Wednesday, September 09, 2015

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីពេលនេះតទៅសម្តេច មិនលើកលែងដាច់ខាតចំពោះ នរណាដែលនិយាយថា ផែនទីក្លែងក្លាយ ផែនទីមិនត្រឹមត្រូវ ឬផែនទីចោរ

សម្តេចតេជោ ​ហ៊ុន សែន​ បានបញ្ជាក់ថា ​ចាប់ពីពេលនេះ​តទៅអ្នកណា​ក៏ដោយដែលហ៊ាន​និយាយថាផែនទី​ក្លែងក្លាយ​ ផែនទីមិនត្រឹមត្រូវ ​ឬផែនទីចោរ​ត្រូវចាប់ខ្លួនបន្ទាន់។​ នេះជាបទ​បញ្ជាដាច់​ខាតដែលត្រូវតែធ្វើ ​ព្រោះនេះជាគ្រោះថ្នាក់​សំរាប់ជាតិ​ ព្រោះវានិងបង្កើតឱ្យមាន​បញ្ហាឆាបឆេះតាមរយៈ​ទឹកចិត្តស្នេហាជាតិ​ របស់ប្រជាពលរដ្ឋ​ដែលស្រលាញ់​ទឹកដីរបស់ខ្លួន។

សម្តេចតេជោបានបន្តថា​ ការចោទប្រកាន់មកលើរាជ​រដ្ឋាភិបាលថាបាន​កាត់ដីទៅបរទេស​តាមរយៈការប្រើបា្រស់​ផែនទីមិនត្រឹមត្រូវ​ ធ្វើបែបនេះ​ ទុករឿងបែបនេះឱ្យកើតឡើង សង្គ្រាមវានឹងផ្ទុះ។ ​ប្រសិនបើខុស​ពីគណបក្សប្រជាជន​កាន់អំណាច ​ហើយបើឱ្យ​គណបក្សដ៏​ទៃកាន់អំណាចវិញ​ ច្បាស់ជា​មានសង្រ្គាម​ដាច់ខាត។ ​សម្តេចបន្តថា ​កាលពីថ្ងៃសុក្រទី៤ ខែកញ្ញានេះ​ ក្នុងពេលប្រជុំ​គណៈរដ្ឋមន្រ្តី ​មានអ្នកបង្ហោះ​តាមFacebookថា ​«កុំបន្ទោសខ្មែរគ្នាឯងព្រោះ​ដីខ្មែរបាត់តាំងពី៤០០​ឆ្នាំមុនឯណោះ!​ តាំងពីគណបក្ស​ប្រជាជន​និង​គណបក្សសង្គ្រោះជាតិមិនទាន់កើត»។ ​សម្តេចបានបញ្ជាក់​សួរថា ​បើនិយាយ​អញ្ចឹងដដែល​ម៉េចក៏ជេរស​ម្តេចប៉ុន្មានឆ្នាំមកហើយ​សម្តេចបានស្នើឱ្យ​ឯកឧត្តម ​សម រង្ស៊ី ​និងអ្នកដឹកនាំ​របស់គាត់បកស្រាយចំពោះសារ​Facebookរបស់ខ្លួន ​ហើយទទួលខុស​ត្រូវបែបណា​ បើសារភាពប៉ុណ្ណឹង​ហើយហ៊ាន​សុំទោសឬទេយ៉ាង​ហោចណាស់​ក៏ត្រូវទទួល​ខុសត្រូវខាង​សីលធម៌ដែរ ។ សម្តេចបញ្ជាក់ ​« ដែលពីមុនបាន​ចោទប្រកាន់ថា ​ខ្ញុំលក់ទឹកលក់ដី​ ធ្វើឱ្យបាត់ដី​រាប់ពាន់រាប់ម៉ឺនគីឡូម៉ែត្រការ៉េ ​តើអ្នកឯងហ៊ាន​ទទួលខុសត្រូវឬទេ​បើចិត្តជាកូនប្រុស​ពេលដែលផ្ទៀង​ផ្ទាត់ផែនទីទៅឃើញថា ​ខុសសម្តេចនឹងលាលែង​ចេញពីតំណែង​ ចុះតើឯកឧត្តម សម រង្ស៊ី ហ៊ានឬទេ? សម្តេចបានប្តេជ្ញា​មិនអន់ឱនអោយ​អ្នកណាមួយដែល​បន្តប្រើពាក្យផែនទីមិន​ត្រឹមត្រូវ ផែនទីក្លែងក្លាយ ​ផែនទីចោរហើយ​សម្តេចបានបញ្ជាក់ថា​ «បើគេមិនឱ្យខ្ញុំសុខ ខ្ញុំក៏មិនឱ្យគេសុខដែរ» រាល់ការប្រើ​ឯកសារក្លែងបន្លំ​ និងការចោទ​ប្រកាន់រាជរដ្ឋា​ភិបាលប្រើឯក​សារក្លែងក្លាយ​ដោយទទឹង​ទិសអ្នកទាំងនោះ​ត្រូវទទួលខុសត្រូវ​ចំពោះមុខច្បាប់។ ​រួមទាំងអ្នកអនុវត្តច្បាប់មន្ត្រី​អនុវត្តច្បាប់ទាំងអស់​ត្រូវចាប់ខ្លួននៅ​នឹងកន្លែងចំពោះ​អ្នកណាក៏ដោយ​ដែលប្រើភាសា ​ផែនទីមិនត្រឹមត្រូវ ​ផែនទីក្លែងក្លាយ​ ឬផែនទីចោរ ​ព្រោះជាការបំពានច្បាប់យ៉ាងពិតប្រាកដ។​

