Tuesday, January 19, 2016

កម្លាំង​កងរា​ជអាវុធហត្ថ​បង្រ្កាបឃាត់ចាប់​រថយ​ន្តដឹកឈើបាន​៨គ្រឿងក្នុង​ថ្ងៃនេះ

មកទល់នឹ​ងម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំ​ងកងរាជអាវុធហត្ថខេ​ត្តត្បូងឃ្មុំ តាកែវ រាជធានីភ្នំពេញ កណ្តាល នឹងក្រុ​មគយចល័ត របស់លោក កើ​ត សុធារ៉ា បានឃាត់ចាប់រថ​យន្តដឹកឈើសង្ស័យល្មើសច្បាប់​បានចំនួន៨គ្រឿង។

លោកឧត្តម​សេនីយ៍ទោ ហុង វិណុល មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើផ្ទៃប្រទេស ទទួលបន្ទុក​ព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្រ្កា​បបទល្មើសបាន​អោយដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ រថយន្តដឹក​ឈើ១គ្រឿង ត្រូវបានបង្ក្រាប​ចាប់នៅស្រុក​អូររាំង ខេត្តត្បូងឃ្មុំ នឹង២គ្រឿង​ទៀតចាប់នៅ​ស្រុកស្វាយ​អន្ទរ ខេត្តព្រៃវែង។ ដោយឡែក​នៅយប់ថ្ងៃដដែល​នេះ កម្លាំងបានបន្តចាប់​បានចំនួន​៥ឡានទៀតនៅ​លើកំណាត់ផ្លូវជាតិ​លេខ២ជិតស្នាក់ការសន្តិសុខ២០១ ស្ថិតក្នុង​ស្រុកបាទី ខេត្តតាកែវ ដោយមានការ​ដាក់បន្លំជាមួយ​រថយន្តដឹកដែក។ ឈើទាំង៥ឡាន​ចាប់នាយប់នោះ នឹងធ្វើការត្រួតពិ​និត្យនៅព្រឹកថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៦ ដោយគណៈកម្មការ ជាមួយស្ថាប័នគយនៅផែស្ងួតតាមបណ្តោយផ្លូវវេងស្រេង ព្រោះកម្លាំងរបស់​លោកកំពុងនាំឡានទាំង​នោះមកកាន់រាជធានី​ភ្នំពេញ ហើយលោក​បានគាំទ្រដល់ស្ថាប័នគយ​លើយុទ្ធនាការបង្ក្រាប​នេះ ដែលបានសហ​ការដើម្បី​ប្រមូលពន្ធជូនរដ្ឋ។

គួរបញ្ជាក់​ដែរថា រាល់ការបង្រ្កាប​ឡានដឹកឈើ​ពិនិត្យឃើញថា ការដឹកជញ្ជូន​ឈើមានភាពមិនប្រក្រតី ដោយរថយន្ត​ខ្លះគ្មានលិខិតអនុញ្ញាតិ​ដឹកជញ្ជូន បើមានវិញ​គឺផ្ទុកលើស​ច្បាប់ រថយន្តគ្មានឈៀក​ត្រឹមត្រូវ គ្មានការកាត់ស្តុកពី​គយជាដើមនិងមាន​អាវក្រោះក្នុងរថយន្ត​ផងដែរ។ ចំពោះរថយន្ត​ដឹកឈើនោះផងដែរ សមត្ថកិច្ច​ពិនិត្យឃើញថា​បានលួចប្រើស្លាក​លេខក្លែងដូច្នេះលោក​នឹងមានវិធានការចាត់​ការក្នុងរឿងព្រហ្ម​ទណ្ឌតាមនីតិវិធី​ដោយច្បាប់ចរាចរណ៍ថ្មីត្រូវបានកំណត់​ពីទោសទណ្ឌស្រាប់ផង។

បើយោងតាម​ប្រភពខ្លះបានធ្លោយអោយ​ដឹងថា រថយន្តដឹកឈើបន្លំជាមួយ​ឡានដឹកដែកនេះ ជារបស់​លោក អេង ឃាង មេបញ្ជាការ​យោធាវរៈការពារព្រំ​ដែនលេខ ៣០១ ចំណុៈអោយតំបន់ប្រតិបត្តិ​ការរងខេត្តតាកែវ និងជាមេខ្លោងរកស៊ី​ដឹកដែកគេចពន្ធ ពីវៀតណាម​លក្ខណៈទ្រង់ទ្រាយធំ​ដែលគេសង្ស័យ​អាចមានពាក់ព័ន្ធ​ជាមួយក្រុមហ៊ុនជីព ម៉ុងផងដែរ។
ដោយឡែកចំ​ពោះរថយន្តធុន​ធំចំនួន៣គ្រឿង ដឹកឈើ​ប្រណិតពេញ មានបំណង​លោតឆ័ត្រ ទៅកាន់ប្រទេស​វៀតណាមនោះ ត្រូវបានកម្លាំង​អាវុធហត្ថខេត្ត​ព្រៃវែង សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តត្បូងឃ្មុំ ស្ទាក់និងបង្ក្រាបបាន នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវ​ជាតិលេខ១១ នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

មេបញ្ជាការ​អាវុធហត្ថខេត្តព្រៃវែង ឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានបញ្ជាក់ថា ក្រោមបញ្ជាផ្ទាល់ពីមេបញ្ជាការ​អាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នោះកម្លាំងរបស់លោកសហការជាមួយខាងខេត្តត្បូងឃ្មុំ ដេញបង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់(ឈើប្រណិត) ដែលបើករត់គេច​ពីសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានចំនួន០៣ឡាន(រថយន្តធំកង់១០) ហើយ រថយន្តទាំង៣គ្រឿងនេះត្រូ​វបានប្រគល់ទៅឲ្យ​រដ្ឋបាលព្រៃឈើ ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យនៅពេលក្រោយ។

គួររំលឹកដែរថា នៅព្រឹកថ្ងៃ​ទី១៨ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន​គណៈកម្មាការបង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជាឲ្យបិទច្រកព្រំដែនទំាំងអស់ជាប់ព្រំដែនប្រទេសវៀតណាម មិនឲ្យមានកា​រដឹកជញ្ជូនឈើចេញនោះឡើយ។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគ​ណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជា​ឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធរួមគ្នាបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេសជំនួញឈើទៅប្រទេសវៀតណាម។

សម្តេចតេជោ ប្រមុខរាជរដ្ឋា​ភិ​បាលកម្ពុជា ក៏បានសម្រេចបង្កើ​តគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាល​ជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន ​លោក ឆេង គឹម ស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ លោក ផៃ ប៊ុនឈឿន តំណាងក្រសួង​បរិស្ថាន រួមនិងអភិបាលខត្ត​ ត្បូងឃ្មុំ ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ជា​សមាជិក។

ក្រោយការដាក់ចេ​ញបទបញ្ជារបស់នាយ​ករដ្ឋមន្រ្តី គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចនៅក្នុងតំបន់សម្បូ​របទល្មើសព្រៃឈើ បានចុះទៅ​បង្រ្កាប យ៉ាងសស្រាក់ សស្រាំ និងរឹបអូសឈើបានយ៉ាងច្រើន​សន្ធឹកសន្ធាប់ផងដែរ៕




No comments:

Post a Comment