Monday, November 02, 2015

អ្នកនាំ​ពាក្យគណ​បក្ស​ប្រជាជន​កម្ពុជា ប្រាប់តំ​ណាងរាស្ត្របក្ស​ប្រឆាំង​ កុំឲ្យបារម្ភ​ពីសុវត្ថិភាព​ និងគួរមកធ្វើ​ការជាប្រក្រតី​

ឯកឧត្តម សុខ ឥសាន្ត អ្នកនាំពាក្យ​គណបក្សប្រ​ជាជនកម្ពុជា នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានប្រាប់បណ្តា​ញព័ត៌មាន​រាជរដ្ឋាភិបាល GNN ថា បច្ចុប្បន្ននេះ​ដំណើរការស៊ើ​បអង្កេតរកជន ដៃដល់ដែលវ៉ៃតំណា​ងគណបក្សសង្គ្រោះជា​តិពីររូប កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥​កន្លងទៅ គឺកំពុងតែដំណើរកា​រយ៉ាងយកចិត្តទុកដា​ក់ជាទីបំផុត ហើយថ្នា​ក់ដឹកនាំនិងតំណាង​រាស្ត្រគណបក្ស សង្រ្គោះជាតិពុំគួ​រមានការព្រួយបារម្ភចំ​ពោះសុខសុវត្ថិនោះទេ។
ឆ្លើយតបនិងសេចក្តីថ្លែងកា​រណ៍របស់គណបក្ស​សង្គ្រោះជាតិ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ និងការលើកឡើងរបស់ លោក កឹម សុខា ថា អំពើឃោរឃៅ​នៅកម្ពុជាក្នុងរយៈពេ​លថ្មីៗនេះ ធ្វើឲ្យតំណាងរាស្ត្រគណបក្ស​សង្គ្រោះជាតិ មិនអាចធ្វើសកម្មភា​ពតាមតួនាទីរ​បស់ខ្លួនបាន ហើយ បានជំរុញឲ្យរាជរ​ដ្ឋាភិបាល ធ្វើការស៊ើប​អង្កេតឲ្យបា​នឆាប់រហ័ស រក​ជនដៃដល់​ដែលបាន ប្រើអំ​ពើហិង្សាលើអ្នកតំណា​ងរាស្ត្រ ញ៉យ ចំរើន និង គង់សភា ដែលករណីនេះបានធ្វើឲ្យ អ្នក​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​ដ៏ទៃទៀត មានការព្រួយបា​រម្ភអំពីសុវត្ថិភាព និងមិ​នអាច បំពេញ​តួនាទីជាអ្នកតំណាងរាស្ត្រឲ្យបា​នពេញលេញនោះ ត្រូវបានឯកឧត្ត​ម សុខឥសាន្ត កត់សំគា​ល់ថា ការលើក​ឡើងរបស់គណប​ក្សសង្គ្រោះជាតិ គឺជា​កម្មវត្ថុមួយដែល​រាជរដ្ឋាភិបាល បានគិតគូ​ររួចហើយ នឹង​បានបង្កើតគណៈកម្ម​ការស្រាវជ្រាវ ដែលដឹកនាំ​ដោយក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតករ​ណីនេះ ហើយក៏កំពុងតែដំណើរការតាមនីតិវិធីដែរ។ ឯកឧត្តម សុខ ឥសាន្ត មានសុឆន្ទៈថា «យូរនឹ​ងឆាប់គង់តែវែកមុខរ​កជនល្មើសដែលប្រើ​អំពើហិង្សាលើអ្ន​កតំណាង រាស្ត្រទាំង​ពីររូបឃើញ ប៉ុ​ន្តែរឿងមួយៗយើងមិនអាចកើ​តភ្លាម ចាប់បានភ្លា​មនោះទេ ករណីខ្លះ ក៏​ចាប់បានភ្លាម ក​រណីខ្លះក៏ត្រូវទាមទារពេលវេលា​ស្រាវជ្រាវ គឺមានរយៈពេលមួ​យកំណត់ដែរ ហើយខ្ញុំមា​នសុទិដ្ឋិនិយមថា រា​ជរដ្ឋាភិបាលក៏ដូចជាគណៈកម្មាការ​ ដែលបានបង្កើតឡើងនេះ នឹងវែកមុខជនល្មើ​សឃើញនាពេលខាងមុខនេះ» 
ចំពោះការ​លើកឡើងថា មានភ័យខ្លាចដល់អ្នកតំ​ណាងរាស្ត្រ​ផ្សេងទៀត  ឯកឧត្តម សុខ ឥសាន្ត បានមានប្រសាសន៍​ថា ការលើកឡើងបែបនេះវា​ហាក់ដូចជាភ័យខ្លាចហូ​សហេតុ ព្រោះពីមុន គណបក្សសង្គ្រោះជាតិតែ​ងតែនិយាយថា សំឡុតមិនខ្លា​ចទិញមិនលក់ នេះជាទិស្លោករបស់​បក្សខ្លួន គឺតាំងពីមុនឆ្នាំ​២០១៣មកម្លេះ  ជាពិសេសតាំងពីបង្កើតគណបក្ស​សង្គ្រោះជាតិមក គឺពួកគាត់ និយាយថាសំ​ឡុតមិនខ្លាច​ ទិញមិនលក់ ដូច្នេះ​ឥឡូវនេះមិនគួរ​ខ្លាចនោះទេ។

