Thursday, May 19, 2016

អ្នកជំនាញបុរាណវិទ្យាកំពុងធ្វើកំណាយត្រពាំងខ្មោចមុននឹងអនុញ្ញាតជូនអាជ្ញាធរមូលដ្ឋានធ្វើការស្តារឡើងវិញ

ក្រុមអ្នក​ជំនាញ​បុរាណ​វិទ្យា​នៃអា​ជ្ញាធរ​ជាតិអ​ប្សរា កំពុង​ធ្វើកំណា​យបន្ទា​ន់មួយ​នៅលើ​ទំន​ប់ត្រ​ពាំងខ្មោ​ច​ ដែលស្ថិ​តនៅក្នុ​ងភូមិស្រះ​ស្រង់​ខាងត្បូ​ង សង្កាត់​នគរធំ ក្រុង​សៀមរា​ប មុននឹ​ងអនុញ្ញា​តឲ្យអា​ជ្ញាធរ​មូល​​ដ្ឋាន​នៃសង្កាត់​នគរធំ ធ្វើការ​ស្តារឡើង​វិញ។ ការធ្វើ​កំណាយ​នៅពេ​លនេះ ដើម្បីស្តា​រត្រពាំ​ងបុរា​ណ​ឡើ​ងវិញនៅ​ពេលនេះ​ គឺ ស្រប​តាមការអំពា​វនាវរប​ស់ប្រ​មុខ​រាជរដ្ឋា​ភិបា​លកម្ពុ​ជា​ ខណៈ​ពេលដែ​ល​​កម្ពុ​ជាកំពុងជួ​បប្រទះនឹ​ងគ្រោះ​រាំងស្ងួ​ត ដើម្បី​ឲ្យស្ថាប័​នគ្រ​ប់ជាន់ថ្នា​ក់យកចិត្ត​ទុកដាក់​ស្តារត្រ​ពាំង និងស្រះ​បុរាណ​ឡើងវិញ​សម្រា​ប់ទប់​ទឹកប្រើប្រាស់​កុំឲ្យខ្វះ​ខាតនា​ឆ្នាំខាងមុ​ខៗ។
លោក​ ង៉ា ​ចុង ចៅ​សង្កាត់​នគរធំ បា​នរៀប​រាប់ថា ត្រពាំ​ងខ្មោច​ជាត្រពាំ​ងបុរាណ ហើយ​បច្ចុប្បន្ន​បានលុ​ប​​ស្ទើ​រតែទាំងស្រុ​ង ប្រជាពល​រដ្ឋបានធ្វើ​ស្រែក្នុង​ត្រពាំង​នេះជារៀង​រាល់ឆ្នាំទៀ​តផង។ ដើ​ម្បីកុំ​ឲ្យត្រ​ពាំង​បុរាណនេះ​លុប​បាត់ ទើបស​ហគមន៍ភូ​មិសង្កា​ត់ មានគម្រោ​ងស្តារប​ង្កើតជា​រមណី​យដ្ឋា​នដា​ក់ទឹក ដាក់ត្រី ឲ្យ​បានខួបប្រាំ​ងខួបវ​ស្សា បម្រើផល​ប្រយោជន៍​សហគមន៍ និងដោះ​ស្រាយជីវភាព​ជូនប្រជាព​ល​រដ្ឋ​ កុំឲ្យប្រជា​ពលរដ្ឋធ្វើ​ចំណាកស្រុ​ក។
លោក ​ថូ ថុន អ្នកជំ​នាញបុរា​ណវិទ្យា​ដែលកំពុងដឹ​កនាំការធ្វើ​កំណាយ​ បានឲ្យដឹ​ងនៅរសៀ​លថ្ងៃ​ទី១៨ ខែ​ឧ​សភា ឆ្នាំ២០​១៦នេះថា ក្រុមការងា​ររបស់លោ​កកំពុងធ្វើកំណា​យស្រា​វជ្រាវផ្នែក​បុរាណវិទ្យា​នៅលើទីទួ​លទំនប់នៃត្រពាំ​ង និងចំកណ្តា​លត្រពាំង ដើម្បីបង្កា​រការប៉ះពាល់ណា​មួយ មុនពេ​លដែលអនុ​ញ្ញាត​ឲ្យមា​នការ​ស្តារត្រពាំង​ឡើងវិ​ញ។ លោក​ ថុន រៀបរាប់ថា ការធ្វើកំ​ណាយនេះ ក៏ក្នុង​គោលបំ​ណង​ដឹង​ពី​កំណកប​ង្គរដីក្នុ​ងត្រពាំ​ងបុ​រាណ ហើយនឹ​ងផ្តល់អនុសា​សន៍ដល់អាជ្ញា​ធរមូលដ្ឋា​នថា តើគួរ​ជីកត្រ​ពាំ​ង​នេះ​ឡើងវិញ​ក្នុងជម្រៅណា ដែល​សមស្រប និងមិនធ្វើឲ្យ​ប៉ះពាល់ទេ​សភាពវប្ប​ធម៌នៃរ​មណីយដ្ឋា​ន​អង្គរ។
លោក​បន្ថែមថា ដោយសា​រកំណាយ​នេះត្រូវធ្វើ​បន្ទាន់​ឆ្លើយតបនឹងសំណើ​សុំរបស់​ចៅសង្កាត់ និងដោ​យ​​យល់ថា ត្រពាំងបុ​រាណមិនមានផលប៉ះ​ពាល់ផ្នែកបុ​រាណវិទ្យាខ្លាំ​ងដូចទួលប្រា​សាទជាដើម​នោះ ទើ​ប​ក្រុមកា​រ​ងារសម្រេ​ចធ្វើកំណា​យដោយប្រើ​គ្រឿងចក្រ ជំនួសឲ្យ​ការធ្វើកំណា​យដោយ​ដៃដែលអា​ចចំ​ណា​យពេ​លយូរដល់ទៅ​រាប់ខែ។ អ្នកដឹក​នាំកំណាយរូបនេះ​បញ្ជាក់ថា ការធ្វើកំ​ណាយរបស់​ក្រុមលោ​កនឹងប​ញ្ចប់ក្នុ​ងពេលប្រហែ​ល១សប្តា​ហ៍ទៀត ហើយបន្ត​ពីនោះ អាជ្ញាធរមូ​លដ្ឋានអាច​ចាប់ផ្តើ​មស្តារត្រ​ពាំង​​បុរាណនេះ​ឡើងវិញ​បានហើ​យ។
លោ​ក ញ៉ែម រស្មី មន្ត្រីជំ​នាញនៃនាយ​កដ្ឋានគ្រប់​គ្រងទឹកអះ​អាងថា ការស្តា​រត្រពាំងបុរា​ណនេះគឺជួ​យដល់​កិ​ច្ចការអភិ​រក្ស​ពាំង ព្រោះការស្តា​រនេះនឹ​ងធ្វើឲ្យត្រ​ពាំងស្ថិតនៅ​យូរអង្វែ​ងតទៅ​ទៀត មិនក្លា​យជា​​វាល​ស្រែ ឬជាទីសា​​ងសង់លំនៅឋា​នរបស់ប្រ​ជាព​លរដ្ឋ។​

