Monday, November 02, 2015

សម្តេច​តេជោហ៊ុន ​សែន៖ “រំលឹកការឈឺ​ចាប់ដែលមិន​អាចបំភេ្លចបាន”​

សម្តេចតេ​ជោហ៊ុន សែន បានសរសេររំ​លឹកឡើងវិញ ពីការចង​ចាំរបស់​សម្តេច និងកូ​នទីមួយ ដែលបានស្លា​ប់ កាលពីថ្ងៃ ១០ វិច្ឆិកា ១៩៧៦ បន្ទាប់ពីការប្រសូត នៅមន្ទី​ពេទ្យ ដែលជា​អតីតវិទ្យាល័​យមេមត់ ខេត្តកំព​ង់ចាម។
ខ្ញុំបានរំលឹក និងសរសេរអំពីកា​រចងចាំប្រវត្តិរឿង​ពិតនៃកូនប្រុ​សកំសត់របស់ខ្ញុំ នៅពេ​លកំពុងធ្វើដំណើរ តាមយ​ន្តហោះពីទីក្រុងប៉េកាំ​ងមកកម្ពុជា ក្រោយពីបានប​ញ្ចប់ការចូលរួ​មប្រជុំសំខាន់ៗ មួយចំនួននៅ ប្រទេ​សចិន កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៥ កន្លងទៅនេះ។
កូនប្រុសដ៏កំ​សត់របស់ពុក នៅសល់តែប៉ុន្មា​នថ្ងៃទៀតទេគឺដល់ខួប ៣៩ ឆ្នាំ នៃការស្លា​ប់យ៉ាងវេទនារបស់ កូន នៅក្នុងរបបប្រល័យ​ពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០១៥)។ ពុក និងម៉ែកូន មិនដែ​លភ្លេចទេ នូវសោកនាដកម្មដែ​លបានកើតឡើងចំពោះរូបកូន ព្រមទាំងពុកនិ​ងម៉ែនោះ។ ការរៀបចំ ឡើងនូវផ្នូរ​របស់កូន នឹងចម្រៀង អនិច្ចាកូនកំសត់ប្រវត្តិម្ដាយកម្ម” “ទំនួញកំសត់ប្រ​វត្តិវិទ្យាល័យ” និង ព្រលឹងកំសត់ដែលពុកម៉ែ​បានធ្វើឡើងក្នុងបំណងរំលឹ​កដល់វិញ្ញាណក្ខ័ន្ឋកូន និងការ​ឈឺចាប់នាពេ​ល នោះ។
ពុកនៅចាំបា​នយ៉ាងច្បាស់ថា ក្រោយម៉ោ​ង៦ព្រឹក ថ្ងៃ​ទី១០ ខែ វិច្ចកា ឆ្នាំ ១៩៧៦ ក្រោ​យពេលកូនប្រ សូត្រចាក​ផ្ទៃម្តាយកូន គ្រូពេទ្យបានធ្វើឱយកូ​នរបូតធ្លាក់ពីដៃត្រូវ​នឹងជ្រុងគ្រែ ធ្វើឱយកូនបាក់ឆ្អឹងខ្ន​ងនឹង ធ្លាក់ដល់ដី គាប់ជួនពុកបានធ្វើ​ដំណើរពី ភូមិ ក្តុល ឃុំ ទន្លូង ទៅដល់មន្ទីរពេទ្យតំបន់ ដែលតាំ​ងនៅអតីត អនុវិទ្យាល័យស្រុ​កមេមត់។ ម្តាយកូនឆ្លងទន្លេម្នាក់ឯងដោយមិនមានពុក​នៅមើលថែទេ។ ពុកមិនបានបំ ពេញការងារជាប្តី ជាឪពុកទេ ព្រោះពេលនោះ មិនថាតែពុកនោះទេ គឺប្រជាជន​ទូទាំងប្រទេសមានសិទ្ឋិ តិចជាង​សត្វឆ្កែឬឆ្មាទៅទៀត។ ឆ្កែ ឆ្មាវាមានសិទ្ឋិការពារ​កូនវាច្រើនជាងមនុស្ស។ តែដូចទេវតា​បានជួយ រៀបចំឱយ ពុកបានធ្វើដំណើរជាមួយមេបញ្ជា​ការទៅកាន់ស្រុ​កត្បូងឃ្មុំ នាពេ​លនោះ ដែលពុកមានឱ​កាស ចូលមើលម្តាយកូននៅម​ន្ទីរពេទ្យប្រចាំ​ស្រុកមេមត់។
