សហភាពអឺរ៉ុប
កំពុងប្រឹងប្រែងជួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបង្កើតថ្មីឱ្យក្លាយជាស្ថាប័នមានតម្លាភាពនិងមានដំណើរការល្អទៅមុខ
គ្រាដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ
បានបញ្ចេញនូវគំនិតមិនល្អទុកជាមុន ចំពោះគណៈកម្មាធិការថ្មីនេះរួចទៅហើយ
។
ថ្មីៗនេះ ការផ្តល់ទុកចិត្តគាំទ្រអោយអគ្គលេខាធិការចាស់ លោក ទេព និថា ដែលមានបទពិសោធន៍ច្រើនក្នុងដំណើរការបោះឆ្នោតក្លាយជាអគ្គលេខាធិការថ្មី
បាននាំឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ បង្ហាញទស្សនៈចង្អៀតចង្អល់។
គណបក្សសង្គ្រោះជាតិ ត្រូវគេឃើញថា
តែងប្រើប្រាស់យុទ្ធសាស្ត្រនៃការមិនទទួលស្គាល់
នូវលទ្ធផលនៃការបោះឆ្នោតស្ទើររៀងរាល់ដង នៅពេលដែលគណបក្សប្រឆាំងនេះ
មិនបានទទួលសម្លេងច្រើនលើសលុបក្នុងការដឹកនាំរាជរដ្ឋាភិបាល ។
នៅមុន ខែកក្កដា ឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិ
នៅមុននៃការបោះឆ្នោត បានប្រកាសមិនទទួលស្គាល់លទ្ធផល
ដោយសារតែការមិនពេញចិត្ត
នឹងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាពេលនោះ។
នៅពេលដែលការបោះឆ្នោតអសកលឆ្នាំ ២០១៧ និងការបោះឆ្នោតសកលឆ្នាំ ២០១៨
ដែលនឹងឈានមកដល់នាពេលខាងមុខនេះទៀត ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវគេឃើញ
បានប្រើប្រាស់វិធីដដែលនៃការសង្ស័យថា គ.ជ.ប
មិនមានភាពឯករាជ្យដោយសារគណបក្សសង្គ្រោះជាតិ មិនពេញចិត្តការជ្រើសតាំងអគ្គលេខាធិការថ្មី លោក ទេព និថា
។
លោកកឹម សុខា បានប្រាប់អ្នកគាំទ្របក្សនៅក្នុងខេត្តកំពង់ចាម
ឱ្យមានការតាមដាន គ.ជ.ប ថ្មីនេះថែមទៀត ។
មិនមានសេចក្តីរាយការណ៍បញ្ជាក់ថាតើគណបក្សសង្គ្រោះជាតិនឹងប្រកាសមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនៅមុនការប្រព្រឺត្តទៀតឬយ៉ាងណានោះទេ
។
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លោក George Edgar ត្រូវគេដកស្រង់ប្រសាសន៍ដែលបញ្ជាក់នៅថ្ងៃទី២៧ ខែមករានេះថា
ការជួយរបស់សហភាពអឺរ៉ុបដល់ គ.ជ.ប ថ្មី គឺអាចជម្រុញនិងបង្ហាញតម្លាភាពត្រឹមត្រូវដល់ស្ថាប័ននេះ
ដើម្បីអោយមានការទុកចិត្តពីប្រជាជនអ្នកបោះឆ្នោត ។ លោក George Edgar
No comments:
Post a Comment