Tuesday, June 14, 2016

រដ្ឋសភាបើកសិក្ខាសាលា ស្វែងយល់ពីការកសាងសេចក្តីព្រាងច្បាប់ «ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧»

រដ្ឋសភាបានរៀបចំសិក្ខាសាលាស្វែងយល់ពី «ការកសាងក្របខណ្ឌគោលនយោបាយ ម៉ាក្រូ​សេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុ​សាធា​រ​​ណៈ​សម្រាប់​ការកសាង​សេចក្កី​ព្រាង​ច្បាប់​ ស្តី​ពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ​ឆ្នាំ​២០​​​​១៧» នៅវិមានរដ្ឋសភា។​នេះបើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក របស់សម្តេចពញាចក្រី ហេង សំរិន ដែលបានបង្ហោះផ្សាយនៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៦នេះ។
សិក្ខាសាលានេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា ក្រោមការរៀបចំដោយ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញាវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា។ បន្ថែមពីលើនេះក៏មានបទបង្ហាញពីឯកឧត្តម ជាម យៀប ប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា និងឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងវាគ្មិនសំខាន់ៗជាច្រើនរូបទៀត។
សេចក្តីជូនដំណឹងរបស់រដ្ឋសភា បានបញ្ជាក់ទៀតថា សិក្ខាសាលានេះ គឺដើម្បី​សិក្សា​ស្វែង​យល់​ពីការកសាងក្របខណ្ឌ គោលនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងគោល​នយោ​បាយ​ហិរ​ញ្ញ​​វត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដែលមានអ្នកចូលរួម ពីសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាលដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល ដែលពាក់​ព័ន្ធ​នានាជាច្រើនរូបទៀត៕

សម្តេច ហេង សំរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបានសមិទ្ធផលធំធេង និងគួរឲ្យកត់សម្គាល់ តួរយ៉ាង ការកំណត់គោលដៅក្នុងការរក្សាកំណើនសេដ្ឋកិច្ចខ្ពស់ ដែល​ជា​មធ្យមកំណើនស្ថិតក្នុងរង្វង់ ៧ភាគរយ ជាប់ៗគ្នា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសទី៦ ក្នុង​ចំណោម​ឯកទគ្គករកំណើនទាំង៨ នៅលើពិភពលោក និងធ្វើឲ្យកម្ពុជាទទួលបានចំណាត់​ថ្នាក់​​ជាប្រទេសជោគជ័យបំផុតទី៤ លើពិភពលោកក្នុងការកាត់បន្ថយភាពក្រីក្រ និងប្រែក្លាយ​កម្ពុជា​​ពីប្រទេសក្រីក្រ ឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និងទាញ​កម្ពុជា​ឲ្យ​ក្លាយជាកូនខ្លាមួយនៅអាស៊ី។ ការពិតណាស់លទ្ធផលទាំងនេះ វាជា​បេសកកម្ម​ដ៏​លំបាក​មួយ និងមានបញ្ហាប្រឈមនានាទាំងខាងក្នុង និងខាងក្រៅរួមមានការប្រកួតប្រជែង ក្នុងតំបន់​​​និងពិភពលោក ការវាទទីសេដ្ឋកិច្ចពីសំណាក់ប្រទេសអ្នកមាន មកលើប្រទេសក្រីក្រ ពិសេស​ហានិភ័យនៃគ្រោះធម្មជាតិភាពរាំងស្ងួតដែលពិភព​លោក និង​កម្ពុជា​ជួប​ប្រទះ​ក្នុង​ឆ្នាំ​២០១៦​នេះ ៕





No comments:

Post a Comment