Monday, November 02, 2015

សម្តេចតេជោ ហ៊ុន សែន ធ្វើការកែតម្រូវ អំពីបញ្ហាប្រាក់បៀវត្ស ក្នុងគោលដៅអ្នកទាបបំផុតនៃបៀវត្សអោយបាន៤៨ម៉ឺនរៀលៗ ឬស្មើ១២០$ នៅឆ្នាំ២០១៨

ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជាសម្តេច​អគ្គមហាសេនា​បតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណា​ចក្រកម្ពុជា ​បានផ្ញើសារ​ជូនដលបង់​ប្អូនជនពិការ​ និងនិវត្តជន​នៅទូទាំងប្រទេស ​ដោយសម្តេច​លើកឡើងថា ​កន្លងមក​យើងមានបញ្ហា​រឿងប្រាក់ខែ ​ដោយអ្នក​ចូលនិវត្តមុន​ បានទទួល​បៀរវត្សទាប​ និងអ្នកចូល​និវត្តក្រោយ ​ទទួលបៀវត្សខ្ពស់។ ​ដូច្នេះដើម្បីដោះស្រាយ​បញ្ហា នៅក្នុង​ចំណុចនេះ ​គឺចាប់ពីពេល​នេះតទៅ ​យើងត្រូវធ្វើការ​កែតម្រូវ ដោយ​រំកិលអ្នកមាន​ប្រាក់ខែទាប ​ដើម្បីឲ្យទៅកៀ​កជាមួយនឹងអ្នក​ដែលមាន​ប្រាក់ខែ​ខ្ពស់ ហើយ​គោលដៅរបស់​យើង អ្នកទាប​បំផុតនៃ​បៀវត្សនេះ ​គឺអោយបាន​៤៨ម៉ឺនរៀលៗ ​ឬស្មើ១២០$ ​នៅឆ្នាំ២០១៨​ ក្នុងពេល​ដែលមន្ត្រី​រាជការ​ កងកំលាំង ​ប្រដាប់អាវុធ​ ដែលកំពុង​ធ្វើការ នឹង​មានប្រាក់ខែ មិ​នទាបជាង​មួយលាន ​នៅឆ្នាំ២០១៨។ ​អញ្ចឹងបានន័យថា ​ការតំលើង​បៀវត្សរបស់​មន្ត្រីរាជការ​ កងកំលាំង​ប្រដាប់អាវុធ ​មិនមែនធ្វើតែ​ចំពោះ អ្ន​កដែលកំពុងធ្វើការ​នោះទេ ​យើងក៍ត្រូវ​ធ្វើជាមួយអ្នក​ដែលចូលនិវត្ត ​និងអ្នកពិការ​ផងដែរ​។

ការផ្ញើសារ ​របស់សម្តេចតេជោ ​ខាងលើនេះ គឺ​នៅឱកាសដែល​សម្តេចនិង​សម្តេចកិត្ត​ព្រឹទ្ធបណ្ឌិត​ប្រធានកាក​បាទក្រហមកម្ពុជា ​បានអញ្ចើញ​ជួបសំណេះសំណាល ​សួរសុខទុក្ខ​ដល់គ្រួសារយោធិន​ពិការ៣១៧ ​កោះស្លា ​រួមនិងគ្រូពេទ្យ ​គ្រូបង្រៀន ​និងពិធីបើក​បវេសនកាលឆ្នាំ​សិក្សាថ្មី​ ២០១៥-២០១៦ ​នៅឃុំតេជោ​អភិវឌ្ឍន៍ ​ស្រុកឈូក​ ខេត្តកំពត ​នាព្រឹកថ្ងៃទី១​ខែវិច្ជិកា ​ឆ្នាំ2015នេះ។​

ពីវេទិកានេះ​ដែរទាក់ទង​និងការផ្អាក​ព្រះរាជពិធីបុណ្យ​អុំទូក នៅមុខ​ព្រះបរមរាជ​វាំងនឹងផ្ទៃទន្លេសាប ​និងចតុមុខ​ឆ្នាំនេះ ​សម្តេចបញ្ជាក់ថា ​ជាទំលាប់​យើងអុំទូក​ នៅរាជធានី​ភ្នំពេញ យ៉ាងហោច​ទឹកត្រូវមាន​កំពស់៧ ​ទៅ៨ម៉ែត្រ ​ប៉ុន្តែទឹកទន្លេ​នៅមុខព្រះបរមរាជ​វាំងចតុមុខ និងផ្ទៃ​ទន្លេសាប ​នាថ្ងៃនេះ មាន​ត្រឹមជាង៥ម៉ែត្រ ​ស្អែកនិងខានស្អែក ​ទឹកនឹងនៅ​ក្រោម5ម៉ែត្រ ​ប៉ុន្តែបើតាម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក ​និងឧតុនិយម ​បានបញ្ជាក់ថា ​រហូតទៅ​ដល់ថ្ងៃបុណ្យអ៊ុទូក​ ទឹកអាចនិង​នៅត្រឹម៤ម៉ែត្រ២០ ​តែប៉ុណ្ណោះ ដូ​ច្នេះក្នុងស្ថានទឹកក​ម្រិតនេះ យើងមិនអាច ​អុំបានទេ។​

