Tuesday, December 13, 2016

អនុប្រធានាធិបតីហ្វីលីពីនលាលែងពីតំណែងជុំវិញ ផែនការរបស់ប្រធានាធិបតីលោក Rodrigo Duterte

អនុប្រធានាធិបតីហ្វីលីពីនបានលាលែងពីតួនាទីកំពូលនៅក្នុងគណៈរដ្ឋមន្រ្តី បន្ទាប់ពីមានការលើកឡើងថា លោក Duterte មានផែនការទម្លាក់លោកស្រីពីតំណែង និង “លួចយក” តួនាទីអនុប្រធានាធិបតីនេះ។
លោកស្រី Leni Robredo សមាជិកគណបក្សសេរីនិយម បានប្រាប់លោក Duterte ថា លោកស្រីបាន និងកំពុងចុះចេញពីតំណែងជាប្រធានក្រុមប្រឹក្សាសម្របសម្រួលការអភិវឌ្ឍន៍ជនបទ និងផ្ទះសម្បែងរបស់ប្រទេស (HUDCC) បន្ទាប់ពីប្រធានាធិបតីបានប្រាប់លោកស្រីឱ្យឈប់មកចូលរួមកិច្ចប្រជុំទាំងអស់នៅគណៈរដ្ឋមន្រ្តី។
លោកស្រី Robredo និងលោក Duterte ចេញពីគណបក្សនយោបាយប្រជែងគ្នា ដូចដែលបានកើតមានឡើងនៅហ្វីលីពីន ប្រទេសដែលប្រធានាធិបតី និងអនុប្រធានាធិបតីត្រូវបានបោះឆ្នោតដោយឡែកពីគ្នា។
មានការលើកឡើងថា លោកស្រី Robredo និងលោក Duterte បានខ្វែងគំនិតគ្នាយ៉ាងខ្លាំង បន្ទាប់ពីលោក Duterte បានសម្រេចចិត្តដោយចម្រូងចម្រាសមួយអនុញ្ញាតឱ្យអតីតសពជនផ្តាច់ការលោក Ferdinand Marcos ត្រូវបានបញ្ចុះនៅក្នុងទីបញ្ចុះសពវិរបុរសរបស់ហ្វីលីពីន។ លោកស្រី Robredo ក៏បានរិះគន់ចំពោះសង្រ្គាមដ៏ហិង្សាលើឧក្រិដ្ឋជនគ្រឿងញៀន ដែលបានសម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការផងដែរ។
លោកស្រី Robredo ដែលជាមេធាវីផ្នែកសិទ្ធិមនុស្សម្នាក់ផងដែរនោះ បានប្រាប់លោកប្រធានាធិបតីថា “ខ្ញុំបានជំរុញរាល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ដើម្បីបញ្ចៀសការខ្វែងគំនិតគ្នារបស់យើង”។ “ប្រជាជនហ្វីលីពីនគួរតែទទួលបានផលប្រយោជន៍ឱ្យបានច្រើន។”
“ទោះបីជាយ៉ាងណាក៏ដោយ គោលបំណងរបស់អ្នកក្នុងការឱ្យខ្ញុំឈប់ចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីទាំងអស់នោះ បានធ្វើឱ្យខ្ញុំមិនអាចធ្វើការងាររបស់ខ្ញុំតទៅទៀតបានទេ។ ស្ថិតនៅក្នុងគណៈរដ្ឋមន្រ្តីរបស់អ្នក ក៏មិនកើតទៀតដែរ។”
លោកស្រីអនុប្រធានាធិបតីបានលើកឡើងពីសមទ្ធិផលជាច្រើនរបស់លោកស្រីជាមួយនឹង HUDCC អំឡុង ៦ខែនៃការកាន់តំណែងរបស់គាត់ ហើយលោកស្រីក៏បានលើកឡើងពី “ឧបសគ្គ ដែលបង្កើតឡើងដោយរដ្ឋបាលរបស់លោក Duterte ផងដែរ។”
