Wednesday, September 09, 2015

សម្តេចតេជោ៖ ចំណុចដាក់ដាំ និងដាក់ហូត គឺជាតំបន់ដែលកំពុងចរចារមិនមែនជារឿងបាត់រឺមិនបាត់នោះទេ!

សម្តេចតេជោ ​នាយករដ្ឋ​មន្ត្រី បាន​ថ្លែងនៅក្នុង​សេចក្តីថ្លែង​ការណ៍ពិសេស​របស់សម្តេច​ជុំវិញបញ្ហាផែនទី​ព្រំដែនរដ្ឋ​រវាងព្រះរាជា​ណាចក្រកម្ពុជា​ និងសាធារ​ណរដ្ឋសង្គម​និយមវៀត​ណាម កាលពីថ្ងៃទី ​០៨ ខែកញ្ញា​ ឆ្នាំ២០១៥ថា«តំបន់ដាក់ដាំ ​និងដាក់ហូត​ ជាតំបន់កំពុង​តែចរចាជាមួយ​ប្រទេសវៀតណាម​។ តាមសេចក្តី​សំរេចរបស់​អគ្គទេសាភិ​បាលឥណ្ឌូចិន​ គឺឲ្យយកតាមខ្សែ​ព្រំដែនព្រែក​ដាក់ហូត ​ដែលមានបង្គោល​ព្រំដែនចាស់​មួយចំនួន ​នៅទីនោះស្រាប់ ប៉ុន្តែ​ផែនទីដែល​បារាំងគូស​ គឺគូសខ្សែព្រំ​ដែនដើរតាម​ព្រែកដាក់ដាំ ​តែព្រែកដាក់​ដាំនេះមិនមាន​បង្គោលព្រំដែន​ចាស់នោះទេ»​។

សម្តេចតេជោ ​ហ៊ុន សែន ​បានលើកឡើ​ងថា«​បារាំងគូសផែន​ទីឲ្យខុស​ ប៉ុន្តែតាំងពី​ដើមមកកម្ពុជា​យើងមិនបាន​តស៊ូមតិ​ដើម្បីកែផែន​ទីនោះទេ។ ​បើខ្សែព្រំដែន​យកតាម​ព្រែកដាក់​ដាំ គឺចូលមក​ដីកម្ពុជាប្រ​មាណជា ​៥០គម​ ដូច្នេះ ឥឡូវនេះខ្ញុំ ​(សម្តេច​ ហ៊ុន សែន)​ កំពុងចរចា​រសុំឲ្យវៀតណាម​ទទួលយកតាម​យើង គឺ​យកតាមដាក់​ហូតវិញទើបត្រឹ​មត្រូវតាមកសេចក្តី​សំរេចរបស់អគ្គ​ទេសាភិបាល​បារាំង។ ​ដូច្នេះខ្ញុំគ្រាន់តែ​ចរចារកែពីដាក់​ដាំមកដាក់ហូត​ដែលអាចឲ្យកម្ពុជា​ចំណេញ ៥០គម ​តើខ្ញុំខុសអ្វី? ​រឺមួយមកពី​ខ្ញុំមិនព្រមលះប​ង់តំបន់ដាក់​ហូត ដាក់​ដាំ ទើបគេចោទ​ថាខ្ញុំខុស ​ចោទថាធ្វើឲ្យ​បាត់បង់ទឹកដី»​។

សម្តេចតេជោ​គូសបញ្ជាក់ថា ​«ការចោទប្រកាន់​មួលបង្កាច់​រាជរដ្ឋាភិ​បាលថាធ្វើឲ្យបា​ត់បង់ទឹក មិនមែន​ជារឿងថ្មីទេ​ ​យុទ្ធសាស្រ្តនេះ​គេប្រើរួចហើយ ​សម័យសម្តេចឪ​ ក្នុងប្រវត្តិសាស្ត្រ​របស់ខ្មែរនោះ ​គឺគេថាព្រះអង្គលក់​ដីឲ្យវៀតណាម។ ​ប៉ុន្តែការសំខាន់​តើប្រជាពលរដ្ឋ​នៅតាមព្រំដែនចង់​បានសង្គ្រាម​ រឺអត់? ​សូម្បីតែអ្នកអត់​នៅជាប់ព្រំដែន ​ក៏អត់ចង់បាន​សង្គ្រាមដែរ​ ហើយខាងវិស័យអ្វី​ក៏ប៉ះពាល់ដែរ​បើកើត​សង្គ្រាមនោះ»។​


ដើម្បីបញ្ចៀស​គ្រោះថ្នាក់ដល់ជាតិ ​ដើម្បីរក្សាសនិ្តសុខ​ជាតិរបស់យើង ​និងដើម្បី​រក្សាភាពសុខសាន្តក្នុងតំបន់​ រាជរដ្ឋាភិបាល​បានខិតខំ​ និងយកចិត្តទុក​ដាក់ខ្ពស់ចំពោះបញ្ហាព្រំ​ដែន លើសពីនេះ​ដើម្បីបញ្ចៀស​និងបញ្ចប់​សង្គ្រាមតាម​ព្រំដែន​ យើងបានបង្កើត​អនុសារណៈ​នៃការយោគ​យល់គ្នា ​ឆ្នាំ២០១១​ ដែលអនុញ្ញាត​ឲ្យប្រទេសទាំងពី​រ ដោះដូរគ្នា​ទៅវិញទៅមកដោយ​ស្មើភាព ​ព្រោះភូមិខ្លះរ​បស់កម្ពុជា ​បារាំងដាក់​ឲ្យវៀតណាម​ ហើយភូមិវៀតណាម​ខ្លះបារាំងដាក់​ចូលដីកម្ពុជា ​ដូច្នេះយើងមិ​នអាចលើក​ភូមិចេញបានទេ ​មានតែដោះដូរ​គ្នា រក្សាឲ្យប្រជាជន​អាចរស់នៅ​បានលើដីធ្លីរបស់គា​ត់ដដែល។ ​គួរបញ្ជាក់ថា​ ចំណុចដាក់ដាំ​ និងដាក់ហូត​ គឺស្ថិតក្នុង​ព្រំប្រទល់ខេ​ត្តរតនៈគី​រី គឺនៅក្នុងផែនទី​ផ្ទាំងទី៩ ​ឈ្មោះ POSTE MAITER នៃផែនទី​ Bonne ខ្នា​ត ១/១០០.​០០០ ទាំ​ង២៦ផ្ទាំង៕​

No comments:

Post a Comment