Tuesday, December 13, 2016

មេរៀនសំរាប់មីយ៉ានម៉ានៅក្នុងនយោបាយឥណ្ឌូណេស៊ី

ចាប់តាំងពីក្លាយជាមេដឹកនាំនៃរដ្ឋាភិបាលមីយ៉ានម៉ានៅក្នុងខែមេសាមក លោកស្រី Aung San Suu Kyi ជារឿយៗបាននិយាយថាអាទិភាពកំពូលរបស់លោកស្រីគឺសម្រេចឲ្យបានសន្តិភាព ដោយបញ្ចប់សង្រ្គាមស៊ីវិល ដែលឆាបឆេះនៅក្នុងប្រទេសរបស់លោកស្រីចាប់តាំងពីទទួលបាន ឯករាជ្យនៅក្នុងឆ្នាំ ១៩៤៨។ លោកស្រីក៍បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការជំនះលើភាពក្រីក្រ ដែលប្រជាពលរដ្ឋទូទៅបានធ្លាក់ចូលក្នុងអំឡុងពេលប្រាំទសវត្សរ៍កន្លងទៅដែលយោធាបានដឹក នាំប្រទេស។
វឌ្ឍនៈភាពលើផ្នែកទាំងពីរនេះនឹងមិនងាយស្រួលឡើយ ដោយសារផលប្រយោជន៍របស់ មេដឹកនាំយោធា និងដៃគូអាជីវកម្មយូរអង្វែងរបស់ខ្លួន។ ទាំងនេះគឺជាក្រុមមនុស្សដែលនឹងបាត់ បង់ទ្រព្យសម្បត្តិ និងឋានៈ ប្រសិនបើចាំបាច់ត្រូវអនុវត្តកំណែទម្រង់ដើម្បីនាំមកនូវវិបុលភាពជូន ប្រទេសទាំងមូល។ កិច្ចការទីមួយសំរាប់លោកស្រី គឺត្រូវពង្រឹងអំណាចឲ្យបានគ្រប់គ្រាន់ដើម្បី ជ្រើសតាំង ឬ ជំនះលើក្រុមមនុស្សដែលមានផលប្រយោជន៍ទាំងនេះ។
ការពង្រឹងអំណាចនយោបាយក្នុងនាមជាអតីតមេដឹកនាំបក្សប្រឆាំងនៅក្នុងប្រទេសមួយ ដែលឆ្លងកាត់អន្តរកាលមួយទៅកាន់លទ្ធិប្រជាធិបតេយ្យគឺពិតជាពិបាកខ្លាំងណាស់។ កិច្ចការនេះ មិនអាចធ្វើដោយចំហរបានទេ។ ចៀសមិនផុត គឺទាមទារឲ្យមានការសម្រុះសម្រួលគ្នា ដែលនាំឲ្យ មានការចោទសួរអំពីការប្តេជ្ញាចិត្តរបស់មេដឹកនាំរូបនេះចំពោះគោលដៅដែលបានសន្យានៅក្នុង យុទ្ធនាការឃោសនាបោះឆ្នោត ហើយការសម្រុះសម្រួលគ្នានេះអាចងាយនឹងធ្វើឲ្យអ្នកបោះឆ្នោត មិនពេញចិត្ត។ កិច្ចការនេះក៍មិនអាចធ្វើទៅបានឆាប់ដែរ។ ការវាយប្រហារចំមុខលើប្រភពសំខាន់ៗ នៃអំណាចយោធា និងសេដ្ឋកិច្ចអាចទទួលបានជោគជ័យនៅក្នុងបណ្តាប្រទេសអឺរ៉ុបខាងកើត មួយចំនួន ក្រោយពីការដួលរលំនៃរនាំងដែក (Iron Curtain) ប៉ុន្តែ លោកស្រី Suu Kyi កំពុងធ្វើ ការនៅក្នុងបរិបទនយោបាយ ប្រវត្តិសាស្រ្ត និងភូមិសាស្រ្តខុសគ្នាដ៍ខ្លាំងមួយ។ វិធីសាស្រ្តមួយ ដែលមើលទៅដូចជាល្បែងអុក ដែលលេងនៅក្នុងរយៈពេលច្រើនខែ ឬច្រើឆ្នាំទំនងជាទទួលបាន ជោគជ័យជាង។
បទពិសោធន៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo (Jokowi) បង្ហាញនូវពន្លឺ ខ្លះៗលើបញ្ហាប្រឈមដែលលោកស្រី Suu Kyi កំពុងជួបប្រទះ។ ពិតណាស់ ឥណ្ឌូណេស៊ីមិនដូច មីយ៉ានម៉ាឡើយនៅក្នុងទិដ្ឋភាពជាច្រើន។ ប៉ុន្តែទាំងលោក Jokowi ទាំងលោកស្រី Suu Kyi គឺត្រូវបានរុញឡើងឲ្យធ្វើជាអ្នកដឹកនាំក្នុងនាមជា “អ្នកខាងក្រៅ” ដែលមានបុគ្គលិកលក្ខណៈមិនពាក់ ព័ន្ធជាមួយអ្នកមានអំណាចយូរលង់ខាងយោធា និងសេដ្ឋកិច្ច។
