Friday, September 25, 2015

បទ​ត្ថាធិប្បាយ ដោយ Allen Myers៖ លោក​ស្រី​ រ៉ូ​ណា​ ស្មីត សូមកុំធ្វើ​ឲ្យមាន​កំហុសដូច​លោក​ស៊ូ​បេឌី

លោក​ស្រី​សាស្តា្រចារ្យ រ៉ូ​ណា​ ស្មីត​ (Rhona Smith) ដែលជាអ្នករាយការណ៍ពិសេសថ្មី​របស់អង្គការ​សហ​ប្រជា​ជាតិ​ (អ...ស្តីពីសិទ្ធិមនុស្សនៅកម្ពុជា កំពុងបំពេញទស្សន​កិច្ចដំបូង​របស់​លោក​ស្រីនៅរាជធានី​ភ្នំពេញក្នុង​តួ​នាទីនោះ (លោកស្រីបានមកកម្ពុជាពីមុន​ក្នុងនាម​ជា​សាស្ត្រាចារ្យ​ដែលបំពេញទស្សន​កិច្ចនៅ​សកលវិទ្យាល័យបញ្ញាសាស្រ្ត)។
យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលនៅក្នុងជំនួបរបស់លោកស្រីជាមួយនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក​ស្រី​ រ៉ូ​ណា​ ស្មីត​  បាននិយាយថា «លោកស្រីនឹងធ្វើការជាមួយរដ្ឋាភិ​បាល ដើម្បីលើក​កំពស់ការការពារសិទ្ធិមនុស្ស ដោយមិនរំលោភលើអធិបតេយ្យ និងបូរណភាព» របស់​កម្ពុជា​។
ខ្ញុំមិនបានដឹងអ្វីអំពីលោក​ស្រី​ រ៉ូ​ណា​ ស្មីត ថា​ជា​នរណា  ហើយក៏មិនអាច ​ធ្វើការព្យាករណ៍​ណា​មួយ ថា​តើ​លោកស្រីនឹង​បំពេញតួនាទីរបស់លោកស្រីបែប​ណា។ ប៉ុន្តែបើលោកស្រី​​ធ្វើអ្វី​តាម​ពាក្យ​សំដីដូច​ដែល​បានដកស្រង់មែននោះ លោកស្រីនឹងក្លាយជា​អ្នកកែលំអដ៏ចំណាន​ចំពោះ​អ្នក​មុន​ គឺ សាស្តា្រចារ្យ សូរិយា ស៊ូបេឌី
ខ្ញុំជឿជាក់ថា លោក ស៊ូបេឌី មិនដែលបាននិយាយជាសាធារណៈថា ​លោកបានមើល​ឃើញ​តួនាទីរបស់លោកថាបានរំលោភលើអធិបតេយ្យរបស់កម្ពុជាឡើយ។ ក៏ប៉ុន្តែ ការខ្វះ​នូវ​ការ​ព្រមានបែបនោះ គឺ​មិនបានរឹតត្បិតអាកប្បកិរិយារបស់លោកឡើយ។
នៅក្នុងឆ្នាំ២០១២ មួយឆ្នាំមុនការបោះឆ្នោតសភាជាតិ លោក ស៊ូបេឌី បានចេញផ្សាយ «របាយការណ៍» មួយ ស្តីពីនិតិវិធីបោះឆ្នោតនៅកម្ពុជា​ ដែលអំពាវនាវឲ្យមានការផ្លាស់ប្តូរច្បាប់ និង​​​​​នីតិវិធីមួយចំនួន រួមមាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ការចុះឈ្មោះ​អ្នកបោះ​ឆ្នោត ការគ្រប់គ្រងប្រព័ន្ធសារព័ត៌មាន និងរចនាសម្ព័ន្ធតុលាការ (លោកចង់ឲ្យមានការ​បង្កើត​តុលាការ​ពិសេសសំរាប់ការបោះឆ្នោត)។
