Monday, November 02, 2015

ឯកឧត្តម កែវ រ៉េមី អញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៥-២០១៦ នៅសាលាបឋមសិក្សា និងអនុវិទ្យាល័យក្រាំងពង្រ ក្នុងឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ

កាលពីថ្ងៃទី ​០១ ខែវិច្ឆិកា ​ឆ្នាំ២០១៥​កន្លងទៅនេះ ​ឯកឧត្តម ​កែវ រ៉េមី ​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្រ្តី ​និងជាអនុប្រធាន​អង្គភាពព័ត៌​មាន និងប្រតិកម្ម​រហ័ស តំ​ណាងដ៍ខ្ពង់​ខ្ពស់របស់ ​ឯកឧត្តមបណ្ឌិត​សភាចារ្យ ​សុខ អាន ​ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីទទួល​បន្ទុកទីស្តីការគណៈរដ្ឋ​មន្រ្តី និងឯក​ឧត្តម ស្វាយ ​សុវណ្ណរិទ្ធ ​អនុប្រធាន​ ក្រុមការងារ​ ថ្នាក់ជាតិចុះមូលដ្ឋាន​ឃុំកុមាររាជា ​បានអញ្ជើញជាអធិបតី​ក្នុងពិធីអប​អរសាទរពិធី​បើកបវេសនកាល​ឆ្នាំសិក្សាថ្មី ​២០១៥-២០១៦ ​នៅសាលាបឋម​សិក្សា និង​អនុវិទ្យាល័យ​ក្រាំងពង្រ ​ស្ថិតនៅក្នុង ឃុំកុមារាជា ​ស្រុកបាទី ​ខេត្តតាកែវ។​

ជាកិច្ចចាប់​ផ្តើម លោក ​ញិប នៅ ​នាយកអនុវិទ្យាល័យ​ក្រាំងពង្រ ​ធ្វើរបាយការណ៍​សង្ខេបស្តីពីស្ថាន​ភាពទូទៅ ​របស់សាលាបឋម​សិក្សា និង​អនុវិទ្យាល័យក្រាំ​ងពង្រ ​ដោយលោក​បានរំលឹកថា​ក្រោយថ្ងៃរំដោះ ​៧ មករា ​១៩៧៩ សាលា​សល់អគារសិក្សា ​១ ខ្នង មាន​៣បន្ទប់ ដែលមាន​សភាពចាស់​ទ្រុឌទ្រោម ​ហើយបច្ចុប្បន្ន​ កំពុង ​ត្រូវការ អគារសិក្សា​បន្ថែម ​ដើម្បីបំពេញសេចក្តី​ត្រូវការរបស់​សិស្សានុសិស្ស ជិ​ត៨០០នាក់។ ​

បន្ទាប់មក​ ឯកឧត្តម ​ស្វាយ ​សុវណ្ណរិទ្ធ ​អនុប្រធាន​ក្រុមការងារថ្នាក់​ជាតិចុះជួយ​ឃុំកុមាររាជាក៏បាន​ឡើងអានសារ​លិខិតសម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុ​ន សែន​ នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា​ថ្លែងក្នុងឱកាសបើក ​បវេសនកាល​ឆ្នាំសិក្សា ​២០១៥-២០១៦។​
ក្នុងឱកាសនោះ ​ឯកឧត្តម ​កែវ រ៉េមី ​ក៏បានអញ្ជើញ​មានមតិសំណេះសំណាល​នៅក្នុងអង្គ​ពិធី ដោយបាន​រំលឹកថា ​ប្រទេសកម្ពុជា​សព្វថ្ងៃ ​មានការរីកចម្រើន​និងអភិវឌ្ឍជា​លំដាប់ ​ទាំងអស់នេះក៏​ដោយសារ ​ការដឹកនាំរបស់ ​សម្តេចអគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ​ដែលបានធ្វើ​ឱ្យប្រទេសយើង​មានសន្តិភាព ​និងស្ថេរភាព​នយោបាយ។ ​ឯកឧត្តម កែវ​ រ៉េមី ក៏បានលើកឡើងថា ​រាជរដ្ឋាភិបាល ​បាននិងកំពុងយកចិត្ត​ទុកដាក់យ៉ាង​ខ្លាំងទៅលើវិស័យ​អប់រំ ជាក់ស្តែង​ដោយសារតែកំណែ ​ទម្រង់ប្រព័ន្ធអប់រំ​ ឆ្នាំនេះសិស្សថ្នាក់​ទី១២ ដែលប្រលង​ជាប់សញ្ញាប័ត្រ ​មធ្យមសិក្សាទុ​តិយភូមិ ​ទទួលបាននិ​ទ្ទេសAកើនដល់108នាក់។​ ជាមយយក​គ្នានេះដែឯកឧត្តម​ ក៏បានអំពាវនាវ​ដល់អាជ្ញាធរមូល​ដ្ឋានឱ្យគិតគូរ​ទៅលើភូមិឃុំមាន​សុវត្ថិភាព ជាពិសេស​គឺបញ្ហាគ្រឿង​ញៀន ព្រោះ ​វាបំផ្លាញដល់​អាយុជីវិតប្រជាពលរដ្ឋ​ទូទៅជាពិសេសយុវជ​ន។