សម្តេចតេជោ ​បានសង្កត់ធ្ងន់ថា​ អ្នកទាំងអស់នោះ​ត្រូវមើលព្រះរាជ​ក្រមប្រកាសដាក់​ឱ្យប្រើ​ប្រាស់នៅច្បាប់​ទាក់ទង​ទៅនឹងសន្ធិសញ្ញា ​ហើយនេះជាច្បាប់។​ សម្តេចហ៊ានចេញបទបញ្ជា ​ព្រោះបទល្មើស​ជាក់ស្តែងត្រូវ​តែចាប់ខ្លួនភ្លាមៗ ​មិនមែនជាការ​គំរាមកំហែងសិទ្ធិ​នយោបាយត្រូវ​ធ្វើក៏ប៉ុន្តែកុំឱ្យ​ឈានដល់កំរិត​ចោទប្រកាន់គេ ​រាជរដ្ឋាភិបាលគោរពទាំងស្រុងនូវសិទ្ធិ​សេរីភាព​នៃការបញ្ចេញមតិ ​គោរពទាំងស្រុង​នៅសកម្មភាព​នយោបាយ​ទាំងឡាយណាដែល​ស្របច្បាប់ប៉ុន្តែ​មិនលើកលែង ​និងមិនអន់ឱនដាច់ខាត​ជាមួយ​អ្នកណាក៏ដោយដែលនៅ​បន្តបំពានលើ​ករណីទាក់ទិន​ជាមួយបញ្ហាផែនទី​ និងព្រំដែន។

ជាមួយគ្នានេះ ​សម្តេចតេជោ ​បានមានប្រសាសន៍ថា ​គេធ្លាប់និយាយថា​ «យោគយល់​ចំពោះស​ត្រូវព្រៃផ្សៃ​ចំពោះខ្លួនឯង» ។ ​ពិតប្រាកដណាស់រឿងនេះ​កន្លងទៅការ​យោគយល់របស់សម្តេច​បានត្រឹមតែ​ធ្វើបាបចំពោះ​ខ្លួនឯងតែប៉ុណ្ណោះ​ ការលើកលែង​ទោសឱ្យអ្នកដ៏ទៃ​ម្តងហើយម្តងទៀត​ តែអ្នកនោះ​តែងតែតាមធ្វើ​បាបខ្លួនជានិច្ច។ ​សម្តេច​ បានបន្តថា ចាប់ពីពេលនេះតទៅ ​មិនអាចយោគ​យល់ដាច់ខាតចំពោះ​ជំងឺដដែលៗ ​និងមុខមនុស្ស​ដដែលៗ​ដែលមកប្រព្រឹត្ត​នៅកំហុស​ដដែលៗបែបនេះ។ ​នេះមិនមែន​ជាការគំរាម​កំហែងមួយទេ​ ក៏ប៉ុន្តែប្រជាធិបតេយ្យ​ត្រូវអមដោយនិតិរដ្ឋ​ មិនអាចបំពាន​និតិរដ្ឋបានទេ ​ត្រូវអនុវត្តច្បាប់​ដោយគ្មានការលើកលែង ​ទោះអ្នកនោះ​ជាអ្នកណា​ក៏ដោយ៕

No comments:

Post a Comment