Thursday, November 12, 2015

ឯកឧត្តមឧ​បនាយករ​ដ្ឋមន្ត្រី ហោ ណាំ​ហុង ដឹកនាំគណៈ​ប្រតិភូ ទៅប្រជុំ​នៅសាធារ​ណរដ្ឋប្រជា​​មានិតចិន ស្តីពីកិច្ច​ស​ហប្រតិបត្តិ​ការមេគង្គ-ឡានឆាងលើ​កទី១

យោងតាមសេ​ចក្តីជូនព័ត៌មាន របស់ក្រសួ​ងការបរទេស និងសហប្រតិ​បត្តិការអន្តរជាតិ បានឲ្យដឹងថា តាមការអញ្ជើ​ញរបស់ឯកឧត្តម វ៉ាង យី (Wang Yiរដ្ឋមន្ត្រីការប​រទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន ឯកឧត្តមឧបនា​យករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការ​បរទេស និងសហប្រតិបត្តិ​ការអន្តរជាតិ នៃព្រះរាជាណា​ចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូ​អញ្ជើញ ទៅចូលរួមកិច្ចប្រជុំរដ្ឋម​ន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិ​ការមេគង្គ-ឡានឆាង​លើកទី១ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២​០១៥ នៅទីក្រុងជីងហុង ខេត្ត យូណា​នសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះ នឹងពិភាក្សាលើកា​របង្កើតរចនាសម្ព័ន្ធរបស់កិច្ច​សហប្រតិបត្តិ​ការមេគង្គ-ឡានឆាង ហើយនឹងផ្លាស់ប្តូរ​យោបល់លើបញ្ជីគំរោងដែលឆា​ប់ទទួលបានផល ក្នុងកិច្ចប្រជុំសហប្រតិបត្តិការ លើការគ្រប់គ្រងធនធានទឹកសុខភាពសាធារណៈ វិទ្យាសាស្ត្រ និងបច្ចេ​កវិទ្យា និងវប្បធម៌។
កិច្ចប្រជុំនេះ ក៏នឹងពិនិត្យអំពីទំនាក់ទំ​នងរបស់កិច្ចសហប្រ​តិបត្តិការមេគង្គ-ឡា​នឆាង ជាមួយនឹង ក្របខ័ណ្ឌអនុតំប​ន់ដទៃទៀតដូចជា កម្មវិធីកិច្ចស​ហប្រតិបត្តិការសេដ្ឋកិច្ច នៃមហា​អនុតំបន់មេគង្គ និងកិច្ចស​ហប្រតិបត្តិការអភិវឌ្ឍ​ន៍អាស៊ានអាងទន្លេ​មេគង្គផងដែរ៕


No comments:

Post a Comment