Monday, November 02, 2015

សម្តេចតេជោទទួលជួបពិភាក្សាការងារជាមួយអនុប្រធានធានាគារពិភពលោក

ព្រឹកថ្ងៃ ​ទី២ ខែវិច្ឆិកា ​ឆ្នាំ ២០១៥នេះ ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ហ៊ុ​នសែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជា​ណាចក្រកម្ពុជា​បានអនុញ្ញាតិ​អោយលោក ​អាក់សែល ​វ៉ាន់ត្រូត​សេនស្បើប(​Axel Van Trotseburg) អនុប្រធាន​ធនាគាពិភព​លោកទទួល​បន្ទុកតំបន់​អាស៊ីខាងកើត​ និងប៉ាស៊ីហ្វិក​នាចូលជួប​សំដែងការគួរ​សមនិងពិភាក្សា​ការងារនៅវិមាន​សន្តិភាព​។

ឯកឧត្តម​ អ៊ាង សុផល្លែត ​ជំនួយការ​ផ្ទាល់សម្តេច​នាយករដ្ឋមន្ត្រី​បានប្រាប់អ្នក​សារព័ត៌​មានក្រោយជំនួបថា ​លោក អាក់​សែលបាន​ជំរាបជូន​សម្តេចថានេះ​ជាដំណើរទស្សន​កិច្ចលើក​ទី១មកកាន់​ ប្រទេសកម្ពុជា​ហើយលោកបាន​ឃើញដោយ​ផ្ទាល់ពីការរីក​ចម្រើនផ្នែក​សេដ្ឋកិច្ចរបស់​កម្ពុជា។ ​លោកមាន​ប្រសាសន៍​ថាក្នុងអាស៊ីនេះ ​ប្រទេសកម្ពុជា​មានការរីក​ចម្រើនសេដ្ឋកិច្ច​យ៉ាងឆាប់​រហ័ស និ​ងកំពុងបន្តរីក​ចម្រើនថែម​ទៀតទោះបីជា​សេដ្ឋកិច្ចក្នុង​ពិភពលោក ​ស្ថិតក្នុងស្ថានភា​ព ស្មុកស្មាញយ៉ា​ងណាក៍ដោយ។ ​លោកសូមសំដែង​នូវការអបអរសាទរ​ចំពោះសម្តេច ​នាយករដ្ឋមន្ត្រី​ដែលទទួល​បានជោគជ័យយ៉ា​ងឆាប់រហ័ស​លើកាកាត់បន្ថយ​ភាពក្រីក្រ។​

លោកអនុ​ប្រធានធនាគា​ពិភពលោក​បានធ្វើដំណើរទ​ស្សនកិច្ចទៅ​កាន់ខេត្ត ​ត្បូងឃ្មុំ ​និងខេត្តសៀមរាប​ ដោយបាន​សង្កេតឃើញថា ​ប្រជាពលរដ្ឋ​នៅទីនោះមាន​ការដាំដុះ និ​ងផលិតនូវផលិតផល​ដែលជំរុញអោយ​ពូកគាត់ទទួល​បានចំណូលរស់​នៅបានសមរម្យ។ ​លោកបានបញ្ជាក់ថា ​ធនាគារពិភព​លោកចង់ចូលរួម​អោយសកម្មថែម​ទៀតជាដៃគូរ​ជាមួយ ​រាជរដ្ឋាភិបាល​កម្ពុជាតាមរយៈ​ការចូលរួម​ជំរុញវិស័យ​សេដ្ឋកិច្ចកម្ពុជា​អោយកាន់តែរីក​ចម្រើនថែមទៀត។​

ជាការឆ្លើយតប​សម្តេចនាយក​រដ្ឋមន្ត្រីមាន​ប្រសាសន៍ថា ​កំណើនសេដ្ឋកិច្ច​ក៍ដូចជាការ​កាត់ បន្ថយភាព​ក្រីក្ររបស់​កម្ពុជាគឺទទួល​បានពីកិច្ចខិត​ខំប្រឹងប្រែង ​និងការកែ​ទម្រង់របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ប៉ុន្តែទោះជាយ៉ាង​ណាក៍ដោយ​កម្ពុជានៅតែ​មានសក្កានុពល​ក្នុងការជំរុញ សេដ្ឋកិច្ច​អោយកាន់តែ​មានការរី​កចំរើនកាន់តែ​ខ្លាំងថែមទៀត ​និងកាត់បន្ថយភាព​ក្រីអោយបានកាន់​តែច្រើនថែម​ទៀត ព្រម​ជាមួយនេះ ​កម្ពុជាក៍នឹង​បន្តលើកស្ទួយ​ជីវភាពរស់​នៅ របស់ប្រជាជន​អោយបានកាន់​តែល្អថែមទៀត​ផងដែរ។ ​ក្នុងន័យនេះ​សម្តេចសង្ឃឹមថា ​នឹងបន្តធ្វើការ​ជាមួយធានា​គារពិភពលោក ​និងស្នើសុំអោយធានា​គារពិភពលោក​ធ្វើជាការជាមួយក្រសួង​សេដ្ឋកិច្ចហិរញ្ញ​វត្ថុកម្ពុជា​លើអ្វីដែលបាន​ពិភាក្សាគ្នា​ហើយនោះ។​




No comments:

Post a Comment