Tuesday, June 14, 2016

ឯក​ឧត្តមនាយ​ឧត្តមសេ​នីយ៍ នេត សាវឿន ដឹកនាំក្រុម​ការងារ ប្រជុំត្រួ​តពិនិត្យលើ​លទ្ធផល នៃការធ្វើ​កោសល្យ​វិច័យស្នាមមេ​ដៃ អ្នកគាំទ្រគ​ណបក្ស​សង្រ្គោះ​ជាតិ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មការស្រាវជ្រាវ និងធ្វើកោសល្យវិច័យលើស្នាមមេដៃ បានដឹកនាំក្រុមការងារប្រជុំត្រួតពិនិត្យលើលទ្ធផល នៃការធ្វើកោសល្យវិច័យស្នាមមេដៃ អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ។
កិច្ចប្រជុំត្រួតពិនិត្យលើលទ្ធផល នៃការធ្វើកោសល្យវិច័យស្នាមមេដៃអ្នកគាំទ្រគណបក្សសង្រ្គោះជាតិ នាពេលនេះ បានធ្វើឡើងបន្ទាប់ពីគណៈកម្មការស្រាវជ្រាវបានធ្វើកោសល្យ         វិច័យលើស្នាមមេដៃប្រជាពលរដ្ឋ នៅលើញត្តិរបស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានចាត់តាំងភារកិច្ច ឲ្យអនុវត្តទៅតាមជំនាញនីមួយៗ កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦។
សូមរំលឹកផងដែរថា ការចាប់ផ្តើមការធ្វើកោសល្យវិច័យលើស្នាមមេដៃរបស់ប្រជាពលរដ្ឋ គឺបន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចឲ្យក្រសួងមហាផ្ទៃ ធ្វើការស្រាវជ្រាវនិងធ្វើកោសល្យវិច័យ លើស្នាមមេដៃដែលគណបក្សសង្គ្រោះជាតិ បានយកទៅថ្វាយព្រះមហាក្សត្រសុំព្រះរាជអន្តរាគមន៍ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ប្រជាពលរដ្ឋ និងជាពិសេសព្រះមហាក្សត្រ។

យោងតាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃ បេសកកម្មធ្វើកោសល្យវិច័យ លើស្នាមមេដៃប្រជាពលរដ្ឋនៅលើញត្តិរបស់គណបក្ស សង្គ្រោះជាតិ ត្រូវធ្វើ ក្នុងរយៈពេលរង្វង់៣០ថ្ងៃ។ ក្រុមការងាររបស់ អគ្គស្នងការនគរបាលជាតិ សន្យាថានឹងខិតខំប្រឹងប្រែងធ្វើរឿងនេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕



No comments:

Post a Comment