លោក Jokowi គឺជាម្ចាស់អាជីវកម្មដ៍តូចមួយ ពេលដែលជាប់ឆ្នោតជាចៅហ្វាយក្រុង Solo ដែលជាទីក្រុងតូចមួយនៅកណ្តាលកោះ Java នៅឆ្នាំ ២០០៥។ ដោយផ្តោតលើក្តីកង្វល់របស់ប្រ ជាពលរដ្ឋសាមញ្ញ និងធ្វើអ្វីៗតិចតួចសំរាប់ពួកវរៈជន លោកក៍ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយឈ្នះការបោះឆ្នោតជាថ្មីធ្វើជាចៅហ្វាយក្រុងនៅក្នុងឆ្នាំ ២០១០ ដោយទទួលបានសំលេង ឆ្នោតចំនួន ៩០ ភាគរយ។ កេរ្ត៍ឈ្មោះរបស់ជាអ្នកធ្វើ ដែលផ្ទុយជាមួយអ្នកនិយាយ ដែលជារឿយៗ ជាប់ឆ្នោតកាន់តំណែងបែបនេះ បានធ្វើឲ្យលោកក្លាយជាបេក្ខជនបក្សប្រឆាំងឈានមុខនៅក្នុង ការបោះឆ្នោតឆ្នាំ ២០១២ សំរាប់តំណែងអភិបាលក្រុងយ៉ាកាតា។ លោកបានឈ្នះឆ្នោតលើអភិ បាលក្រុងដែលកំពុងកាន់តំណែដោយទទួលបានសំលេងឆ្នោតគាំទ្រចំនួន ៥៤ ភាគរយ។
ពីរឆ្នាំក្រោយមក គណបក្សនយោបាយធំៗបានអូសទាញលោក Jokowi ឲ្យធ្វើជាបេក្ខជន តំណាងបក្សរបស់ខ្លួននៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឥណ្ឌូណេស៊ី។ លោកបាន សម្រេចចិត្តនៅជាមួយគណបក្សតស៊ូប្រជាធិបតេយ្យឥណ្ឌូណេស៊ី (Indonesian Democratic Party of Struggle) ដែលមានលក្ខណៈជាតិនិយម និងប្រជានិយម ដឹកនាំដោយអតីតប្រធានាធិបតី លោកស្រី Megawati Sukarnoputri ។ បក្សប្រជែងនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតី នេះគឺដឹកនាំដោយលោក Prabowo Subianto ដែលជាឩត្តមសេនីយ៍ចូលនិវត្តន៍នៅក្នុងកងទ័ព និងមានរឿងចម្រូងចម្រាសខ្លាំង និងជាកូនប្រសារអតីតប្រធានាធិបតី Suharto ។ លោក Prabowo គឺជានិមិត្តរូបនៃអ្នកខាងក្នុង ដែលដឹកនាំបក្សសម្ព័ន្ធនៃបក្សនានានៅក្នុងប្រទេស។ លោក Jokowi គឺជានិមិត្តរូបនៃអ្នកខាងក្រៅ ដោយបានធ្វើការសម្រុះសម្រួលមិនងាយស្រួលជាច្រើនជាមួយមេដឹកនាំបក្សគឺលោកស្រី Megawati ដែលទោរទន់ទៅកាន់ការបង្កើតកិច្ចព្រមព្រៀងជាប្រពៃណី ច្រើនជាងទៅកាន់គោលនយោបាយសេរីនិយមជឿនលឿន។
ប្រាំបីខែមុនការបោះឆ្នោតខែ កក្កដា ឆ្នាំ ២០១៤ លោក Jokowi បាននាំមុខលោក Prabowo នៅក្នុងការស្ទង់មតិមួយដែលគេឲ្យតម្លៃបំផុតគឺ ៦២ ភាគរយទល់នឹង ២៣ ភាគរយ។ ការនាំមុខ របស់លោកបានរួញតូចៗទៅៗគឺ ៤៦ ភាគរយទល់នឹងលោក Prabowo ៤៥ ភាគរយមួយខែមុន ការបោះឆ្នោត ដោយមានសន្ទុះមួយបង្ហាញច្បាស់អំពីការគាំទ្រលោក Prabowo ។ ជ័យជំនះរបស់ លោក Jokowi ក្នុងសំលេងឆ្នោតគាំទ្រចំនួន ៥៣ ភាគរយទទួលបានមួយផ្នែកធំតាមរយៈយុទ្ធនា ការតាមបណ្តាញទំនាក់ទំនងសង្គមដ៍ពិសេសមួយដែលរៀបចំឡើងដោយយុវជនឥណ្ឌូណេស៊ី។ ក្រោយការបោះឆ្នោត ប្រជាប្រិយភាពរបស់លោកបានកើនឡើងដល់ ៧២ ភាគរយ។