សំណាងល្អ បក្សប្រឆាំង គឺ​បក្សសមរង្ស៊ី និងបក្ស​សិទ្ធិមនុស្សបានប្រើប្រាស់ចំ​ណុច​ទាំង​​នោះរួច​ទៅ​ហើយ នៅក្នុងយុទ្ធនាការរបស់ខ្លួនដើម្បីបង្ខូចការបោះឆ្នោតឆ្នាំ២០១៣ មុន​របាយ​ការណ៍របស់លោក ស៊ូបេឌី ចេញ​ផ្សាយ​។ បន្ទាប់​មក​ក៏ត្រូវ​បានគេបំភ្លេចចោល ព្រោះ​អនុសាសន៍​ភាគ​ច្រើននៅក្នុងរបាយការណ៍នោះ គឺមិនមានលក្ខណៈ​ចាំបាច់ ធ្វើឲ្យខូច​ប្រយោជន៍ និង​មាន​​លក្ខ​ណៈ​ផ្ទុយគ្នា។ (សូមពិនិត្យមើលអត្ថបទរិៈគន់របស់ខ្ញុំ នៅ​ពេលនោះ  តាមគេហទំព័រ ៖ https://letters2pppapers.wordpress.com/archives/2012-2/subedis-proposals-wont-improve-cambodian-elections/ )
ថ្មីៗនេះដែរ នៅក្នុងខែវិច្ឆិកា លោក ស៊ូបេឌី បានចេញផ្សាយសេចក្តីប្រកាស​ព័ត៌មានមួយ​ស្តីពី «ឯករាជ្យរបស់តុលាការ» ដែលត្រូវបានគេ​ទាយ​ថា​នឹង​ត្រូវ​ផ្សព្វផ្សាយ​ឡើងវិញ​ដោយ​វិទ្យុ​អាស៊ី​សេរី និងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយស្រដៀងៗ​គ្នា។  ពេលពិនិត្យឲ្យហ្មត់ចត់ទៅ ចំណុច​នេះ​បានបង្ហាញ​ថា លោក ​ស៊ូ បេឌី គ្រាន់តែនិយាយឡើងវិញ តែ​បែប​ពាក្យ​ពេចន៍ពិរោះ ក្នុងគោល​បំណងថា ​​ តុលាការកម្ពុជា​ធ្វើសំរេចអ្វី គឺ​​ទៅតាមផ្លូវដែលឲ្យ​ប្រជាជនចូលចិត្តគំនិតរបស់លោក ស៊ូបេឌី តែ​ប៉ុណ្ណោះ។ (សូមមើល​ការអត្ថាធិប្បាយរបស់ខ្ញុំ​ក្នុងគេហទំព័រៈ https://letters​2​pppapers.​​wordpress.com/​​archives/2014-2/another-illogical-cure-from-surya-subedi/.)
ទំ​រង់​ការ​របស់លោក លោក​​ ស៊ូបេឌី គឺគ្រាន់តែជា​ភាសា​គ្មានតម្លៃ («ស្ថាប័នប្រជាធិបតេ​យ្យ» ត្រូវ​តែ «មានប្រសិទ្ធិភាព») ប៉ុ​ណ្ណោះ ដោយមិនបានផ្តល់គំនិតអ្វីច្រើនចំពោះ​ទស្សនទាំង​នោះ ថា​តើ​មានន័យដូចម្តេចសំរាប់កម្ពុជា។ ចំណុចនេះបានធ្លាក់ចូលក្នុងដៃរបស់​អ្នកនយោ​បាយបក្ស​ប្រឆាំង និងក្រុម​អង្គការ NGOs ដែលគ្រាំទ្រពួកគេ ដែលក្នុងនោះអង្គការជាច្រើនដែល​មាន​ជំនាញ​ក្នុងការប្រើ​ប្រាស់​វោហាសាស្រ្តប្រជាធិបតេយ្យ ទោះបីគ្មានការអនុវត្តជាក់ស្តែងក្តី គឺ​ដើម្បី​ដាក់​សម្ពាធ​លើរដ្ឋាភិ​បាល​។
គេសង្ឃឹមថា សាស្តា្រចារ្យ រ៉ូ​ណា​ ស្មីត​ នឹងបង្ហាញសមត្ថភាពលើស​ពី​នេះ​ ដើម្បី​ដោះ​ស្រាយ​​ការពិត ជាជាងផ្តោតលើវោហាសាស្រ្តគ្មានន័យ។
