Thursday, May 19, 2016

សម្តេច​តេជោនាយករ​ដ្ឋមន្រ្តី អញ្ជើ​ញចា​កចេញពី​ទីក្រុង​ម៉ូស្កូ ក្នុង​​ដំណើរឆ្ពោះ​​ទៅកាន់ទី​ក្រុង​ស៊ូឈី ដើម្បីចូលរួ​មកិច្ចប្រជុំកំ​ពូលរំលឹកខួ​ប២០ឆ្នាំ នៃ​ទំនា​ក់ទំ​នងអាស៊ា​ន-រុស្ស៊ី

បន្ទាប់ពីស្នាក់អាស្រ័យបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅទីក្រុងម៉ូស្កូប្រកបដោយ​​លទ្ធផល​​ដ៏ត្រចះត្រចង់រួចមក នៅរសៀលថ្ងៃទី១៨ឧសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Vnukovo ទីក្រុងម៉ូស្កូ ក្នុងដំណើរអញ្ជើញទៅទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ី ដើម្បីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្សី ដែលនិងប្រារព្វធ្វើឡើងនៅរសៀលថ្ងៃទី១៩ និងថ្ងៃទី២០ឧសភា។ នៅអាកាសយានដ្ឋានអន្តរជាតិ Vnukovo ទីក្រុងម៉ូស្កូ។ វត្តមាននៃការអញ្ជើញជូនដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានឯកឧត្តម ពិធីការក្រសួងការបរទេសរុស្ស៊ី ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនការទូតនៃប្រទេសទាំងពីរ កម្ពុជា-សហព័ន្ធរុស្ស៊ី និងវត្តមាននិស្សិតកម្ពុជាដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៊ីជាច្រើនរូប។
នៅវេលាម៉ោង១៦និង៣៥នាទីម៉ោងក្នុងប្រទេសរុស្ស៊ី ត្រូវនិងម៉ោង២០ និង៣៥នាទី ម៉ោងក្នុងប្រទេសកម្ពុជា យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិស៊ូឈី ប្រកបដោយសុវត្ថិភាព ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ទីក្រុងស៊ូឈី។ សូមបញ្ជាក់ផងដែរថា នៅក្នុងវត្តមាន នៃការអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិស៊ូឈី សម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញភ្លក់រស់ជាតិនំប៉័ងជ្រលក់អំបិល តាមទំនៀមទំលាប់ប្រពៃណីរបស់បងប្អូនជាតិជាតិរុស្ស៊ី នៃទីក្រុងស៊ូឈី ដែលជាតំបន់លំហែកាយមាត់សមុទ្រដ៏ប្រណិត របស់សហព័ន្ធរុស្ស៊ី។ ដោយឡែកវត្តមានគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្កូ  និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងស៊ូឈី នាពេលនេះរួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សុខចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេ ខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម កៅ កឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ឯកឧត្តម តេង សាវង្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកជំទាវ សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាឧត្តមមន្រ្តីកម្ពុជាទទួលបន្ទុកកិច្ចប្រជុំ កំពូលអាស៊ី-អឺរ៉ុប ASEM ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបទៀត។

ជាមួយគ្នានោះដែរ គណៈប្រតិភូសភាពាណិជ្ជកម្មចំនួន១៦រូប ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏មានវត្តមានអញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅទីក្រុងម៉ូស្កូ និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវ​​រីយ៍២០ឆ្នាំ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី នៅទីក្រុងស៊ូឈី សហព័ន្ធរុស្ស៊ីផងដែរ៕





No comments:

Post a Comment