Thursday, November 12, 2015

សកម្មភាពរប ស់ឯកឧត្តមឧបនាយករដ្ឋម​ន្រ្តី ហោ ​ណាំហុង ក្នុងកិច្ច​ប្រជុំរដ្ឋម​ន្រ្តីការប​រទេសអាស៊ី - អឺរ៉ុប​លើកទី ១២ ប្រទេ​សលុ​ចសំបួ ថ្ងៃទី ០៥-០៦ ខែ​ វិច្ឆិ​កា ឆ្នាំ ២​០១៥

តាមការអញ្ជើញរ​បស់លោកជំទា​វ ហ្វេដេរីកា ម៉ូហ្គេរីនី (Federica Mogherini) តំណាង​ជាន់ខ្ពស់ និងជាអនុប្រ​ធាននៃគណៈកម្មការអឺរ៉ុប និងឯក​ឧត្តម ហ្សង់ អាសេលប៊ន (Jean Asselbornរដ្ឋមន្រ្តីកា​របរទេស និងកិច្ចការអឺរ៉ុបនៃប្រទេសលុចសំបួ(Luxembourg) ឯកឧត្តមឧបនាយក​រដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃ​​ព្រះរាជា​​​​​​​​​ណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ច​ប្រជុំរដ្ឋមន្រ្តី​ការបរ​ទេស​អាស៊ី-អឺរ៉ុបលើក​ទី​ ១២​ (The 12th Asia-Europe Foreign Ministers’ Meeting - ASEM ​​FMM 12) ក្រោមប្រធានបទ ធ្វើការរួម​គ្នាដើម្បី​​​​​អនាគត​ប្រកបដោយចីរភាព និងសន្តិសុខ​ ពីថ្ងៃទី០៥ ដល់ ០៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅប្រទេស​លុចសំបួ
គួរកត់សំគាល់ថា ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង និង​រដ្ឋមន្រ្តី​ការបរទេសជប៉ុន ត្រូវបា​នជ្រើសរើសតាំងជាតំ​ណាងអោ​យប្រទេសអាស៊ីទាំង  ២១ ​ប្រទេសដែ​លជាសមាជិករបស់  កិច្ចប្រជុំអាស៊ី - អ៊ឺរ៉ុប  (ASEM) ដែលជាវេទិកា​ដ៏សំខាន់មួយសំរាប់ការសន្ទនានយោ​បាយ កិច្ចសហប្រតិប​ត្តិការសេដ្ឋកិច្ច ហើយនិងការផ្លាស់ប្តូរវប្បធម៌ និង​សង្គម រវាងអាស៊ី- អ៊ឺរ៉ុប ។

“ក្នុងឋានៈជាវាគ្មិននាំ​មុខ” ឯកឧត្តមឧបនាយ​ករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងបទ​អន្តរាគមន៍នៅក្នុ​ងកិច្ចប្រជុំពេញអង្គៈ “ ការផ្លាស់​ប្តូរអាកាសធាតុ របៀប​វារៈឆ្នាំ ២០៣០ សំរាប់​ការអភិវឌ្ឍន៍ប្រកបដោយចី​រភាព ហើយនិងការកា​ត់បន្ថយ និងការគ្រ​ប់គ្រងហានិភ័យគ្រោះ​មហន្តរាយ“ នៅថ្ងៃទី ០៥ ខែវិច្ឆិកា ដែលក្នុងនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី​បានលើកឡើងថា ៖

