Tuesday, January 19, 2016

ស្ថាប័នប្រឆាំងអំពើពុករលួយ ដាក់ផែនការត្រួតពិនិត្យ ការផ្តល់អត្តសញ្ញាណប័ណ្ណ និងលុបចោលកុងត្រូលជជុះ

យោងតាមសេចក្តីជូនដំណឹង របស់ស្ថាប័នប្រឆាំងអំពើពុករលួយ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះបានឲ្យដឹងថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៨ អាណត្តិទី២ ដោយមានវត្តមានសរុប ចំនួន ១១ រូប ហើយបានដំណើការក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសម្រេចលទ្ឋផលដូចតទៅ៖ ១- បានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៨ អាណត្តិទី២  ២- បាន    ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីជូន សម្តេចតេជោ ហ៊ុន សែន ជ្រាបជារបាយការណ៍ និង៣- ស្ថាប័នប្រឆាំងអំពើពុករលួយ បានរាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អំពីផែនការលម្អិតក្នុងការត្រួតពិនិត្យ សេវាផ្តល់ អត្តសញ្ញាណប័ណ្ណ និងលុបចោលកុងត្រូលជជុះនោះមានដូចជា ខេត្តកណ្តាល ខេត្តកំពត ខេត្តស្វាយ និងរាជធានីភ្នំពេញ ៕


No comments:

Post a Comment