Thursday, November 12, 2015

ព្រះមហាក្សត្របានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធី ពន្លត់ភ្លើងជ័យនៅវិមានឯករាជ្យ

បន្ទាប់ពី​ភ្លើងជ័យ ​ដែលត្រូវបាន​ប្រទានដោយ​ព្រះរាជា រយៈពេល​បីថ្ងៃនៅវិមាន​ឯករាជ្យ ​ក្នុងឱកាសទិ​វាបុណ្យឯក​រាជ្យជាតិ ​៩ វិច្ឆិកា ​និងទិវាកំណើត​កងយោធពល​ ខេមរភូមិន្ទ ​ខួបទី៦២ (១៩៥៣-​២០១៥) ដែល​បានប្រព្រឹត្តទៅដោយភាព​ជោគជ័យ ​និងសប្បាយរីករាយ​នោះ ព្រះរាជពិធី​ពន្លត់ភ្លើងជ័យ ​បានប្រារព្ធ​ធ្វើឡើងនា​រសៀលថ្ងៃទី១១ ​ខែវិច្ឆិកា ​ឆ្នាំ២០១៥ ​ក្រោមព្រះរាជាអធិប​តីភាពដ៏ខ្ពង់​ខ្ពស់បំផុត​ របស់ព្រះករុណា​ព្រះបាទសម្ដេច​ ព្រះបរមនាថ ​នរោត្ដមសី​ហមុនី ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា​។
យាងនិង​អញ្ជើញ ក្នុ​ងព្រះរាជពិធី​ពន្លត់ភ្លើងជ័យ​នេះដែរ ​មានវត្តមាន ​សម្ដេចវិបុល​សេនាភក្ដី សាយ ​ឈុំ ប្រធាន​ព្រឹទ្ធសភា ​សម្ដេចអគ្គ​មហាពញាចក្រី ​ហេងសំរិន​ ប្រធានរដ្ឋសភា ​សម្ដេចអគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី ​នៃព្រះរាជា​ណាចក្រកម្ពុជា ​សម្ដេចចៅ​ហ្វាវាំង វរវៀងជ័យ ​អធិបតីស្រឹង្គារ​ គង់ ​សំអុល ​ឧបនាយករដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង ​ព្រះបរមរាជវាំង  សម្ដេច​ក្រឡាហោម ​ស ខេង ​ឧបនាយក​រដ្ឋមន្ត្រី រ​ដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ​ព្រមទាំងមាន​ការចូលរួមពី​ ឯកឧត្ដម ​លោកជំទាវ ​ជាសមាជិក​ សមាជិកា ​ព្រឹទ្ធសភា ​រដ្ឋសភា ​រាជរដ្ឋាភិបាល ​បណ្ដាអង្គទូត ​នៃបណ្ដាប្រទេស​ជាមិត្តប្រចាំកម្ពុជា ​មន្ត្រីរាជការ​ កងកម្លាំង ​ប្រដាប់ អាវុធ​គ្រប់ប្រភេទ ​រាជវង្សានុវង្ស ​និងប្រជាពលរដ្ឋ ​លោកគ្រូអ្នកគ្រូ និស្សិត ​សិស្ស យ៉ាងច្រើ​នកុះករ។
​បន្ទាប់ពីការ​គោរពទង់​ជាតិបិទកម្មវិធី​ ដោយមាននាយ​ទាហាន ៣រូប ​ស្រាយទង់ជាតិ ​បត់ស្អាត ហើយដើ​រដង្ហែឆ្ពោះទៅកាន់​ អង្គភាពកិត្តិយស-​ត្រែទ័ពរួចមក ​ព្រះករុណា ​ព្រះបាទសម្ដេច ​ព្រះបរមនាថ​ នរោត្ដមសី​ហមុនី ​ព្រះមហាក្សត្រ ​នៃព្រះរាជា​ណាចក្រកម្ពុជា ​ព្រះអង្គសព្វ ​ព្រះរាជហឫទ័យ ​ស្ដេចយាង​សំណេះសំណាល​ថ្លែងអំណរ​ គុណ និង​លាថ្នាក់ ​ដឹកនាំមន្ត្រីរាជការ​ អ្នកមុខអ្នកការ​អង្គទូត ​និងសិស្ស និ​ស្សិត លោក​គ្រូ អ្នកគ្រូ ដើ​ម្បីស្ដេចយាង​និវត្តន៍ ទៅ​កាន់ព្រះបរមរាជវាំងវិញ។​
ប្រវត្តិសង្ខេប​ព្រះរាជបូជ​នីយកិច្ច ​ទាមទារឯករាជ្យ​នៅកម្ពុជា ​របស់ព្រះករុណា​ព្រះបាទ ​សម្ដេចព្រះនរោត្ដម​សីហនុ ​ព្រះមហាវីរក្សត្រ ​ព្រវររាជបិតា ​ឯករាជ្យ ​បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ​បានបង្ហាញថា ​នៅក្នុងព្រះរាជ​បេសកកម្ម ​ដើម្បីជាតិ​មាតុភូមិ ​និងប្រជារាស្ត្រខ្មែរ​ សម្ដេចព្រះនរោត្ដម​ សីហនុ ​វរ្ម័ន ទ្រង់​បានលះបង់​ព្រះកាយពល ​និងព្រះបញ្ញាញាណ​យ៉ាងក្លៀវក្លាបំផុត ​ធ្វើការតស៊ូ​ក្នុងក្របខ័ណ្ឌ​នៃព្រះរាជ​បូជនីយកិច្ច ដើម្បីទាមទារ​ឯករាជ្យនៅកម្ពុជា ​ឱ្យរួចចាក​ផុតពីអាណានិគម​និយមបារាំង ​ប្រកបដោយ​ជោគជ័យ ​នៅថ្ងៃទី ​ខែវិច្ឆិកា ​ឆ្នាំ១៩៥៣៕​








No comments:

Post a Comment