Wednesday, September 09, 2015

តំណាង​​យុវជន និង​ពលរដ្ឋខ្មែរ ប្រទេ​ស​បារាំង ផ្ញើលិខិ​តអ​បអរសាទ​រ ជូនស​ម្តេ​ច ហ៊ុន សែន ដែល​ទ​ទួលបា​នស​ញ្ញា​បត្រ​បណ្ឌិតកិត្តិយស “ភាពជាអ្នកដឹ​កនាំឆ្នើម”

នៅថ្ងៃពុ​ធ ទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ​ លោក សាត វិច្ឆិ​កា តំណា​ងយុវជន សមាជិក សមាជិ​កា ព្រម ទាំងពលរដ្ឋខ្មែរប្រ​ទេសបារាំង បានផ្ញើ​លិខិតអបអរសាទរជូន​សម្តេចអគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណា​ចក្រកម្ពុជា ក្នុងឱកាសដ៏​មហានក្ខត្តឬក្សឧត្តុង្គឧ​ត្តម ប្រពៃថ្លៃថ្លា ដែល សម្តេចអគ្គមហាសេនាប​តីតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យ​លីមកុកវីង ប្រទេសម៉ាឡេស៊ី ប្រគល់​សញ្ញាបត្របណ្ឌិត​កិត្តិយស ភាពជាអ្នកដឹកនាំ​ឆ្នើម” នៅវិមាន​សន្តិភាព នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នេះ។
លោក សាត វិច្ឆិកា តំណាង​យុវជន និងពលរដ្ឋខ្មែរប្រទេសបារាំង បានបញ្ជាក់​ក្នុងលិខិតថាៈចំពោះការទទួល​សញ្ញាបត្រនេះ គឺជាមហាកិត្តិយ​សដ៏ធំធេង ស័ក្តិសម​ទៅនឹង​សមត្ថភាព ទេពកោសល្យ ការធ្វើពលី​កម្ម ទាំងកម្លាំងកាយ កម្លាំ​ងចិត្ត និងបញ្ញា​ញាណ​ដ៏ប៉ិនប្រសប់​របស់ សម្តេចតេជោ ក្នុងការរំ​ដោះប្រទេសកម្ពុជា ឲ្យរួចចាកផុត​ពីភ្លើងសង្រ្គា​មរហូតទទួលបាន​ជោគជ័យ នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ហើយជាពិ​សេស សម្តេច បាន​ប្រើនូវយុទ្ធ​សាស្រ្ត ឈ្នះ-ឈ្នះ ដើម្បីបញ្ចប់​សង្រ្គាមផ្ទៃក្នុងដ៏រាំរ៉ៃ​របស់ព្រះរាជាណាចក្រ​កម្ពុជា រហូតទទួល​បានសុខសន្តិភាព និងការអភិ​វឌ្ឍន៍ រហូតពេល​បច្ចុប្បន្ននេះ ។
ឆ្លៀតក្នុង​ឱកាសដ៏វិសេស​វិសាលនេះផង​ដែរ តំណាងយុវជន សមា​ជិក សមាជិកា ព្រមទាំងពលរដ្ឋខ្មែរដែល​គាំទ្រសម្តេច​តេជោ និងរាជរដ្ឋាភិបា​លកម្ពុជានៅ​ប្រទេសបា​រាំង ក៏បានជូននូវសព្ទសាធុ​ការពរជ័យគ្រប់​ប្រការជូន​ចំពោះ សម្តេ​ចតេជោ និងសម្តេចកិត្តិព្រឹ​ទ្ធបណ្ឌិត ព្រមទាំងបុ​ត្រា បុត្រី ចៅប្រុស ចៅស្រី សូមមាន​សុខភាពល្អបរិ​បូណ៍ ថាមពលខ្លាំ​ងក្លា អាយុយ៉ឺនយូរ បញ្ញា​ឈ្លាសវៃ ត្រចះត្រចង់ ដើម្បីបន្តដឹ​កនាំប្រទេសកម្ពុ​ជារក្សាសុខសន្តិ​ភាព និងការអភិវឌ្ឍន៏​រុងរឿងតទៅ​មុខទៀត។

No comments:

Post a Comment