លោកស្រី Robredo បានប្រាប់អ្នកកាសែតថា ការលាលែងពីតំណែងរបស់គាត់មិនមានន័យថា លោកស្រីនឹងបោះបង់ចោលតំណែងអនុប្រធានាធិបតីនេះនៅថ្ងៃអនាគត់នោះទេ ក៏ប៉ុន្តែ លោកស្រីលើកឡើងថា វាមានការបែកបាក់រវាងលោកស្រី និងលោកប្រធានាធិបតី។
លោកស្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការមួយថា “ខ្ញុំនឹងមិនអនុញ្ញាតឱ្យតំណែងអនុប្រធានាធិបតីនេះត្រូវបានគេលួចយកទៅនោះទេ។ ខ្ញុំនឹងមិនអនុញ្ញាតឱ្យឆន្ទៈរបស់ប្រជាជនត្រូវបានបំផ្លាញចោលនោះទេ”។  “ខ្ញុំនឹងបន្តបម្រើប្រជាជនហ្វីលីពីន និងបំពេញក្តីស្រមៃសម្រាប់ជីវិតដ៏ល្អប្រសើរមួយ។”
“ពីដំបូងមក លោកប្រធានាធិបតី និងរូបខ្ញុំមានការខ្វែងគំនិតគ្នាច្រើនណាស់ពាក់ព័ន្ធនឹងគោលការណ៍ និងគុណតម្លៃ។ ចាប់តាំងពីខ្ញុំចូលកាន់តំណែងមក ខ្ញុំប្រកាន់ជំហររបស់ខ្ញុំឥតប្រែប្រួលប្រឆាំងទៅនឹងការចេញនូវសេចក្តីសម្រេចដូចជា ការកប់អតីតប្រធានាធិបតីលោក Ferdinand Marcos ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការបង្កើតឡើងវិញនូវទោសប្រហារជីវិត ការកាត់បន្ថយការទទួលខុសត្រូវព្រហ្មទណ្ឌ និងការវាយប្រហារផ្លូវភេទប្រឆាំងនឹងស្រី្ត។
“ខ្ញុំត្រូវបានគេព្រមានពាក់ព័ន្ធនឹងផែនការមួយដើម្បីលួចយកតំណែងអនុប្រធានាធិបតីនេះ។ ព្រឹត្តិការណ៍ក្នុងពេលថ្មីៗនេះបង្ហាញថា ផែនការនេះកំពុងអនុវត្តហើយ។”
រដ្ឋមន្រ្តីទូរគមនាគមន៍របស់លោក Duterte លោក Martin Andanar បានប្រាប់សារព័ត៌មានក្នុងស្រុក Rappler ថា “មានជម្លោះ និងការខ្វែងគំនិតគ្នារវាងលោកប្រធានាធិបតី និងលោកស្រីអនុប្រធានាធិបតី” ដែលជម្លោះនោះពិបាកក្នុងការដោះស្រាយ។
លោកប្រធានាធិបតីត្រូវបានគេមើលឃើញថា ជាមនុស្សទាស់ទែង និងមានភាពចម្រូងចម្រាសច្រើនចាប់តាំងពីគាត់ចូលកាន់តំណែងមក។ គាត់ជាមនុស្សដែលគ្មានភាពប្រាកដនិយម និងមើលស្រាលអ្នកឯទៀត ហើយឱ្យតម្លៃខ្លួនឯងខ្ពស់។”
សង្រ្គាមរបស់លោក Duterte ប្រឆាំងនឹងក្រុមគ្រឿងញៀនត្រូវបានរិះគន់ពីសំណាក់ឥស្សរជននយោបាយជាន់ខ្ពស់មួយចំនួននៅប្រទេសលោកខាងលិច បើទោះបីជា នាពេលថ្មីៗនេះ គាត់បានប្រកាសថា ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump និងរូបគាត់មានចរិកដូចគ្នា ដោយសារតែពួកគេចូលចិត្តស្បថ ក៏ដោយ៕

No comments:

Post a Comment