Thursday, November 12, 2015

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ លោក សម រង្ស៊ី ជាកូនជនក្បត់ជាតិ

នៅក្នុងទំព័រ​ Facebook ផ្លូវការរបស់​សម្តេចតេជោហ៊ុន សែន ​ដែលមានឈ្មោះ​ថា Samdech Hun Sen, Cambodian Prime Minister កាលពីវេលាម៉ោ​ង ២រំលង​អាធ្រាត ព្រឹ​កថ្ងៃទី ១២ខែវិច្ឆិកា ​ឆ្នាំ២០១៥នេះ​ថា៖
ថ្ងៃនេះ​ក៏ដូចដូចជា​ប៉ុន្មានថ្ងៃរួច​មកហើយ ​ខ្ញុំមិនចង់និយាយ​អ្វីដែលនាំដល់​អរិយភាព ​ជាមួយអ្នកណា ទាំ​ងអស់ ​ព្រោះជាថ្ងៃបុណ្យ​ជាតិផង ​ជាថ្ងៃដែលខ្ញុំ​កាន់ទុក្ខកូន​ដ៏កំសត់របស់​ខ្ញុំផង ​និងក៏ដើម្បី​សម្រួលដល់ បរិយាកាស​នយោបាយ ​នៅកម្ពុជា​យើងផងដែរ​។ ប៉ុន្តែជាអកុសល ​ខ្ញុំមិនអាច​នៅស្ងៀមចំពោះការ​ប្រមាថ របស់​កូនជន​ក្បត់ជាតិ​បានទេ។
​ជោគជ័យ​គួរឲ្យកោត​សសើរ ​របស់បក្ស​ប្រឆាំងនៅមី​យ៉ាន់ម៉ា ​ដែលខ្មែរយើង​ទម្លាប់ហៅថា​ភូមាបាន​ទាញ មេបក្ស​ប្រឆាំងនៅកម្ពុ​ជាដែលទើប​សុំទោសខ្ញុំ ​កាលពីថ្ងៃ២៩ ​តុលា ២០១៥ ​បើកការ ​វាយប្រហារ​មកលើខ្ញុំ សារជាថ្មី ​ដែលបាន​បំផ្លាញសារជាថ្មី​នូវវប្បធម៏សន្ទនា ​ដែលបាន​នឹងកំពុង ​ជួសជុល​បន្ទាប់ពីជំនួប ​ស ខេង សម រង្ស៊ី។​ មុនៗ ឲ្យតែ​មានបដិវត្តន៍​ពណ៏ផ្ដួលរំលំ ​នៅប្រទេសណា មេ​បក្សប្រឆាំង​រូបនេះតែងតែ ​និយាយថា ជិត​កើតឡើង​នៅកម្ពុជាដែរ​ហើយ។​ តែនៅពេលឃើញ​ប្រទេសដែល​មានបដិវត្តន៍​ពណ៍ សុទ្ធតែមា​នសង្គ្រាមបង្ហូរ​ឈាម យើងមិន​ សូវឮមេបក្ស​រូបនេះនិយាយ​ពីបដិវត្តន៍​ពណ៍តទៅទៀតទេ។​
បក្សប្រឆាំង​នៅភូមាឈ្នះ​ឆ្នោតគេប្រើជា​ប្រយោជន៍​ ដើម្បីវាយប្រហា​របក្សកាន់អំណាច ​វាយប្រហារ​ រាជរដ្ឋាភិបាល​និងខ្លួនខ្ញុំ។ ​ស្អីនឹងគេដែរ​ ឯកឧត្តម ​បើមួយជាភូមា ​មួយទៀត​ជាកម្ពុជា ​និងមួយទៀតឆ្នាំ ​២០១៥ហើយ មួ​យទៀតឆ្នាំ​២០១៨។ រឿ​ងរ៉ាវខុសគ្នា ​របបនយោបាយ​សេដ្ឋកិច្ច ​សង្គមខុសគ្នា ​ភាពលំបាកនិ​ងងាយស្រួលខុសគ្នា ​សូម្បីតែការបោះ​ឆ្នោតក៏ខុសគ្នា ​ដែលភូមាមិន​ ដែលបោះឆ្នោត​ ឯកម្ពុជាបោះឆ្នោត​៥ដងរួចម​កហើយ។ ​ឯពូជពង្សវង្សត្រកូល​ឯកឧត្តម ​ប្រៀបធៀប ​ជាមួយជាមួយ​ អ៊ុង សានសូជី ​មិនបានទេព្រោះមួយ​ស្នេហាជាតិ ​មួយទៀតក្បត់ជាតិ ​បើពុំមានការ​ធ្វើនិតិសម្បទា​ណាមួយទេ ​ឯកឧត្តមនៅតែ​មានឈ្មោះថាជាកូន​អាក្បត់ជាតិ។ ​ពាក្យអាក្បត់​ជាតិមិនមែន​ជាពាក្យខ្ញុំដាក់ទេ ​តែរាជរដ្ឋា ភិ​បាលសង្គមរាស្ត្រនិយម​របស់ សម្តេចព្រះ ​នរោត្តម ​សីហនុ​ ជាអ្នកប្រសិទ្ធ​នាមឲ្យ។ ​ឯកឧត្តមហៅខ្ញុំ ​ជាមនុស្សផ្តាច់​ការកប់ៗមាត់ ​ថ្ងៃនេះ ​ខ្ញុំហៅឯកឧត្តម​ថាកូនអាក្បត់ជាតិ។ ​ខ្ញុំមិនដៀលពូជ​ឯកឧត្តមទេ ​តែខ្ញុំហៅតាម​អ្នកជំនាន់​មុន ដែលធ្លាប់​ហៅឪពុកឯក​ឧត្តមថា ​អាក្បត់ជាតិ។​ ពាក្យនេះសំរាប់​ខ្ញុំពិបាក ​ស្តាប់ណាស់ក្នុងស​ម័យថ្មី​របស់យើង ​តែខ្ញុំមិនហ៊ាន​កែប្រវត្តិសាស្ត្រ ​ពីក្បត់ជាតិ ​ទៅស្នេហាជាតិ​ ពីអាក្បត់​ជាតិទៅជាឯកឧ​ត្តមក្បត់​ជាតិបានទេ ​បើមិនទាន់​ធ្វើនីតិសម្បទា​សំរាប់ជូនខ្មោច ​ឳពុកឯក​ឧត្តម ទេនោះ។ ​ខ្ញុំសុំប្រាប់ទៅ​ឯកឧត្តមថា​ពូជខ្ញុំ អត់​មានមនុស្សក្បត់​ជាតិដូចឯក​ឧត្តមទេ។ ស្លឹ​កឈើជ្រុះ ​មិនឆ្ងាយពីគល់។​
សុំទោសប​ងប្អូនជនរួមជាតិ ​សុំវិនិឆ្ឆ័យចុះ ​តើអ្នកណា​បង្កហេតុហ្នឹង ​បើមានអ្វីកើត​ឡើង សុំកុំ​បន្ទោសខ្ញុំ។​ ថ្ងៃនេះខ្ញុំបង្ហោះទៅ​ជាមួយនូវ​អត្ថបទប្រៀបធៀប​មួយ មិនដឹង​ចេញពីប្រភព ​ណាតែឃើញក្នុង Facebook មួយ ​ទោះវាមិនទាន់​ពេញលេញ ​តែវាជាមូល​ដ្ឋានឱយយើង​យល់ពី ​អ៊ុង សានសូជី ​និង សម ​រង្ស៊ី។ ម្យ៉ាងទៀត ​សុំទោសផង​យប់ស្ងាត់វាយ​ម្នាក់ឯងអាចខុស ​ពាក្យពេចន៍​និងអក្ខរាវិរុទ្ធខ្លះ៕​

No comments:

Post a Comment