Friday, September 25, 2015

អាជ្ញាធរជាតិអប្សរា បំភ្លឺចំពោះការផ្សាយព័ត៌មានបំភ្លៃការពិត របស់វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) កាលពីពេលកន្លងទៅថ្មីៗនេះ

យោងតាម​សេចក្តី​បំភ្លឺព័ត៌មានរបស់​អាជ្ញាធរជាតិអប្សរា ​ថ្ងៃទី ២៥ ខែកញ្ញា​ ឆ្នាំ២០១៥នេះ ​អំពីការផ្សាយរប​ស់វិទ្យុសំឡេ​ងប្រជា​ធិបតេយ្យ (VOD) ថ្ងៃទី ២២ ខែក​ញ្ញា ឆ្នាំ២០១​៥ ស្តីពីអាជ្ញាធ​​រជាតិអប្សរា នឹ​ងហាមភ្ញៀ​វទេសចរ​ពាក់ស្បែកជើងកែង​ចោត និងស្លៀកពា​ក់ស៊ិចស៊ីចូលប្រា​សាទ ​បានប​ញ្ជាក់ឲ្យដឹងថា ​អាជ្ញាធរជាតិ​អប្សរា សូ​មសម្តែង​ការសោក​ស្តាយយ៉ាងខ្លាំង​ចំពោះវិទ្យុ​សំ​ឡេងប្រជា​​ធិ​បតេយ្យ (​VOD) ដែលបានផ្សា​យចេញនូ​វខ្លឹមសារបំភ្លៃការពិតមួ​យចំនួ​នពាក់ព័ន្ធនឹ​​ងការងា​ររបស់អាជ្ញា​ធរជា​តិអប្សរា ហើយខ្លឹម​សារនោះអាចបណ្តា​លឲ្យមានការ​យល់ច្រឡំ​យ៉ាងធ្ងន់ធ្ងរ ពី​សា​ធារណជ​នចំពោះ​អាជ្ញាធរជាតិអប្ស​រា។
សេចក្តីបំភ្លឺព័ត៌​មានរបស់អា​ជ្ញាធរជាតិ​អ​ប្សរាបាន​បន្ថែមថា ការបំ​ភ្លៃពាក្យស​ម្តី​មិនស្របតា​មការ​លើ​កឡើ​ងរ​បស់មន្ត្រីជំនា​ញខាងផ្នែ​កទេសច​រណ៍នៃអាជ្ញា​ធរជាតិ​អប្សរាត្រ​ង់ថា «តាមការកត់សម្គា​ល់កន្លងមក មាន​ភ្ញៀវទេស​ចរជា​តិ និងអន្តរជា​តិស្ត្រី​ប្រមា​ណ៥០% ​បា​នពា​ក់ស្បែក​ជើងកែងចោ​តចូលទស្សនា​ប្រាសាទអង្គរ»។ ការពិ​តឃ្លាត្រ​ង់នេះ​ គ្រាន់តែការលើកឡើងជាឧទា​ហរណ៍តូចមួយថា « ​អីចឹងយើង​ស្រម៉ៃ​មើ​ល  បើក្នុងហ្នឹ​ងមាននារី៥០% ៣០០០នា​ក់ជាង ​ពាក់ស្បែក​ជើងកែង​ចោតគីកកុ​កៗដើ​រលើថ្មី តើមានបញ្ហា? ហ្នឹងជាបញ្ហាដែលខា​ងទេសច​រណ៍​អប្សរាត្រូវគិត»។​ ដូច្នេះកា​របំភ្លៃ​ពាក្យសម្តី​ខុស​ពីការពិត អាចនាំឲ្យសាធារណ​ជនមានកា​រយល់ច្រ​ឡំយ៉ាងធ្ងន់ធ្ងរថា បច្ចុប្បន្នមានភ្ញៀវទេសចរស្ត្រីប្រមាណ៥០%​​ បានពាក់ស្បែ​កជើង​កែងចោតចូ​លទស្សនាប្រា​សាទអង្គរ។ ការបំភ្លៃពាក្យ​សម្តីបែបនេះបង្ហាញឲ្យ​ឃើញ​ពីកង្វះខា​តវិជ្ជាជីវៈផ្នែកសា​រព័ត៌មាន ដែលវិទ្យុ​សំឡេងប្រ​ជាធិបតេយ្យ (VOD) ត្រូវតែបំ​​ពេញឲ្យ​បានដាច់​ខាតក្នុងការនាំយ​កព័ត៌មាន​​ត្រឹមត្រូវជូន​សាធារណជន​និងធ្វើឲ្យ​វិទ្យុនេះ​បាត់​បង់ការជឿទុ​កចិត្តពីអ្នកស្តាប់ទូ​ទៅ។