ដោយឡែក​ចំពោះការដែលមិនបានបំ​ពេញតួនាទីជាអ្នក​តំណាងរាស្ត្រ និងជាស​មាជិកសភា ហើយសន្មតថាករណីអំពើ​ហិង្សាលើ​អ្នកតំណាងរា​ស្ត្រខ្លួនពីររូប ធ្វើឲ្យភ័យដល់តំណា​ងរាស្ត្រ ដ៏ទៃទៀតរបស់បក្សសង្គ្រោះ​ជាតិនោះមិនហ៊ា​នធ្វើការ និងរង់ចាំទា​ល់តែចាប់​បានជនល្មើសនោះ ត្រូវបានអ្នកនាំពាក្យគណបក្សប្រជា​ជានកម្ពុជាលើកឡើងថា «ខ្ញុំយល់​ថាមិនគួរចាំនោះ​ទេ ពីព្រោះសភាពការណ៍ឥឡូវនេះ វាគ្មានអ្វីដែលគួរ​ឲ្យភ័យខ្លាច គាត់គួរតែបំពេ​ញកាព្វកិច្ច ដែលប្រជាពល​រដ្ឋប្រគល់ជូនគាត់ ត្រង់ថាគាត់ធ្វើរឺមិនធ្វើ​អាហ្នឹងជារឿងគាត់ទេ»
ឯកឧត្តម សុខ ឥសាន្ត ក៏បានលើកឡើង​ទៀតថា កន្លងមកគណបក្ស​សង្គ្រោះជាតិ ធ្លាប់បាន កែនមនុស្សរាប់​សែននាក់ យកមកធ្វើបាតុក​ម្មគគ្រឹកគគ្រេ​ង បិទផ្លូវ ធ្វើឲ្យស្ទះ​ចរាចរ ធ្វើឲ្យបា​ត់បង់ សណ្តាប់ធ្នាប់សា​ធារណៈនៅក្នុ​ងទីក្រុងភ្នំពេញ រហូតមា​នផ្ទុះអំពើ​ហិង្សាញឹកញា​ប់ តែតំណា​ងរាស្ត្រ គណបក្សប្រជា​ជននៅតែបំ​ពេញការងារ និងតួនាទីភា​រកិច្ចរបស់ខ្លួនដដែល ទាំងការចុះមូ​លដ្ឋាន  ការប្រជុំតា​មរបៀបវារៈ ការងារដែលបំរើផ​លប្រយោ​ជន៍ប្រជាជន នៅតែមានដំ​ណើរការដដែល ទោះបីជាគ​ណបក្សសង្រ្គោះជា​តិ បង្ក​សកម្មភាពគញ្ជ្រោកសភាពកា​រណ៍ យ៉ាងណា​ក៏ដោយ​ ក៏គណបក្សប្រជាជន​នៅតែដំណើរកា​រជារធម្មតា មិនមាន​បញ្ហាអី ធ្វើឲ្យរាំ​ងស្ទះ ដល់ដំណើ​រការ ការងាររដ្ឋសភានោះទេ។ ជាពិសេ​សចំពោះហេ​តុការណ៍ក្រោ​យការបោះឆ្នោត​ខែកក្កដាឆ្នាំ​២០១៣ តើគណបក្សសង្គ្រោះជាតិបាន​ធ្វើសកម្មភាពអីខ្លះ​ដូច្នេះកា​របំពេញតួនាទី ដែល​រាស្ត្រខំបោះឆ្នោតឲ្យវាក៏អាស្រ័យទៅ​លើគោលជំហររបស់​បុគ្គលម្នាក់ៗ និងគោ​លនយោបា​យរបស់​គណបក្សដែរ បើសិនជាគ្រាន់តែមានព្រឹ​ត្តិការណ៍អីមួយ ភ័យខ្លាច​រត់គេចខ្លួនអា​ហ្នឹងជាការមិ​នល្អទេ៕


No comments:

Post a Comment