ការប្រែប្រួលអាកាសធាតុ បានក្លាយជាការប្រឈម​ដ៏ធំបំផុតមួយរបស់​មនុស្សជាតិ។ យើង បានឃើញមានការផ្លាស់ប្តូរអាកាសធាតុ​យ៉ាង​​ខ្លាំ​ង​ ការកើនឡើង​នៃកម្ពស់​ទឹក​សមុទ្រ ការធ្លាក់​​​​ភ្លៀងច្រើនលើសលុប ទឹកជំនន់ដែល​មិនធ្លាប់មាន​ ភាព​រាំង​ស្ងួត​ និងការរញ្ជួយដី សឹងតែជា រៀងរាល់ថ្ងៃ ដែលបានគំរាមកំហែងយ៉ាង​ធ្ងន់ធ្ងរដល់​ប្រព័ន្ធ​អេកូឡូ​ស៊ី​សកល។ ការវិវត្តន៍​ទាំងនេះ បាន​​​បំផ្លិចបំផ្លាញមនុស្ស និង​បានប៉ះ​ពាល់​​យ៉ាង​ធ្ងន់ធ្ងរដល់​សន្តិសុខ​ស្បៀង ហើយ​​​​​​​និង​ជីវភាព​រស់នៅ​​របស់ប្រជាជន ក៏ដូចជាបរិស្ថាន​​ និងការអភិវឌ្ឍន៍ប្រកប​ដោយចីរភាពរបស់បណ្តា ប្រទេសកំពុងអភិវឌ្ឍន៍។  