អញ្ចឹងទេ​ បានជាសម្តេច ​ត្រូវបញ្ជាក់​អោយហើយ ​ព្រោះការរៀប​ចំបុណ្យអ៊ុទូ​កម្តងៗ ​មិនមែនជាការងាយ​ស្រួលនោះទេ ​ព្រោះមិនត្រឹម​លំបាកសំរាប់​អ្នកនៅភ្នំពេញ​នោះទេ ​តែវាពិបាកសំរាប់ ​អ្នកនៅមូលដ្ឋាន ​ក្នុងការចំណាយលើការ​សាកចំណុះទូក ​និងសម្លៀក​បំណាក់ជាដើម។​ សម្តេចបញ្ជាក់ថា ​ឆ្នាំនេះទឹក​ទន្លេមានកំពស់​ទាបបំផុត ​ហើយមិនត្រឹមតែប្រ​ទេសកម្ពុជាទេ ​គឺទាបតាំង​ពីស្រុកចិន ​ភូមា ឡាវ​ ថៃ កម្ពុជា ​និងទៅវៀតណាម ​គឺទាបដូចគ្នា ​ធ្វើអោយទឹក​មិនអាចហូរបាន។ ​កំពស់ទឹកទាប​បែបនេះ ​ធ្វើឲ្យតំបន់មាត់​ទន្លេគឺខ្វះទឹក ​សំរាប់ធ្វើស្រែប្រាំង ​និងស្រែប្រដេញទឹក។​ ដោយហេតុផល​នេះហើយ ​បានជាយើងមាន​តម្រូវការ ដើម្បី​នឹងផ្អាកព្រះរាជ​ពិធីបុណ្យ អ៊ុ​ទូក នៅទីក្រុង​ភ្នំពេញនាឆ្នាំនេះ ​ប៉ុន្តែតាម ​ខេត្តនានា ដែលអាច​អ៊ុទូកបាន ​ក៍សូមមេត្តាអ៊ុទៅ​តាមលទ្ធភាព​របស់ខេត្ត ​ប៉ុន្តែយើងមិន ​ចាត់តាំង​ព្រះរាជពិធីនេះ ​នៅភ្នំពេញនោះទេ ​។ តែបញ្ហាអក​អំបុក និង​សំពះព្រះខែ ​គឺធ្វើតាមទំនៀម​ទំលាប់ នៅតាម​ទីអារ៉ាម ​ឬលំនៅដ្ឋាន​ជាធម្មតា ​ហើយមន្ត្រីរាជការ​ និងកម្មករ​ កម្មការិនី ​គឺត្រូវបានឈប់ ​សំរាក ​ដូចមានចែង ​នៅក្នុងអនុក្រិត្យ​ដដែល ​រយៈពេល៣ថ្ងៃ ​គឺថ្ងៃ២៤, ២៥, ២៦ វិច្ឆិកា​ខាងមុខនេះ។ ​ដូច្នេះសូមប្រ​ជាពលរដ្ឋ​យោគយល់ ​ព្រោះយើងមិនអាច​ចាត់តាំងព្រះរាជ​ពិធីបុណ្យអុំទូក​ឆ្នាំនេះបានទេ ​យើងត្រូវការយក​ថវិការសំរាប់ ​ចំណាយក្នុង ​ពិធីនេះទៅទិញប្រេង ​ដើម្បីឧបត្ថម្ភ​ដល់ក្រសួង​ធនធានទឹក ​និងឧតុនិយម ​យកទៅបូម​ទឹកបញ្ចូល​ស្រែ ដើម្បីសង្គ្រោះ​ស្រែប្រាំង ​នឹងស្រូវវស្សារបស់​ប្រជាកសិករ ​ដែលខ្វះខាត​ទឹកស្រោចស្រព​។


គួបញ្ជាក់ថា ​ក្នុងពិធីសំណេះ​សំណាលនេះ​ផងដែរ ​សម្តេចអគ្កមហា​សេនាបតីតេជោ ​ហ៊ុនសែន ​និងសម្តេចកិ​ត្តិព្រឹទ្ធបណ្ឌិត ​ប្រធានកាកបាទ​ក្រហមកម្ពុជា ​រួមនឹងសប្បុរសជន​នានាជាច្រើនទៀត ​ក៍បាននាំយក​នូវអំណោយ​ជាច្រើន ​ដែលរួមមានអង្ករ ​ត្រីខ ទឹកសុទ្ធ​ ប៊ីចេង ទឹកស៊ីអីវ​ ស្ករសរ​ ឃីត អាវរងារ​ ក្រណាត់សរ​ និងថវិការ​ ចែកជូនយោធិន​ពិការ ចំនួន២​៧៥នាក់ ​គ្រូបង្រៀន៦៧នាក់ ​គ្រូពេទ្យ៤៣​នាក់ ក្រុមប្រឹក្សាឃុំ​១១នាក់ ​នគរបាល៧នាក់ ​កងរាជអាវុធហត្ថនាក់ ​អ្នកជំងឺកំពុង​សំរាកព្យាបាល ​នៅមន្ទីរពេទ្យ​ចំនួន៣៨នាក់ ​ជូនមជ្ឈមណ្ឌលអភិវឌ្ឍន៍​យោធិនពិកា ​៣១៧ កោះស្លា ​និងសាលាស្រុកឈូ​ក សីលវ័ន​ សីលវតី ​និងសម្ភារៈសិក្សា ​មានប៊ិច ​សៀវភៅសរសេ ​និងថវិកា ​ដល់សិស្សានុសិស្ស​ចំនួន១៧០៣នាក់ ​នាឱកាសនោះ​ផងដែរ៕​




No comments:

Post a Comment