ប៉ុន្តែ ទើបតែបួនខែក្រោយនៃការចូលកាន់តំណែងរបស់លោក Jokowi ប្រជាពលរដ្ឋឥណ្ឌូណេស៊ី ចំនួន ៧៥ ភាគរយមិនពេញចិត្តចំពោះការបំពេញការងាររបស់លោក។ ហេតុអ្វី? ព្រោះនៅក្នុងរយៈ ពេល ១០០ ថ្ងៃដំបូងនៃការចូលកាន់មុខតំណែងរបស់លោក លោកមិនទទួលបានជោគជ័យនៅ ក្នុងការ “សំអាតផ្ទះ” ឬ សម្រេចបានកិច្ចការច្រើននៅក្នុងចំណោមការសន្យារបស់លោកនៅក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតឡើយ។ ប៉ុន្តែ ការស្ទង់មតិរបស់លោកបានចាប់ផ្តើមកើនឡើង វិញ ពោលគឺចំនួន ៤១ ភាគរយមានការពេញចិត្តចំពោះលោកនៅក្នុងខែ មិថុនា ឆ្នាំ ២០១៥ ចំនួន ៥២ ភាគរយនៅបំណាច់ឆ្នាំទីមួយនៃការកាន់តំណែងរបស់លោក ហើយ ចំនួន ៦៩ ភាគរយនៅ ក្នុងខែ តុលា ឆ្នាំ ២០១៦ នៅបំណាច់ឆ្នាំទីពីរនៃការកាន់តំណែងរបស់លោក។
លោក Jokowi បានពង្រឹងអំណាចតាមរយៈការសម្រុះសម្រួលជាច្រើន ដែលត្រូវបានអ្នកគាំទ្ររបស់លោកចាត់ទុកថាមិនអាចទទួលយកបាន។ ពេលដែលលោកធ្វើបែបនេះ លោកអាចមាន លទ្ធភាពបន្តទៅមុខជាមួយនឹងវិធានការនយោបាយដ៍ត្រឹមត្រូវ ដែលពីមុនត្រូវបានរាំងខ្ទប់ដោយ ពួកវរៈជន។
ទម្រង់នៃការមិនពេញចិត្តបែបនេះចំពោះការបំពេញការងាររបស់មេដឹកនាំបក្សប្រឆាំងដ៍មាន ប្រជាប្រិយភាពមួយកំពុងកើតមាននៅក្នុងប្រទេសមីយ៉ានម៉ា។ ចាប់តាំងពីលោកស្រី Aung San Suu Kyi បានក្លាយប្រមុខដឹកនាំរដ្ឋាភិបាលនៅក្នុងខែ មេសា ការមន្ទិលសង្ស័យចំពោះការបំពេញការងាររបស់លោកស្រីបានកើនឡើងជាលំដាប់ ដោយធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងពីសំណាក់ ក្រុមតស៊ូមតិបរទេស ដែលមានការយល់ដឹងតិចតួចអំពីរចនាសម្ព័ន្ធអំណាចនៅក្នុងប្រទេសមីយ៉ានម៉ា។ លោកស្រីមិនបានធ្វើការវាយប្រហារចំមុខលើអ្នកទទួលបានផលប្រយោជន៍ណាមួយឡើយ និងបានធ្វើការសម្រុះសម្រួលជាច្រើន ដែលហាក់ដូចជាមិនស៊ីសង្វាក់ជាមួយការសន្យាកំណែទម្រង់របស់លោកស្រីនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតឡើយ។
សង្ឃឹមថា លោកស្រី Suu Kyi នឹងទទួលបានជោគជ័យដូចលោក Jokowi ក្នុងការពង្រឹង អំណាច រហូតមកដល់ពេលនេះ។ សំរាប់លោកស្រី វាអាចលំបាកជាង និងត្រូវការពេលវេលាយូរ ជាង។ ប៉ុន្តែ ប្រសិនបើលោកស្រីទទួលបានជោគជ័យ ការខកចិត្តចំពោះការសម្រុះសម្រួលរបស់ លោកស្រីនៅក្នុងរយៈពេលខ្លី នឹងអាចប៉ះប៉ូវវិញនៅក្នុងរបស់ពេលវែង។
ប្រភព East Asia Forum

No comments:

Post a Comment