អាជ្ញាធ​រជា​តិអប្សរា​​បា​​នបន្តថា ការលើ​កឡើង​ពីមតិរបស់​លោក ​ធុយ ចាន់ធួ​ន ដែលលើកឡើងថា​ « អាជ្ញាធរ​​ជាតិអប្សរា គ្មា​នមន្ត្រីជំនា​​ញបុរាណវិទ្យា​​ច្បាស់លា​ស់ ទើបធ្វើ​ឲ្យភ្ញៀវទេ​សចរ​ខ្វះការយល់ដឹ​ង» និងថា «គិ​តឲ្យមែនទែ​នពីរឿ​ងរកមនុស្ស​ឲ្យមានជំ​នាញ មនុស្សដែ​លចេះ​ធ្វើកា​រ កុំចង់បានធំ​ ឬច​ង់ធ្វើការកន្លែង​មានលុយ ​រួចទៅថា​ ខ្ញុំអត់​ចេះចាត់ចែង»។ ​ចំពោះការ​លើកឡើ​ងនេះ អាជ្ញា​ធរជាតិ​​អប្សរា សូម​​បដិសេធទាំងស្រុង​ ដោយនេះគឺជាការលើកឡើង​ដោយខ្វះ​សុភវិនិ​ច្ឆ័យ និង​​គ្មានមូល​ដ្ឋានពិតប្រា​កដដែលពុំអា​ចទទួលយក​បាន។ អំពីធនធា​នមនុស្ស អ្នកជំ​នាញការរបស់អា​ជ្ញាធរជាតិអប្សរា ទាំងផ្នែកបុរា​ណវិទ្យា និងវិ​ស្វកម្មទឹក ត្រូវបានទទួល​ស្គាល់ជា​អន្តរជាតិ​ក្នុងកម្រិត​អង្គការយូ​ណេស្កូ​ ហើយ​តែងតែទ​ទួលបា​នការអញ្ជើ​ញពីសំណា​​ក់សាកលវិ​​ទ្យាល័​យបរទេ​ស​ជារៀងរាល់ឆ្នាំ ​ដើម្បីឧទ្ទេ​សនា​មជូនសិស្សនិ​ស្សិត​របស់គេ។​ រឺឯផ្នែកជំ​នាញជួ​សជុលប្រា​សា​ទដែ​លកសា​ងពីថ្ម​ភក់ ឬឥដ្ឋ ​គឺត្រូវប្រទេស​ជាមិត្តមួ​យចំនួន ​ដូចជាប្រទេ​សមីយ៉ាន់​ម៉ា និងប្រទេ​សឥណ្ឌូ​ណេស៊ី បានសុំចែក រំលែកបទពិសោធ​ន៍ផងដែ​រ។ ចំណុចខា​ងលើទាំង​​នេះ អាចបញ្ជា​​ក់ឲ្យឃើញថា ​​អាជ្ញាធរជា​តិអប្សរា មានធន​ធានមនុស្ស​​ដែលមា​នសមត្ថភា​ពពេញលេញ ក្នុងការរៀ​បចំផែនការយុទ្ធសាស្ត្រ ដោ​យគិតទុក​ជាមុន​នូ​វបញ្ហាប្រ​ឈម ​និងរៀបចំ​ផែ​នការសកម្ម​ភាព​ការងារនានារប​ស់ខ្លួន៕

អត្ថបទ៖ ច័ន្ទ ទេវី






No comments:

Post a Comment