Thursday, May 19, 2016

អង្គការ​ LICADHO ​កំពុង​ដើរចេញ​ឆ្ងាយ​ពីវិជ្ជាជីវៈ​និង​លក្ខន្តិកៈរបស់​ខ្លួនហើយ!​

កាលពី​ថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តម គឹម សន្តិភាព អ្នកនាំ​ពាក្យក្រសួ​ងយុ​ត្តិធម៌ បាន​បង្ហោះ​ផ្សាយនៅ​លើទំព័រហ្វេស​ប៊ុកផ្ទា​ល់ខ្លួន ដោយបា​នបក​ស្រាយពីសក​ម្មភាព​មិន​ប្រ​ក្រ​តី​​រប​ស់​​អង្គ​ការលីកាដូ ដែលអា​ចបង្កការភ័ន្តច្រឡំដល់សា​ធារណជនទូទៅ។ ឯកឧត្តម គឹម សន្តិ​ភាព បានសរសេរខ្លឹមសារបង្ហោះផ្សាយដោយបង្ហាញទិដ្ឋភាពផ្លូវច្បាប់ថា៖
សូមប​ញ្ជាក់ជូនសា​ធារណៈមតិ​​ជ្រាបថា៖ កម្ពុជាគ្មា​នអ្នកទោសន​យោបាយម្នាក់ណា​នោះទេ! នៅក្នុងពន្ធនាគា​រ និងមណ្ឌ​លអប់រំកែ​ប្រែទាំងអ​ស់ទូទាំង​ប្រទេស ​គឺមានតែ​អ្នកជាប់ឃុំ ​ក្នុង បទ​ចោទប្រព្រឹត្តបទ​ល្មើសព្រហ្មទណ្ឌ!
ក្នុងក្រ​មព្រហ្មទណ្ឌ ក៏ដូចជា​ច្បាប់ព្រហ្មទ​ណ្ឌពិសេ​សដ​ទៃទៀតរប​ស់កម្ពុជា គ្មាន​មាត្រាណា​ មួយ​ចែង​អំពីអំពើ​ដែល​ជាប​ទល្មើស​នយោ​បាយ​នោះទេ! តើ Licadh​o បង្កើតរ​បាយការ​ណ៍​របៀ​បនេះឡើង​ក្នុង​ចេតនាអ្វីពិតប្រាក​ដ?  សូមកុំគិតថា​មានតែ Licadho ខ្លួនឯ​ងដែល​ដឹង​ពី​ចេតនានេះ! សូ​ម Licadho ពិនិត្យមើ​លច្បាប់ស្តីពីសមាគម និងអង្គ​ការមិនមែន​​រដ្ឋាភិបាល​ឡើងវិញ ជា​ពិសេសមាត្រា​២៤ និង​មាត្រា៣០!
មា​ត្រា២៤ នៃច្បាប់​ស្តីពីសមាគម និងអង្គការមិន​​មែនរដ្ឋាភិបា​លចែងថា “អង្គ​ការមិនមែនរដ្ឋា​ភិបាល​ក្នុងស្រុក អង្គការមិនមែ​​ន​រដ្ឋាភិបាលបរទេស ឬសមា​គម​បរទេសត្រូវប្រកា​ន់​ជំហរ​អព្យា​ ក្រឹត​ចំពោះ​គ្រប់គណបក្សនយោបាយនៅ​ព្រះរាជាណាចក្រក​ម្ពុជា”។ មាត្រា ៣០ នៃច្បាប់​ស្តីពី​សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចែងថា “សមាគម ឬអ​ង្គការមិនមែនរដ្ឋាភិបាលក្នុង ស្រុក ដែល​មិនបានអនុវត្តតាមមាត្រា ១០ឬមាត្រា​២៤ឬកថាខណ្ឌទី១ ឬកថា​ខ​ណ្ឌទី២នៃ​មាត្រា ២៥នៃច្បាប់នេះ ក្រសួងម​ហាផ្ទៃត្រូវ​ជូនដំណឹង​ជាលាយលក្ខ​ណ៍​អក្សរដោយ​ទុករយៈ​​ពេល​យ៉ាងយូរ ៣០ (សាមសិប) ថ្ងៃ នៃថ្ងៃធ្វើការ។ ក្នុងករណីមិនអ​នុវត្តតាមការជូនដំ​ណឹង ក្រសួង​មហាផ្ទៃ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្ស​រផ្អាកសកម្មភាពជាបណ្តោះអា​សន្នរ​យៈ​ពេល​យ៉ាងយូរ ៩០​ (កៅសិប) ថ្ងៃ។ ក្នុងក​រណីនៅតែមិន​ព្រមអនុវត្ត ក្រសួងមហាផ្ទៃ​​ត្រូវ​សម្រេច​​ជាលាយលក្ខណ៍អក្សរលុបឈ្មោះ​ចេញពីបញ្ជី។ សមា​គម ឬអង្គការមិនមែន​រដ្ឋា​ភិបា​ល​ក្នុងស្រុក ដែលមិន​បានអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈរ​បស់ខ្លួន ក្រសួងម​ហាផ្ទៃ​ត្រូវជូន​​ដំណឹងជា​លាយលក្ខ​ណ៍អក្សរ ឬផ្អាកស​កម្មភាពជាបណ្តោះអាស​ន្នដោយទុក​រ​យៈពេល​យ៉ាង​​យូរ ៣០ (សាមសិប) ថ្ងៃ។ ក្នុងករណីនៅតែមិនព្រមអនុ​វត្ត ក្រ​សួង​មហាផ្ទៃត្រូ​វ​សម្រេច​ជា​លាយ​លក្ខ​ណ៍អក្សរលុបឈ្មោះ​ចេញពីបញ្ជី។ ក្រសួង​មហាផ្ទៃ​ ត្រូវ​សម្រេច​លុបឈ្មោះ​ចេ​ញពី​បញ្ជី​ចំពោះសមាគម ឬអង្គកា​រមិនមែនរដ្ឋាភិបាលក្នុងស្រុ​កណា ដែល​ធ្វើស​កម្មភាពប៉ះពាល់​ដល់សន្តិសុខ ស្ថិរភាព និងស​ណ្តាប់ធ្នាប់សាធារណៈ ឬបង្ក​នូវភាពអន្តរា​យដល់សន្តិសុខជាតិ ឯក​ភាពជាតិ វប្បធម៌ ប្រ​ពៃណី ទំនៀមទម្លាប់ល្អរប​ស់សង្គមជាតិ​កម្ពុជាដោយ​ពុំទាន់គិត​ដល់​ទោស​ ព្រហ្មទណ្ឌផ្សេងទៀត”។

ឯកឧត្តម គឹម សន្តិភា​ព ក៏បានអំពាវនាវយ៉ា​ងទទូចផងដែរថា ​សូមរក្សានូវជំហរ និងអនុវត្ត​វិជ្ជា​ជីវៈ​របស់ខ្លួនអោយបានច្បាស់លាស់ក្នុងនាមជាNGO!


No comments:

Post a Comment