Friday, September 25, 2015

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានឆ្នាំ២០១៦ ក្នុងអត្រា ១២ភាគរយ និងប្រាក់បំណាច់មុខងារ មន្រ្តីរាជការស៊ីវិល

តាមសេចក្តី​ណែនាំបន្ថែម ស្តីពីការ​រៀបចំគម្រោង​ថវិកា ចំណាយ​បុគ្គលិក (ជំពូក៦៤) ឆ្នាំ២០១៦ និងយោងតាម​ចំណារ របស់រាជ​រដ្ឋាភិបាល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែ តា​មរយៈឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើការដំ​ឡើងបៀវត្សមូលដ្ឋាន និងចំណាយប​ន្ទុកបុគ្គលិក សម្រាប់ឆ្នាំ​២០១៦ ក្នុងអត្រា ១២ភាគរយ ដោយ​អនុវត្តចាប់ពីខែមករា។
សេចក្តីជូនដំ​ណឹងរបស់ក្រសួង​សេដ្ឋកិច្ច និងហិរ​ញ្ញវត្ថុ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៥ បានលើកឡើងថា ក្របខ័ណ្ឌនៃការ​ដំឡើងបៀវ​ត្ស និងចំណាយ​បន្ទុកបុគ្គលិក សម្រាប់​ឆ្នាំ២០១៦ រួម​មាន ដំឡើង​បៀវត្សមូល​ដ្ឋាន ក្នុងអត្រា ១២ភាគរយ ដោយ​អនុវត្តចាប់ពី​ខែមករា ឆ្នាំ២០១៦ ទៅសម្រាប់​មន្ត្រីរាជការទាំង​អស់។ ការដំឡើងប្រា​ក់បំណាច់ មុខងារសម្រាប់​មន្ត្រីរាជការទាំង​អស់ នឹងចាប់​ផ្តើមអនុវត្តចាប់​ពីខែមេសា ឆ្នាំ២០១៦ ទៅ ដែលក្នុង​នោះប្រាក់​បំណាច់មុខងារមន្ត្រីរាជ​ការស៊ីវិល នឹងត្រូវ​ដំឡើង សម្រាប់​អ្នកទទួលបា​នចាប់ពី​ក្រោម ៥០០.០០០រៀល ក្នុង១ខែ ដោយប្រាក់​បំណាច់​មុខងារទាប​បំផុត នឹងត្រូវ​ដំឡើងពី ១៥០.០០០រៀល ក្នុង១ខែ ដល់ ២៥០.០០០រៀល ក្នុង១ខែ។ ចំនួនមន្ត្រីជាប់​កិច្ច​សន្យា ត្រូវរក្សា​ក្នុងចំនួន ដែល​ប្រើប្រាស់​បច្ចុប្បន្ន និងដំឡើង​ប្រាក់ឧបត្ថម្ភ ៤០០.០០០រៀល ក្នុង១ខែ ដោយអនុ​វត្តចាប់ពីខែមេសា ឆ្នាំ២០១៦។

ក្រសួង​សេដ្ឋកិច្ច ក៏នឹងគ្រោង​ដំឡើង ប្រាក់ឧបត្ថម្ភក្រុម​ប្រឹក្សារាជធា​នី ខេត្ត-ក្រុង-ស្រុក ខណ្ឌ-ឃុំ សង្កាត់ និងមន្ត្រីភូមិ ដោយចាប់​អនុវត្ត ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ដូចជា រដ្ឋបាលថ្នាក់ក្រោម​ជាតិ ថ្នាក់រាជធានី-ខេត្ត មានមុខតំ​ណែងជាប្រធាន​ក្រុមប្រឹក្សា នឹងទទួល​បានប្រាក់ឧបត្ថម្ភ ពីខែ​មេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ១.០៩០.០០០រៀល។ ថ្នាក់ក្រុង-ស្រុក-ខណ្ឌ មុខតំណែង​ជា ប្រធានក្រុមប្រឹក្សា នឹងទទួលបាន​ប្រាក់ឧបត្ថម្ភ ពីខែមេ​សា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៨៧០.០០០រៀល។ ថ្នាក់ឃុំ សង្កាត់ មានតំណែង​ជាមេឃុំ ចៅសង្កាត់ នឹងទទួល​បានប្រាក់ឧបត្ថម្ភ ពីខែមេ​សា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ៧៥០.០០០រៀល និងថ្នាក់ភូ​មិ មានតំណែងជា​មេភូមិ នឹងទទួលបានប្រា​ក់ឧបត្ថម្ភ ពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០១៦ ចំនួន ២០០.០០០រៀល៕

No comments:

Post a Comment