Monday, March 14, 2016

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព

នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាបានដឹកនាំគណៈប្រតិភូត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវវិញហើយប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃ ពីថ្ងៃទី១២ ដល់១៣ ខែមីនា ឆ្នាំ២០១៦។

ក្នុងដំណើរបំពេញទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ ព្រះរាជា ណាចក្រ កម្ពុជាទៅកាន់ប្រទេសឡាវ ២ថ្ងៃនេះ គឺពិតជាមានសារសំខាន់ និងទទួលបាន លទ្ឋផលល្អប្រសើរ ដោយក្នុងជំនួបផ្លូវការនោះ ថ្នាក់ដឹកនាំនៃ ប្រទេសទាំង២ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ជាពិសេស ផ្តោត លើ ទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជា-ឡាវក្នុងពង្រឹងនិងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង ពីរឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត ព្រមទាំងជំរុញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងកីឡា រួមទាំងការ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក្នុងការប្រាស្រ័យទាក់ទង គ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕




No comments:

Post a Comment