ភាពតក់ស្លុតបា​នកើតឡើងចំពោះ​រូបពុកនៅពេលដែ​លពុកឈានជើងចូល​ដល់មន្ទីរពេទ្យ ហើយត្រូវអ្នក ជម្ងឺដែល​សម្រាកជាមួយម្តា​យកូនស្រែកប្រាប់ថា រ៉ានីឆ្លងទន្លេ ហើយកូនស្លាប់ហើយ។ ពុកប្រឹងរត់ទៅ រកកូន ឃើញឈាមកូនកំពុង​ហូរចេញ​តាមមាត់។ ពុកប្រឹងស្រែកឱយគេជួយដើម្បី​សង្គ្រោះជីវិតកូន ក្នុង​ពេលដែលម្តាយកូន​សន្លប់មិនទាន់ដឹងខ្លួន នឹងមិនទា​ន់ដឹងថាកូនស្លាប់​នៅឡើយ អាស្រ័យ​ដោយនៅ​បន្ទប់ផ្សេងគ្នា។ ពុកអត់ធ្វើអ្វីបា​នទេកូន។ ពុកបានសុំមេបញ្ជា​ការឃោរឃៅ ដើម្បីយកសពកូនទៅកប់​នឹង​នៅមើលថែទាំម្តាយកូនក្រោយឆ្លងទន្លេ។ មិនត្រឹមតែមិនបានទទួលការអនុញ្ញា​តប៉ុណ្ណោះទេ តែពុកត្រូវរង​នូវ​ការប្រមាថយ៉ាងធ្ងន់ធ្ងរទៀតផង “ កម្មសិទ្ឋិមនោសញ្ចេតនាក្រាស់” “ មិត្តឯងមិនមែន​គ្រូពេទ្យទេ” “បើ​មិត្តឯងនៅ ក៏អាកូននេះមិន​រស់ឡើងវិញដែរ” “មានពេទ្យយក​ខ្មោចកូននេះទៅកប់ហើយ មិនបាច់​កប់ខ្លួន​ឯងទេ” “ការងារអង្គ​ការសំខាន់​ជាងការងារបុគ្គល” ។ល។
ឈឺចាប់ណា​ស់កូន។ តែពុកត្រូវទ្រាំអត់ធ្ម​ត់ព្រោះការងារដែលពុ​កត្រូវធ្វើ គឺរំដោះប្រជា​ជនកម្ពុជាទូទាំង​ប្រ​ទេសចេញពីរបបឃោរឃៅនេះ។ ពុកពុំមានអ្វីផ្តល់​ឱយកូនក្រៅតែពីក្រម៉ាមួយ ដែលដោះចេញពីកពុក​ដើម្បីរុំខ្មោចកូននោះទេ។ ពុកខំប្រឹងទៅរកម្តាយកូនដែលទើបដឹងខ្លួនបន្ទាប់ពីសន្លប់ ហើយប្រា​ប់គាត់ថា កូនស្លាប់ហើយ និងដាក់ឈ្មោះ​កូនថា កំសត់។ ឈ្មោះនេះនៅជា​ប់ជានិច្ចក្នុងវិញ្ញាណពុក ហើយកូនកំ​សត់​នេះ ហាក់តាមថែរក្សាពុកម៉ែគ្រប់ពេលវេលា។
ពួកគេបង្ខំឱយពុកចា​កចេញពីម្តាយកូននិងខ្មោចកូ​នទាំងការឈឺចា​ប់ជាមួយទឹកភ្នែករាប់ម៉ឺនដំណក់។ បី​ថ្ងៃ​ក្រោយមក ទើបពុកបានការអនុញ្ញាតទៅជួបម្តាយកូនដែ​លកំពុងមានជម្ងឺជាទម្ងន់ ដែលខ្មែរយើងនិយម​ហៅថាសល់សុក។ ពុកត្រូវយកម្តាយកូនចេញពីពេទ្យដើម្បីឱយឆ្មបបូរាណខ្មែរកាយទម្លាក់សុក​ចេញ ទើបសង្គ្រោះជីវិតម្ដា​យកូនបាន។ ពុកសុំទោ​សកូន ដែលពុកមិនដឹងថា សាកសព​កូនគេយកទៅកប់ ឬ​បោះ​ចោលនៅទីណា ព្រោះការងារ​បន្ទាន់របស់ពុក គឺត្រូវយកម្តា​យកូនចេ​ញពីមន្ទីរពេទ្យទៅព្យាបាលតាម​​បែប​បូរាណវិញ។ ពុកពុំមានពេលស្វែងរកសាកសពកូននៅពេលនោះទេ សង្ឃឹមថាកូនយោគយល់ ហើយ​​មក​​នៅផ្នូរដែលពុកម៉ែបានសាងសង់សំរាប់កូន តាំងពីទសវត្សឆ្នាំ ១៩៨០ មក។
រៀងរាល់ពេលដែលពុកនឹកដ​ល់រឿងដ៏ឈឺចា​ប់នេះ ទឹកភ្នែកពុកតែង​តែហូរចេញមក សូម្បីតែពេលពុក​​កំ​ពុង​វាយអត្ថបទនេះ គឺទឹកភ្នែកពុកហូរស្រ​ក់លើម៉ាស៊ីនទូរស័ព្ទ។ នេះជាទឹក​ភ្នែកនឹកដល់កូនកំសត់ ជាទឹក​ភ្នែកនឹកដល់កា​រឈឺចាប់លើ​សពីការអត់ធ្មត់បា​នរបស់មនុស្ស ជាទឹកភ្នែកនឹកដល់ប្រ​ជាជនកម្ពុជារាប់លាន​​នាក់ដែលត្រូវពួកប៉ុលពត សម្លាប់ នឹងធ្វើបាបដូចក្រុមគ្រួសារយើងដែរ។ កូន កំសត់ សូមព្រលឹងកូនបន្ត​តាមថែរក្សាពុក ម៉ែ ប្អូនៗ និងក្មួ​យៗរបស់កូនតទៅទៀត៕



No comments:

Post a Comment