យោងតាមសេចក្តីរាយការណ៍របស់​សារព័ត៌មាន នៅក្នុងជំនួបនោះ លោក ហ៊ុន សែន បានស្នើលោកស្រី រ៉ូ​ណា​ ស្មីត​ ឲ្យ​ពិនិត្យមើលបញ្ហារើសអើងជាតិសាសន៍ ដែលសំដៅ​លើកា​រវាយ​ប្រហាររបស់បក្សសង្រ្គោះជាតិលើជនជាតិវៀតណាមដែលរស់នៅ​ក្នុងប្រទេស​កម្ពុជា​។
ក្រោយពីបក្សសង្រ្គោះជាតិ បានចាត់ទុកអរិភាពជាមួយ «យួន» ជាចំណុចយ៉ាង​សំខាន់ នៅ​ក្នុងយុទ្ធនារបស់ខ្លួនក្នុង​ការបោះឆ្នោតនៅ​ឆ្នាំ២០១៣ ក្រុមអ្នកគាំទ្របក្សសង្រ្គោះជាតិ បាន​ប្រើ​ហិង្សា​​លើ​រូប​កាយ ដើម្បីរារាំងអ្នកបោះឆ្នោត ដែលពួកគេចាត់ទុកថា «យួន» នៅថ្ងៃបោះឆ្នោត។ (សូម​មើលឧទាហរណ៍មួយចំនួននៅក្នុងគេហទំព័រៈ https://letters2pppapers.wordpress.com/archives/​2014-2/how-the-era-covers-for-violence-and-racism/
ប្រសិន​បើ​ លោក​​ ស៊ូបេឌី បាន​កត់សម្គាល់​ឃើញ​ឧប្បត្តិហេតុ​ទាំង​នោះ គាត់​នឹង​មិន​បាន​និយាយ​ច្រើន​​​​ទៅ​អ្វី​ដែល​ទាក់​ទង​នឹង​រឿង​នោះទេ។ ប៉ុន្តែនៅ​ខែមករា ឆ្នាំ២០១៤ រយៈ​ពេល៧ខែ​ក្រោយពី​​​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​តវ៉ាជាសាធារណៈ​ថា សេចក្តី​ថ្លែងការណ៍​របស់​លោក​​ ស៊ូ​បេឌី ​មិន​ដែល​បាន​រិះ​គន់​ការ​ប្រកាន់​ពូជ​សាសន៍​របស់​គណបក្ស​ប្រឆាំងនោះមក​ ហើយ​បន្ទាប់​ពីពួក​​បាតុករ​នៃ​បក្សសង្រ្គោះជាតិ បាន​​​លួច​ប្លន់​​ និង​​បំផ្លាញ​ហាង​ទំនិញ​ដែល​ពួកគេ​គិត​ថា​ជា​របស់​ «យួន« នោះ លោក​​ ស៊ូបេឌី បាន​ធ្វើ​សន្និសីទ​សារព័ត៌មានមួយ​​ ដែល​គាត់​បាន​លៃ​លក​និយាយ​ថាគាត់​មានការ ៖ «បារម្មណ៍​លើ​ការ​ប្រើ​ភាសា​ប្រឆាំង​វៀតណាម​ ដែលគេ​ចោទ​ថា​​​មាន​ការ​ប្រើ​ប្រាស់​ជា​សាធារណៈ​ ដោយ​បក្ស​ប្រឆាំង» (ភ្នំ​ពេញ​ប៉ុស្តិ៍​ ថ្ងៃទី ១៧ ខែ​មករា ឆ្នាំ ២០១៤​)។
          តើ​អ្នកទទួល​យល់បាន​​ទេ? មានការ​​ «ចោទ ថា​មាន​ការ​ប្រើ​ភាសាប្រឆាំងវៀតណាម​» ដោយ​មេដឹក​នាំបក្សសង្រ្គោះជាតិ។ ប្រហែលជា​ពួក​គេ​ មិន​បាន​  និយាយ​ថា ជន​ជាតិ​វៀតណាម​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ៗ​ទាំង​អស់​ដែល​ខុស​ឆ្គង​នៅ​ក្នុ​ងប្រទេស​កម្ពុជា​ ឬ​ក៏​ថា​រាជ​រដ្ឋា​ភិ​បាល​ជា «អាយ៉ង​វៀតណាម​» --នេះ​គឺ​​ហាក់​បីដូចជា​​ថា ថវិកា​របស់​អង្គការ​សហ​ប្រជា​ជាតិ​ មិន​បាន​ពង្រីកវិសាលភាព​​​ផ្តល់​ឲ្យ​អ្នក​ស្រាវ​ជ្រាវ​​ដើម្បី​រក​ឲ្យ​ឃើញ​ថា តើ​ បក្ស​សង្រ្គោះ​ជាតិ ពិត​ជា​ បាន​និយាយ​រឿង​នោះដែរឬទេ?​