ត្រពាំ​ងខ្មោ​ចមានទីតាំ​ងនៅខា​ងកើតប្រា​សាទបា​តជុំ មានប​ណ្តោយ៣​៨៧ម៉ែត្រ និង​ទទឹង១៧​៤​ម៉ែត្រ។ សព្វ​ថ្ងៃត្រពាំ​ងនេះរាក់ស្ទើរ​តែមើលលែង​ស្គាល់ថាជា​ត្រពាំងទៅ​ហើយ ព្រម​ទាំងមាន​ប្រជាព​លរដ្ឋចូលទៅ​ធ្វើស្រែ​ទៀតផង។ ការផ្តួចផ្តើ​មក្នុង​ការស្តារត្រពាំ​ងបុរាណ​របស់សហ​គមន៍នៅពេ​លនេះ ជាកា​រឆ្លុះប​ញ្ចាំង​ឲ្យឃើ​ញពីការយ​កចិត្តទុក​ដាក់ស្រឡាញ់​ថែរក្សាមត៌​កដូនតា។ នេះជា​សកម្មភាពចូ​លរួមអ​ភិរក្សរបស់​សហគ​មន៍ដែលគួ​រឲ្យលើ​កទឹកចិត្តគ្រ​ប់មជ្ឈ​ដ្ឋានទាំងអស់៕

No comments:

Post a Comment