Tuesday, March 15, 2016

ការទប់ស្កាត់បដិវត្តន៍ពណ៌ និងការបម្រើសេវាសាធារណៈឱ្យបានល្អប្រសើរ គឺជាទិសដៅអាទិភាពរបស់​រាជរដ្ឋាភិបាលអាណត្តិទី៥នេះ

ឯកឧត្ត​មបណ្ឌិត ពេជ សោភ័​ណ រដ្ឋលេខាធិការក្រសួង​ការងារនិងប​ណ្តុះបណ្តា​លវិជ្ជាជីវៈ នៅព្រឹ​ក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២​០១៦ នាសាលាខេ​ត្តបាត់ដំបងបានថ្លែងប្រា​ប់អាជ្ញាធរ និងសមត្ថកិ​ច្ចមូលដ្ឋានថាត្រូវទប់​ស្កាត់​​ឲ្យខាងតែបាន​នូវអំពើកូដកម្ម បាតុកម្មណាដែល​មានបំណងចង់ធ្វើបដិវត្តន៍ពណ៌ ក្នុង​គោល​បំណង​ផ្លាស់​​ប្តូរថ្នាក់ដឹកនាំប្រទេស ព្រោះការធ្វើបាតុកម្មទាំងនេះ គឺជាមេរោគអាក្រក់មួយ ដែលត្រូវការពារ​ឲ្យ​បាន​។



ការថ្លែងបែបនេះ របស់ឯកឧត្តមបណ្ឌិត នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងសមត្ថកិច្ចភាព ក្នុងការដោះស្រា​យវិវាទការងារ ការទប់ស្កាត់ និងដោះស្រាយប​ញ្ហាកូដកម្ម បាតុកម្ម»។



ឯកឧត្តមបណ្ឌិត ពេជ សោភ័ណ បានបញ្ជាក់ថា ការធ្វើកូដកម្ម បាតុកម្ម នៅប្រទេសណា ទីណា​កន្លែង​ក៏ដោយ ជាពិសេសនៅកម្ពុជា ច្រើនតែចេ​ញពី​ស្រទាប់យុ​វជនភាគច្រើនដូចគ្នា ដូច្នេះការធ្វើបាតុកម្ម​ទាំង​នោះ មិនមែនជា​កា​រល្អស​ម្រា​ប់ប្រទេ​សជាតិនោះទេ គឺច្រើន​តែអ្នកនយោបា​យ ពិសេស​បក្ស​ប្រឆាំង​ជាអ្នក​ញុះញង់នៅពីក្រោយខ្ន​ងរហូតមក។ សូមកុំ​ធ្វើដូចប្រទេសនានា ដែលចង់ផ្លាស់ប្តូរមេដឹកនាំ ទីបំផុតរលាយ វេទនាប្រជាព​លរដ្ឋ គ្មានអ្នកណា​ទទួល​ខុសត្រូវឡើយ នេះជាប​ទពិសោធន៍​អាក្រក់​នៅលើក​ពិភពលោក ដែលកូនខ្មែរគួរចងចាំ និងជៀសវាងឲ្យបាន។



ឯកឧត្តមប​ណ្ឌិត ពេជ សោ​ភ័ណ បន្តថា ក្នុងរាជរដ្ឋាភិបាលអាណត្តិទី៥នេះ ប្រមុខរាជរដ្ឋាភិបាល​សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានបញ្ជា​ក់ដល់​ជួរថ្នាក់​ដឹកនាំទាំងអស់ថា អាណត្តិថ្មីនេះ គឺជាការ​កែទម្រង់ស៊ី​ជម្រៅ ឲ្យថ្នាក់ដឹកនាំទាំងអស់ មុជទឹក ដុះក្អែល ឆ្លុះកញ្ចក់ ហើយពេល​នេះ ដល់ដំណាក់​កាល​ព្យាបាល​ហើយ ដូច្នេះក្នុងនាម​ថ្នាក់ដឹកនាំ រហូតមន្រ្តី​រាជការក្រោមឱវាទទាំងអស់ ត្រូវធ្វើការងារបម្រើ​សេវា​សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ៕




No comments:

Post a Comment