ជាការឆ្លើយតប​ទៅនឹងសំណូម​ពររបស់ ​លោកគ្រូ អ្នកគ្រូ ​និងប្រជាពលរដ្ឋ​ជាមាតាបិតាសិស្ស ​ឯកឧត្តមបាន​ប្រកាសថា ក្រោ​មការខិតខំស្វះស្វែង​ទំនាក់ទំនង ​របស់ក្រុម​ការងារថ្នាក់ជាតិចុះ​មូលដ្ឋានឃុំកុមារាជា ​តាមរយៈក្រសួង​អប់រំ យុវជន ​និងកីឡា ​និងក្រសួងសុ​ខាភិបាល ​អគារអនុវិទ្យាល័យ ​មួយខ្នងមាន​១២បន្ទប់ ​និងទីចាត់ការមួយខ្នង ​និងមណ្ឌល​សុខភាពនឹង​ចាប់ផ្តើមសាង​សង់នៅឆ្នាំ២០១៦​ខាងមុខ។ ​លើសពីនេះស្ថិត​ក្រោមការជួយជ្រោមជ្រែង​របស់ក្រុមការ​ងារថ្នាក់ជាតិ​ចុះមូលដ្ឋានយើង​បានដាក់ឲ្យ​ដមណើរការ​ សមាគម និងមូល​និធិគ្រូបង្រៀន​ឃុំកុមារាជា ​ដើម្បីជួយសម្រួល​ដល់ជីវភាពលោកគ្រូ ​អ្នកគ្រូ។​


 ជាចុងបញ្ចប់​នៃមតិសំណេះសំណាល ​ឯកឧត្តម ​កែវ រ៉េមី ​ក៏បាន ថ្លែងអំណរ​គុណ និងជូនពរដល់​លោកនាយក ​លោកគ្រូ ​អ្នកគ្រូ ​មាតាបិតា ​សិស្សានុសិស្សឱ្យទទួលបាន​សុភមង្គល និងសេចក្តី​ថ្លៃថ្នូរ ​ហើយឯកឧត្តម​ក៏បានអញ្ជើញផ្តល់​កិត្តិយសចែក​រង្វាន់ដល់សិស្ស​ពូកែ ​និងផ្តល់នូវសំភារៈ​សិក្សាដូចជា​សៀវភៅ២ក្បាល ​និងប៉ិច១ដើម​ជូនដល់សិស្សានុសិស្ស ​ដែលមកចូលរួម ​ដោយឡែក​សម្រាប់លោកគ្រូ ​អ្នកគ្រូ២៥នាក់​ទទួលបាន​អំណោយជាថវិកាក្នុ​ងម្នាក់ៗ ​៥ម៉ឺនរៀល​៕











No comments:

Post a Comment