          នៅ​ក្នុង​សន្និសីទ​ដដែល​នោះលោក​ ស៊ូបេឌី​ ​បាន​បន្តពន្យល់​ថា មេដឹក​នាំ​បក្ស​សង្រ្គោះ​ជាតិ បាន​ធានា​ដល់​រូប​គាត់​ថា ពួក​គេ​នឹង​​ធ្វើ​ការ​​តាម​លំ​អាន​ «ភាព​អត់​ឱន​ និង​ភាព​សុខដុម​ពូជ​សាសន៍ (tolerance and racial harmony--ពុំ​មែនប្រើ​ពាក្យ ចោទ ពីភាព ​អត់​ឱន​ និង​ភាព​សុខដុម​ពូជ​សាសន៍ ​នោះទេ។ ហើយ ៖ «ទោះបីជា​វិធានការអ្វី​ណា​ក៏​ដោយ​ដែល​អ្នក​ដ៏​ទៃ​​ទៀត​សន្និដ្ឋាន​ពី​ សេចក្តី​ថ្លែង​ការណ៍​របស់មេខ្លួន​​ ​គឺ​មិន​មែន​ជា​ចេតនា​របស់​[មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ] ជា​មេ​​ពួកខ្លួន ក៏​ពួ​ក​ខ្លួន​ត្រូវ​តែ​តែ​បន្ត​ធ្វើ​នួវ​អ្វី​ៗ​ដែល​ពួក​ខ្លួន​បាន​ធ្វើ​។ គឺ​​ពិត​ជាមិន​មែន​​អញ្ចឹង​ទេ៖​ពោលគឺ​នៅពេល​​មេដឹកនាំ​បក្សសង្រ្គោះជាតិនិយាយថា ហ្វូង​​​ជន​ជាតិ​វៀតណាម​កំពុង​ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​ទៅ​កាន់​កម្ពុជា ​ដើម្បី​បោះ​ឆ្នោត​ឲ្យ​រដ្ឋាភិបាល​ និង​ថាអ្នក​គាំទ្រ​បក្សសង្រ្គោះជាតិត្រូវ​​តែ​ស្ថិត​នៅ​​ស្ថានីយ៍​បោះ​ឆ្នោត​ពេញ​មួយ​ថ្ងៃ​បន្ទាប់ពីពួក​ខ្លួន​បាន​បោះឆ្នោត​រួច​​ មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ​មិន​មាន​ចេតនា​ឲ្យ​ពួក​អ្នក​គាំទ្រ​ទាំង​នោះ​​មិន​ត្រូវ​ធ្វើ​ អ្វីៗ​​នោះទេ។ គឺ​​ពិតជា​មិន​​​មែន​អី​ចឹង​ទេ។
ប្រវត្តិសាស្ត្រ​នេះ​សំខាន់ណាស់។ ហេតុអ្វី? គឺ​ដោយ​សារតែ​ការ​ប្រកាន់​ពូជសាសន៍ ប្រ​សិន​បើគ្មាន​ការទប់​ទល់​នឹង​ពួក​ជន​អាក្រក់​ វា​មិន​ទៅ​ណា​ឆ្ងាយ​ទេ វាកាន់​​តែ​ករ​​ឡើង​ដូច​ជា​ការ​ករ​ខ្ទុះ។ នៅ​សតវត្សរ៍ទី១៧ ពួក​អឺរ៉ុប​​គិតថា គេ​​អាច​ទទួល​យក​បាន ​ក្នុង​ការ​យក​ពួក​អាហ្វ្រិក​ធ្វើ​ជា​ទាសករ​​ បាន​ជម្រុញ​​​ឲ្យ​មាន​សោកនាដ​កម្ម​ ដែលនេះ​​បាន​កើត​មាន​នៅ​អាមេរិក ​និងបច្ចុប្បន្ន​​នៅ​កន្លែង​ផ្សេង​ៗ​ទៀត។​ នៅ​ទសវត្សរ៍១៩២០ ពួក​អាឡឺម៉ង់ ​​ បាន​និយាយដូចជាពាក្យ​ថា​ «ហ៊ីត្លែរ Hitler មិន​ត្រូវ​​និយាយ​ពន្លើស​ ប៉ុន្តែ​ការ​រិះគន់​​របស់​គាត់​លើ​ពួកជីហ្វ​ (Jews) គឺ​វា​មាន​ចំ​ណុច​» បាន​បញ្ឆេះ​​ឲ្យ​ទៅ​ជា​ការ​សម្លាប់​រង្គាល។​
