Thursday, November 12, 2015

សម្តេចតេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យប្រតិភូ​ក្រសួងការ​ពារជាតិចិន​ជួបសំដែង​ការគួរសម​

នៅ​ក្នុង​ជំនួបនៅវិមានសន្តិភា​ពទីស្តីការនា​យករដ្ឋមន្រ្តី  ឯកឧត្តមរដ្ឋម​ន្ត្រីការពារជា​តិចិន Chang Wanguan​ បានគោរពរាយកា​រណ៍ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹក​នាំ​របស់​សម្តេច​តេជោ មានការអភិវឌ្ឍយ៉ាង​ឆាប់រហ័ស​នៅលើ​គ្រប់វិស័យ។ក្នុងន័យ​នេះ ឯកឧត្តម បាន​សំដែង​នូវការអបអរសាទរ ចំពោះការរីក​ចំរើន​ដ៏ឆាប់រហ័សនេះ ហើយឯកឧត្តមមានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ចមកកាន់កម្ពុជានៅពេលនេះ ដើម្បីពង្រីក និងពង្រឹង​ទំនាក់​ទំនង រវាងប្រទេសទាំងពីរផង និងដើម្បីជម្រុញ​កិច្ចសហ​ប្រតិ​បត្តិការរវាងប្រទេស​ទាំង​ពីរ​លើ​គ្រប់វិស័យផង។

     ឯកឧត្តម​បាន​ជម្រាបជូនស​ម្តេចតេជោថា ប្រទេសចិន​តែងតែ​គាំទ្រ រាជរដ្ឋា​ភិបាល​កម្ពុជា និងបាន​រាយការណ៍​ជូនសម្តេចតេជោផងដែរថា ឯកឧត្តមបានជួបពិភាក្សាការងារជា​មួយ​ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិកម្ពុជា ដោយបាន​ពិភាក្សា​ការ​ងារជាច្រើន និងបាន​ព្រម​ព្រៀងគ្នារហូត​ដល់​ចុះហត្ថ​លេខាលើកិច្ចព្រមព្រៀងផងដែរ។

     ជាការឆ្លើយតប សម្តេចតេ​ជោ​នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ព​ស់ចំពោះទំនាក់ទំ​នងរវាង​ប្រទេស​ទាំងពីរដែលកាន់តែរីកចម្រើ​នរឹងមាំថែមទៀត ហើយសម្តេចមាន​ប្រសាសន៍ថា ទំនាក់​ទំនង​រវាង​ប្រទេសទាំងពីរ បានឆ្លងកាត់រយៈ​ពេលជាយូរ និងរឿងរ៉ា​វជាច្រើន​មកហើយ ក៏ប៉ុន្តែ​ទំនាក់​ទំនង​គឺកាន់តែរឹងមាំ។ សម្តេចបានស្វាគម​ន៍ចំពោះកិច្ចពិភាក្សា រវាងឯកឧ​ត្តម ចាង ជាមួយ​នឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងបានលើ​កទឹកចិត្តសុំឲ្យភាគី​ទាំងពីរសហ ប្រតិបត្តិការឲ្យកាន់​តែស៊ី​ជម្រៅប​ន្ថែមទៀត 




No comments:

Post a Comment