មន្រ្តីកងទ័ពកម្ពុជា
និងមន្រ្តីកងទ័ពអាម៉េរិក បានបើកជាផ្លូវការនូវសមយុទ្ធឆ្មាំអង្គរ ២០១៦
ដែលមានកម្លាំងទាហាន ១៥០នាក់ បានចូលរួម ។ សមយុទ្ធបានចាប់ផ្តើម
សាលាហ្វឹកហ្វឺនសំរាប់កងកំលាំងថែរក្សាសន្តិភាព ពហុជាតិក្នុងខេត្តកំពង់ស្ពឺនៅថ្ងៃទី
១៤ មិនាឆ្នាំ ២០១៦ ។ នេះគឺជាសមយុទ្ធយោធាទ្វេភាគីប្រចាំឆ្នាំ
ដែលមានរយៈពេល ២សប្តាហ៍
ដោយមានការចូលរួមពីកម្លាំងកងយោធពលខេមរភូមិន្ទ… កងកម្លាំងមកពីមជ្ឈមណ្ឌលជាតិសម្រាប់ថែរក្សាសន្តិភាព…
មជ្ឈមណ្ឌលកំចាត់មីន និងកងរាជអាវុធហត្ថកម្ពុជា ។
ចំណែកកងកំលាំងអាម៉េរិក
មានមកពីកងទ័ពជើងគោកប្រចាំនៅតំបន់ប៉ាស៊ីហ្វិក… បញ្ជាការដ្ឋានសំរាប់ជំនួយដល់តំបន់ប្រតិបត្តិការសឹកកងពលតូចវិស្វកម្មទី១៣០
សំរាប់តំបន់ប្រតិបត្តិការសឹក… កងពលតូចតម្រួតយោធាទី៨…
កងវរសេនាតូចកំចាត់យុទ្ធភណ្ឌផ្ទុះទី៣០៣… កងកំលាំងជាតិការពារមាតុភូមិមកពីរដ្ឋ Idaho… បញ្ជាការដ្ឋានទី១៨ ផ្នែកវេជ្ជសាស្រ្ត… មជ្ឈមណ្ឌលរំលាយយុទ្ធភណ្ឌផ្ទុះកែច្នៃ
និងកងពលតូចទី៤១៣ ទទួលបន្ទុកកិច្ចការកុងត្រា ។
ស្ថានទូតអាម៉េរិក
ប្រចាំនៅកម្ពុជាបានឲ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំទី៧
ជាប់គ្នានៃសមយុទ្ធ ដែលមានបំណងពង្រឹងរួមគ្នា
នូវសមត្ថភាពក្នុងការផ្តល់ជំនួយសង្គ្រោះមហន្តរាយ និងជំនួយមនុស្សធម៌
និងកែលំអកិច្ចសហប្រតិបត្តិការរវាងយោធា និងយោធា ។
No comments:
Post a Comment