ខណៈពេលដែលបណ្តា​ប្រទេសឧស្សាហកម្ម​ បានបញ្ចេ​ញឧស្ម័នផ្ទះកញ្ចក់​​ក្នុង​​បរិមាណ​​​​​ដ៏ច្រើន​​បំផុត ប្រទេស​កំពុងអភិវឌ្ឍន៍ដែលពឹងផ្អែកជាចំបងលើវិស័យកសិកម្ម​ និងធនធាន ធម្មជាតិ បាន​​ទទួល​​រង​ដោយវិសមមាត្រ នូវបន្ទុកនៃផលប៉ះពាល់អវិជ្ជមានពីការប្រែប្រួលអាកាស​​​ធាតុ​ និង​​​​បាន​​ក្លាយ​ជាជនរងគ្រោះដំបូងនៃការថ​យចុះផ្នែកបរិស្ថាន ថ្វីត្បិតពួកគេ​បាន​​​បញ្ចេញ​​​នូវ​សារធាតុ​កាបូន​​ឌីអុកស៊ីតក្នុងបរិមា​ណតិច​តួចក៍ដោយ ។
ដូចយើង​បានដឹងហើយ បណ្តាប្រទេសកំ​ពុងអភិវឌ្ឍន៍បានទទួលរងខ្លាំងជាងគេនូវផល ប៉ះពាល់អវិជ្ជមាន នៃការប្រែប្រួល​អាកាសធាតុ ដោយស​មត្ថភាពរបស់​ប្រទេសទាំងនោះក្នុង ការឆ្លើយ​តបទៅនឹងផលប៉ះពាល់​នេះនៅមានកំរិត។ ដូចនេះ បណ្តាប្រទេសទាំងនោះត្រូវការ ការគាំទ្រផ្នែកស្ថាប័ន បច្ចេ​កទេស និងហិរញ្ញវត្ថុពីសហ​គមន៍អន្តរជាតិ សំរាប់ការកាត់បន្ថយ និងការបន្សាំ ជាមួយ​ការប្រែប្រួលអាកាសធាតុ។
នៅអាស៊ីអាគ្នេយ៍ ការប្រែប្រួ​លអាកាសធាតុបានក្លា​យជាគ្រោះមហន្តរាយធំមួយ។ ក្នុង ឋានៈជាសមាជិ​កអាស៊ាន កម្ពុជា​បានគាំទ្រ “សេចក្តីថ្លែងការណ៍​របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រែ​ប្រួលអាកាស​ធាតុក្នុងឆ្នាំ២០១៤”​ ដែលបាន​អំពាវនាវឲ្យ “ពង្រឹង​សមត្ថភាព ឆ្លើយតបឆា​ប់រហ័សរប​ស់អាស៊ាន ដើម្បីឲ្យមានប្រសិទ្ធ​ភាព និងសកម្មជាងមុន ក្នុងពេលមាន គ្រោះមហ​ន្តរាយធម្មជាតិ តាមរយៈយន្តការ​ដែលមានក្នុងកិច្ច​ព្រមព្រៀងអាស៊ានស្តីពីការ គ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ ហើយនិងប្តេជ្ញាចិត្តអនុវត្តតាមសម័យប្រជុំ លើកទី២១នៃ​ភាគីសន្និសិទ  នៅទីក្រុង​ប៉ារីសសំរាប់រយៈ​កាលក្រោយឆ្នាំ២០២០”​ ។
ក៏ដូចគ្នាដែរ បណ្តាប្រទេសនៅតាមដងទន្លេមេគង្គ ក៏ងាយរងគ្រោះចំពោះការប្រែប្រួល អាកាសធាតុដែរ។ ពួកគេបានបង្កើតឡើងនូវយ​ន្តការសហប្រតិបត្តិកា​រជាមួយនឹងដៃគូអភិវឌ្ឍ សំខាន់ៗមួយ​ចំនួនដូចជា កិច្ចសហប្រតិបត្តិ​ការមេគង្គ-ជប៉ុន កិច្ចសហប្រតិបត្តិការមេគង្គ-កូរ៉េ កិច្ចសហប្រតិបត្តិ​ការមេគង្គ-ឥណ្ឌា គំនិតផ្តួចផ្តើ​មមេគង្គក្រោមមេគង្គ-អា​មេរិក ហើយ និងកិច្ចសហប្រតិបត្តិ​ គោលបំណង កាត់បន្ថយផលប៉ះពាល់​អវិជ្ជមានរបស់ការប្រែប្រួលអា​កាសធាតុក្នុងអនុ​តំបន់ មេគង្គ។
កម្ពុជាបាន​អនុម័តនៅឆ្នាំ១៩៩៦ នូវអនុសញ្ញាក្រ​បខណ្ឌអង្គការសហប្រជាជាតិស្តី​ពីការ ប្រែប្រួលអាកាសធាតុ។ នាយករដ្ឋម​ន្ត្រីរបស់យើងខ្ញុំ សមេ្តចតេជោ ហ៊ុន សែន ក្នុងឋានៈជា ប្រធានគណៈកម្មាធិការជា​តិគ្រប់គ្រងគ្រោះមហន្តរាយ បានអនុម័តថ្មីៗនេះនូវ ផែនការយុទ្ធ- សាស្រ្តរបស់កម្ពុជាស្តីពីការប្រែប្រួលអាកាស​ធាតុ ឆ្នាំ២០១៤-២០១៨ ដែលជា​ឯកសារ នយោបាយជាតិ​ទូលំទូលាយលើ​កដំបូងរបស់ប្រទេសយើងខ្ញុំ។ ផែនការយុទ្ធសាស្ត្រនេះ ​គឺជា ជំហានដ៏សំខាន់មួយឆ្ពោះ​ទៅរកការធ្វើសមាហរណកម្មការប្រែប្រួល​អាកាសធាតុ ទៅក្នុ្ងងផែនការ អភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិឆ្នាំ​២០១៤-២០១៨។