          កំ​ណត់​ហេតុ​បាន​បង្ហាញ​ថា លោក​​ ស៊ូបេឌី បាន​ខិត​ខំ​​បញ្ចៀស​ការ​ប្រឈម​មុខ ឬ​ក៏​ទទួល​ស្គាល់នូវ​អ្វី​ដែល​ហៅ​ថា​ ​​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រឆាំងនឹង​​វៀតណាម​ដើម្បី​មូល​ហេតុនយោ​បាយ។
ប្រសិន ​បើ​ប្រជាជនសាមញ្ញ​ខ្មែរ​​ម្នាក់​ ឬក៏​អ្នក​ទេសចរម្នាក់​​ ចង់​គេច​វេះ​ ​រឿងដែល​​ថា​ ផល​ប៉ះពាល់​នោះ​គឺ​មិន​ធំធេង​ទេ ៖ ជា​ធម្មតា​ មាន​តែ​​មនុស្ស​មួយ​ចំ​នួន​ធំ​ ​ដែលកំ​ពុង ឬ​ក៏​មិនបាន​​ធ្វើ​អ្វី​មួយនោះ​  ​​ទើប​អាចកត់​សំ​គាល់​នូវ​ភាព​​ខុស​ប្លែក​បាន​។ ប៉ុន្តែអ្នក​រាយការណ៍ពិសេស អ...​​ ​គឺ​មាន​ឋាន:ដូចជា​ចៅ​ក្រមក្នុង​នាម​ឲ្យ «សហគមន៍​អន្តរជាតិ» ​ខាង​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា។ ដូច្នេះ ពួក​គាត់​អាច​ជួយ​តម្រង់​ឥរិយាបទ​របស់​មនុស្សបាន​មួយ​​ចំនួនធំ​។
ប្រសិន ​បើ​អាជ្ញាធរ​​នោះ​នោះ​ លះបង់​ពេល​វេលា និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​​​ ព្យា​យាម​រៀប​ចំ​ឡើង​វិញ​​នូវ​នីតិវិធី​​ក្នុង​ការ​ដោះស្រាយវិ​វាទ​​ក្នុង​ រឿង​បោះឆ្នោត​​ តែបែ​រ​ជា​​និយាយតិច​តួច​ ឬ​ក៏​មិន​​និយាយសោះ ​​នៅពេល​មនុស្សម្នា​​ត្រូវ​បាន​គេ​ទប់​ស្កាត់​មិន​ ឲ្យបាន​​បោះឆ្នោត ​​ដោយ​សារតែ​​គឹតថា​ពួក​គេ​ជា​ជន​ជាតិ​​ ​ នោះគឺ​បាន​ ប្រាប់​ប្រជាពល​រដ្ឋ​​ខ្មែរ​​ថា ការ​កែតម្រូវ​បច្ចេកទេស​​នៃ​នីតិវិធី​បោះ​ឆ្នោត​ ឬ​ តុលាការ គឺ​មាន​សារៈ​សំខាន់​ជា​ជាង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ជន​ភាគ​តិច ​។​ នេះ​គឺ​ជា​​គំនិតភូត​ភរ​តែ​ម្តង។
          នោះហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​គិត​ថា តួនាទី​របស់លោក​​  ស៊ូបេឌី បាន​ធ្វើ​ឲ្យអន្ត​រាយ​ដល់​​​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា​ ជា​ជាង​ការ​ពន្លឿន​សិទ្ធិ​មនុស្ស។ យើ​ង​សូមនាំ​គ្នា​​សង្ឃឹម​ថា លោក​ស្រី​រ៉ូ​ណា​ ស្មីត នឹង​មិនដើរ​តាម​គន្លង​​កំហុសលោក​​ ស៊ូបេឌី នោះទេ៕
­
ដោយ Allen Myers

http://letters2pppapers.wordpress.com/

No comments:

Post a Comment