Tuesday, January 19, 2016

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រគល់ប្រាក់មរណៈសង្គ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន ៤៤លានរៀល

កាលពីរសៀលថ្ងៃ ច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ នៅសាលាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី និងប្រគល់ប្រាក់មរណៈសង្រ្គោះ ដល់ក្រុមគ្រួសារអតីតៈយុទ្ធជនពលីដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលបានថ្លែងថា ក្រុមគ្រូសារ អតីតៈយុទ្ធជនពលីទទួលបានប្រាក់មរណៈសង្រ្គោះ ចំនួន១១នាក់ ដោយម្នាក់ៗថវិកា៤លានរៀល ហើយឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមទៀតថាគ្មានពេលណាមួយដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាពលរដ្ឋកម្ពុជាបានបំភ្លេចគុណអតីតៈយុទ្ធជនពលីដែលបានបូជាឈាមស្រស់ សាច់ស្រស់ការពារជាតិ និងរំដោះ ប្រជាជនឱ្យរស់រានមានជិវិតរហូតដល់សព្វថ្ងៃនេះទេ។

ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៏បន្តថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនដូច      បច្ចុប្បន្ននេះ ហើយប្រជាពលរដ្ឋមានជីវភាពធូធារ គឺអាស្រ័យមកពីពលីកម្ម ដ៏ធំធេងរបស់អតីតៈយុទ្ធជនពលីរបស់យើង។ ពួកគាត់គឺជាវិរៈបុរសជាតិ ពិតប្រាកដដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបានជាដាច់ខាត។



ឯកឧត្តម ឡាយ វណ្ណៈ បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោដឹកនាំ លោកមានការយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនក្រុមគ្រូសារអតីតៈយុទ្ធ្ជនពលី។ កន្លងមកគ្រាន់តែទទួលដំណឹងថា ក្រសួងសង្គមកិច្ច បានជំពាក់ប្រាក់បងប្អូនគ្រូសារអតីតៈយុទ្ធជនពលី សម្ដេចលោកបានបញ្ជាភ្លាមឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវយកលុយមកផ្ដល់ជូនបងប្អូនភ្លាម ហើយបានផ្ទេរការងារនេះ ពីក្រសួងសង្គមកិច្ចឲ្យមកក្រសួងការពារជាតិជាអ្នកកាន់កាប់វិញ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៏បន្តថា នេះសបញ្ចាក់ពីការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលចំពោះក្រុមគ្រូសារអតីតៈយុទ្ធជនពលី ហើយនៅលើពិភពលោកនេះ ក៏គ្មាននាយករដ្ឋមន្រ្តីប្រទេសណាមួយ ដែលយកចិត្តទុកដាក់ ដល់ក្រុមគ្រូសារអតីតៈយុទ្ធជនពលី ដូចនាយករដ្ឋមន្រ្តីប្រទេសកម្ពុជាឡើយ៕





No comments:

Post a Comment