ក្នុងន័យនេះ ផែនការយុទ្ធសាស្ត្រ​របស់កម្ពុជាឆ្លើយតបដោ​យប្រសិទ្ធភាព ចំពោះ ”គោល- ដៅទី១៣” នៃរបៀបវារៈសំរាប់កិច្ចអភិវឌ្ឍ​ន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ដែលបានអំពាវនាវ ឲ្យ៖ “ធ្វើសមាហរណកម្មវិធានការប្រែប្រួ​លអាកាសធាតុទៅក្នុ​ងនយោបាយ យុទ្ធសាស្ត្រ និងផែនការជាតិ ​ហើយនិងកែលំអរការអប់រំ ការលើកកម្ពស់ការយល់ដឹង ​ហើយនិង សមត្ថភាពរបស់ស្ថាប័ន និងមនុស្សក្នុងការ​កាត់បន្ថយ ការបន្សាំ ការបន្ថ​យផលប៉ះពាល់ និងការជូនព័ត៌មា​នឆាប់រហ័យ អំពីការប្រែប្រួលអា​កាសធាតុ”។
ម្យ៉ាងទៀតកម្ពុជាក៏​បានអនុម័ត យុទ្ធសាស្ត្របរិស្ថា​នជាតិ និងផែនការសកម្មភាពមួយ  ដែលជាវិធានកា​រមួយផ្សេងទៀត ដើម្បីសំរេចបានកិច្ចអភិវឌ្ឍន៍កំណើនបៃ​តងប្រកបដោយចីរ- ភាពរបស់​ខ្លួន។ យុទ្ធសាស្ត្រ និងផែនការសកម្មភាព​នេះ ទទួលបានការគាំទ្រ​យ៉ាងខ្លាំងពី ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុង ”កម្មវិធីបរិស្ថានស្នូលមហា​អនុតំបន់មេគង្គ“ 
ការប្រែប្រួលអាកាសធាតុ​គឺជាការដាស់ស្មារតី ដែលរំលឹកយើង​ថា វាជាតំរូវការបន្ទាន់​ក្នុង ការចាត់វិធាន​ការ និងធ្វើសកម្មភាពឲ្យបាន​ជាក់លាក់។ យើងចំបាច់ត្រូវផ្លាស់ប្តូរ​ឥរិយាបថ ក្នុងការគិត​គូរ និងការអនុវត្តក្នុងការ​ប្រយុទ្ធប្រឆាំ​ងនឹងការប្រែ​ប្រួលអាកាសធាតុ​ ហើយនិង ផលវិបាក​របស់វានៅពាសពេញពិ​ភពលោក។ បើមិនដូច្នេះទេ ខ្ញុំជឿជាក់ថា មនុស្ស​ជំនាន់ ក្រោយនឹងទទួលរងផលវិបាកកា​ន់តែធ្ងន់ធ្ងរថែម​ទៀតពីកំណើនកំដៅពិភពលោក ដែលមាន ភាពកាន់តែអា​ក្រក់ទៅពីមួយឆ្នាំទៅមួយឆ្នាំ។
ដូចនេះ ខុសប្លែកពីស​ម័យប្រជុំលើ​កមុននៃ​ភាគីសន្និសីទដែលបានលើក​ឡើងនូ​វការសន្យា និងការប្តេ​ជ្ញាចិត្តជាច្រើន  ក៏ប៉ុន្តែជា​អកុសលមិនបានអនុវត្ត កម្ពុជាទន្ទឹងចាំ​ដោយក្តីអន្ទះសារ ចំពោះសន្និ​សីទលើកទី២១នៃភា​គីរបស់អនុសញ្ញាក្របខណ្ឌរបស់អង្គកា​រសហប្រជាជាតិ ស្តីពី ការប្រែប្រួល​អាកាសធាតុ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុងប៉ារីស ក្នុងខែក្រោយ ថានឹ​ងសំរេចបាន លទ្ធផលដែល​មានលក្ខណៈបង្ខំឲ្យអនុវត្ត (binding) ស្របតាមគោ​លការណ៍ “ការទទួល ខុសត្រូវរួម ប៉ុន្តែមាន​ភាពផ្សេងៗគ្នា” ដើម្បីដោះស្រា​យដោយប្រសិទ្ធភាពចំពោះកា​រគំរាម កំហែងជាសក​លរបស់ការប្រែប្រួ​លអាកាសធាតុ និងផលប៉ះពាល់នានាមក​លើសុខុមាលភាព ប្រជាពលរដ្ឋ។
ឯកឧត្តមឧបនា​យករដ្ឋមន្រ្តី​ហោ ណាំហុង​​ ក៏បានថ្លែងសុន្ទរ​កថានៅ​ក្នុងកិច្ចប្រជុំមិនចំហរ​(Retreat Session) ផងដែរ ។
ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ​ តាមសំនើសុំរបស់ភា​គីមិត្ត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​ហោ ណាំហុង បានជួបទ្វេភាគីជាមួយ ៖ រដ្ឋមន្រ្តីការ​បរទេសហូឡង់  រដ្ឋមន្រ្តីការបរទេសហុងគ្រី​  អនុរដ្ឋមន្រ្តីការបរទេសប៉ូឡូញ និងអគ្គលេខាធិការក្រ​សួងកាបរទេសអេសតូនី ។​​ ការពិភាក្សា​បានផ្តោតសំខាន់ទៅ​លើការ​ពង្រឹង​ទំនាក់ទំនងមិត្ត​ភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ហើ​យ​និង​ការ​ផ្លាស់ប្តូយោបល់​លើបញ្ហា​តំបន់ និងអន្តរជាតិមួយចំនួន ។



No comments:

Post a Comment