Tuesday, January 19, 2016

ឯក​ឧត្តម ឈាង វុន ដឹក​នាំគណៈប្រតិភូ​សភាកម្ពុជា ចូលរួម​កិច្ចប្រជុំវេទិការ​សភាអាស៊ី-ប៉ាស៊ីហ្វិច (APPF) លើកទី២៤ នៅទី​ក្រុងវ៉េនកូវ៉ែរ (Vancouver) ប្រទេស​កាណាដា

ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិ​ការអន្តរជាតិ ឃោសនា​ការ និងព័ត៌មាន​នៃរដ្ឋសភា បានដឹកនាំ​គណៈ ប្រតិភូ សភា កម្ពុជា ចូលរួមកិច្ចប្រជុំវេទិការ​សភាអាស៊ី-ប៉ាស៊ីហ្វិច (APPF) លើកទី២៤ នៅថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ដែលបាន​ប្រារព្ធ ធ្វើនៅ ទីក្រុង វ៉េនកូវ៉ែរ (Vancouver) ប្រទេស​កាណាដា។

ក្នុងឱកាស​នៃកិច្ចប្រជុំ ឯកឧត្តម ឈាង វុន ក៏បានជួប​ស្វាគមន៍និង​ពិភាក្សាជាមួយ ប្រធាន
​គណៈប្រតិភូនៃប្រទេសជា​សមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិច (APPF) ហើយក៏បានជួបពិភាក្សាជាមួយ ប្រធានរដ្ឋសភា​កាណាដា និងប្រធានគណៈប្រតិភូ​សភាកាណាដាផងដែរ។

គួរបញ្ជាក់​ផងដែរថា ប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរបស់ វេទិកាសភាអាស៊ីស៊ីហ្វិក (APPF) នៅឆ្នាំ២០១៩ ខាងមុខ។ ឯកឧត្តម ឈាង វុន បានបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានចំនុចសំខាន់ពីរ សម្រាប់សភាកម្ពុជា ទី១-សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភាដែលចូលរួមប្រជុំ នឹងត្រូវអនុម័តលើ សេចក្តីសម្រេចនានា ទី២-មន្ត្រីដែលទៅចូលរួមគឺត្រូវពិនិត្យតាមដាន ដកស្រង់បទ​ពិសោធន៍​ពីកិច្ចប្រជុំនេះ ដើម្បីត្រៀមយកមក រៀបចំធ្វើ នៅឆ្នាំ២០១៩ ខាងមុខ នៅ​ព្រះរាជាណាចក្រកម្ពុជា៕







No comments:

Post a Comment