Tuesday, March 15, 2016

សម្តេចតេជោនាយករដ្ឋមន្រ្តី សម្តែងនូវសេចក្តីសប្បាយរីករាយនៅពេលដែលក្រុមគ្រួសារលោក បួញ សុភក្តិជាជនពិការកាន់តែមានភាពល្អប្រសើរឡើង

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា Samdech Hun Sen, Cambodian Prime Minister ដែលបានបង្ហោះផ្សាយនៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០១៦នេះ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖ ទន្ទឹមនឹងការសប្បាយចិត្តដែលបានឃើញគ្រួសារ ក្មួយ បួញ សុភក្តិ បានមកនៅផ្ទះថ្មី នៅភូមិអភិវឌ្ឍន៍ តាកែនកោះស្លារខេត្តកំពតនេះ ក៏ខ្ញុំនៅតែនឹកគិតដល់ជនពិការជាច្រើន ដែលគ្មានឱកាសដូចក្មួយ ហើយកំពុងប្រឈមនឹងបញ្ហាជីវិតរាល់ថ្ងៃ។
ផ្ទះថ្មីដែលដែលក្មួយបានទទួលនេះ គឺជាជម្រកដ៏កក់ក្តៅសម្រាប់ក្រុមគ្រួសារក្មួយ និងកូនៗជាទីស្រឡាញ់។ ពីពេលនេះតទៅគឺក្មួយឈប់លំបាកដើរសុំទានគេយកមកបង់ថ្លៃផ្ទះទៀតហើយ ហើយកូនៗក៏អាចមានឱកាសសិក្សារៀនសូត្រនៅទីនេះបានយ៉ាងងាយស្រួលទៀតផង។
សម្តេចតេជោ ក៏បានអំពាវនាវ ឱ្យជនពិការទូទៅខិតខំតស៊ូមិនត្រូវអស់សង្ឃឹមនឹងជីវិតទេ។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវសប្បុរសជននានា ចូលរួមចែករំលែកជួយជនពិការ និងកុមារពិការដែលគ្មានទីពឹង និងគ្មានលទ្ធភាពជាក់ស្តែង អោយទទួលបាន នូវឱកាសនានាដូចកុមារ និងពលរដ្ឋដទៃៗទៀតក្នុងសង្គម៕






No comments:

Post a Comment