៊ី និងដាល់មួយដៃចំកណ្តាលមុខលើអ្នកដែលថាខ្សែអាត់សំឡេងជាការកត់ត។ កាលដែល កឹម សុខា ទទួលស្គាល់ថាខ្សែ អាត់ជាការពិត គឺមានន័យស្មើនឹងកឹម សុខា ទទួលស្គាល់ថាផែនការបានរៀបចំរួមក្នុងគ្នា ជាមួយមេទ័ពទេវតាក្នុងការឡើងគ្រប់គ្រងបក្សសង្គ្រោះជាតិ គឺជាការពិត។ ការពិតដែល កឹម សុខា ទទួលជំនួយពីមេបន្ទាយវេទតាដើម្បីបញ្ចប់ជីវិតនយោបាយ សម រង្ស៊ី បន្សាបឥទ្ធិពលក្រុម សម រង្ស៊ី និយម និងឡើងគ្រប់គ្រងបក្សទាំងមូលតាមយុទ្ធសាស្ត្រសំរិទ្ធ និងដោយសម្ងាត់បំផុត។
ឥឡូវនេះ អង្ករក្លាយជាបាយទៅហើយ កឹម សុខា គ្មានអ្វីក្រៅពីទទួលស្គាល់ការពិត ហើយបានលួងលោមមន្ត្រីបន្ទាយព្រះអាទិត្យឱ្យនៅស្ងប់ស្ងាត់ និងទទួលយកបាយដែលដាំឆ្អិនរួចហើយនេះ។ ដើម្បីរម្ងាប់ចិត្តមន្ត្រីដែលមិនពេញចិត្ត កឹម សុខា បានប្រើវិធីសាស្ត្រលួងលោមដោយបានប្តេជ្ញាស្មោះត្រង់ជាមួយបន្ទាយព្រះអាទិត្យ ហើយមិនរត់ចោលបក្ស និងមិនបោះបង់ចោលសម រង្ស៊ី នោះទេ។ ហេហេ! នេះគ្រាន់តែជាសិល្ប៍វិធីលួងលោម ទប់ស្កាត់ការតវ៉ា មិនសប្បាយចិត្តចំពោះទង្វើរបស់ខ្លួនប៉ុណ្ណោះ។ បានឡើងមកគ្រប់គ្រងបក្សបានប៉ុណ្ណេះហើយ មានអំណាាចពេញដៃ ទេវតាជួយទៀត កឹម សុខា គិតក្នុងចិត្តថាសម រង្ស៊ី ព្រាត់ប្រាសទៅណាក៏ទៅចុះ ហើយបើនរណាមិនសប្បាយចិត្ត សូមអញ្ជើញចេញចុះ ក្រែងក្រុមសម រង្ស៊ី នៅមានខ្ទមចាំចាបមួយដែរតើអី!!!

No comments:

Post a Comment