Tuesday, January 17, 2017

ក្រុម​គ្រូពេទ្យ​អង្គការកម្ពុជានៃ​ក្តីសង្ឃឹម ចុះ​ពិនិត្យព្យា​បាលជម្ងឺទូ​ទៅជូន​ប្រជាព​លរដ្ឋ និង​គ្រួសារ​កងទ័ព នៅ​ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ ក្រុមគ្រូពេទ្យបរទេសរបស់អង្គការកម្ពុជានៃក្តីសង្ឃឹមហៅកាត់ (CHO) ដោយមានកិច្ចសហការគាំទ្រពី លោកអភិបាលខេត្តបន្ទាយមានជ័យ បានចុះពិនិត្យព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋ កងទ័ព និងគ្រួសារកងទ័ព នៅទីបញ្ជាការវារៈសេនាតូចការពារព្រំដែនលេខ៥០៥ ក្នុងភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជិត៣០០នាក់ ។
ក្នុងនោះដែរក៏មានវត្តមានចូលរួមពី លោក ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងអោយ លោក សួន បវរ អភិបាលខេត្ត នាយកអង្គការ អង្គការកម្ពុជានៃក្តីសង្ឃឹម និងអាជ្ញាធរមូលដ្ឋានផងដែរ។

សូមជម្រាបផងដែរថា ក្រុមគ្រូពេទ្យនេះនឹងបន្តចុះពិនិត្យ ក្នុងភូមិសាស្ត្រឈរជើងរបស់តំបន់ប្រតិបត្តិការសឹករងខេត្ត ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ មករា ឆ្នាំ២០១៧៕





No comments:

Post a Comment