Wednesday, September 09, 2015

សម្តេចតេជោ៖ បញ្ហាព្រំដែនជាអាយុជីវិតជាតិ!

តាមរយៈសេចក្តី​ថ្លែងការណ៍​ពិសេសមួយ ​របស់សម្តេច​តេជោ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា ​ជុំវិញបញ្ហាផែន​ទីព្រំដែនរដ្ឋ​រវាងព្រះរាជា​ណាចក្រកម្ពុជា​និងសាធារ​ណរដ្ឋ សង្គមនិ​យមវៀតណាម ​ដែលបាន​ផ្សព្វផ្សាយ ​នៅថ្ងៃទី ០៨​ ខែកញ្ញា ​ឆ្នាំ២០១៥ ​តាមកញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយចំនួន​ សម្តេចតេជោបា​នបញ្ជាក់ថា ​« បញ្ហាព្រំដែន​ជាបញ្ហាសំខាន់ ​ជាអាយុជីវិ​តជាតិ ​ដូច្នេះហើយបាន​ជាអ្នកនយោបាយ​មួយចំនួន​ តែងលើក​មកធ្វើប្រជាភិថុត​ ដើម្បីវាយ​ប្រហារមកលើរា​ជរដ្ឋាភិបាល។ ​ការងារព្រំដែន​ និងទឹកដី​មិនមែនជា​កម្មសិទ្ធិរបស់​អ្នកណាម្នាក់​នោះទេ ​ហើយរាជរដ្ឋាភិ​បាលកម្ពុជាតែង​តែយកចិត្តទុក​ដាក់លើរឿងនេះ ​ដោយធ្វើយ៉ាង​ណាធានាថា ​ទឹកដីកម្ពុជាមិ​នបាត់សូម្បីតែ​១ម៉ែត្រក្រឡា»។​

សម្តេចតេជោ ​បានរំលឹកថា​សម្តេចធ្លា​ប់បានធ្វើបទអ​ន្តរាគមន៍ម្តងរួ​ចមកហើយ ​លើបញ្ហាព្រំដែន​កម្ពុជា-វៀតណាម ​ជាង៥ម៉ោង ​ដើម្បីបំភ្លឺ​ជូនពលរដ្ឋខ្មែរ​ទូទាំងប្រទេសកា​លពីថ្ងៃ ០៩ ​ខែសីហា ​ឆ្នាំ២០១២​ នៅរដ្ឋសភាជា​តិ និងបានធ្វើ​ការផ្សព្វផ្សាយ ​ការពន្យល់ដោ​យក្រុមការងារ​ព្រំដែនជា​ច្រើនលើកច្រើ​នសារ។​ សម្តេចបន្តថា ​ទោះបីប្រឹង​ផ្សព្វផ្សាយយ៉ាង​ណាក្តីក៏ក្រុមប​ក្សប្រឆាំង ​នៅតែមិន​ទទួលយកបាន ​ហើយបន្តបំផុស ​បំភ្លៃការពិត​ក្នុងគោលដៅបង្កើត​ឲ្យមានការ​យល់ច្រឡំ បោ​កប្រាស់ទឹកចិត្ត​ស្នេហាជាតិពិ​តប្រាកដរប​ស់ប្រជាជនហើយ​គ្មានការទទួលខុ​សត្រូវចំពោះផ​លប្រយោជន៍​ជាតិឡើយ។ ​ការលើក​បញ្ហាព្រំដែន​ទឹកដីមកកេង​ចំណេញនយោបាយ ​បំភាន់សាធា​រណមតិជាតិ ​និងអន្តរ​ជាតិអាចនឹង​នាំមកនូវការបង្កការ​បែកបាក់ជាតិ ​អរីយភាព​ជាតិសាសន៍ ​ខូចខាតទំនាក់​ទំនងល្អ ​រវាងប្រទេសជិ​តខាង។ ប្រមុខរា​ជរដ្ឋាភិបាលក​ម្ពុជាបាន​លើកឡើងថា ​មួយរយៈនេះអ្ន​កនយោបាយ​ខ្មែរជ្រុលនិ​យមមួយចំនួន​បានលើក​ឡើងកាន់​តែឃោរឃៅ ​ចោទរដ្ឋាភិ​បាលថា ​បានប្រើផែន​ទីក្លែងក្លាយ មិនត្រឹមត្រូវ​ ផែនទីចោរ​ និងលើកយក​សិទ្ធិសញ្ញា១​៩៧៩ ​មកក្លែងក្លាយក្នុ​ងគោលដៅញុះញង់​ ដែលអាច​បណ្តាលឲ្យ​មានភាព​វឹកវរដល់​សន្តិសុខសង្គម​ បើរាជរដ្ឋាភិ​បាលមិនអាចទប់​ស្កាត់ទាន់​ពេលវេលាទេ។​

សម្តេចតេជោ ​បានបញ្ជាក់​ក្នុងសេចក្តីថ្លែង​ការណផ្ទាល់មា​ត់ថា៖ គោ​លបំណងដែល​រាជរដ្ឋាភិបាល ​ធ្វើការស្នើសុំ​ប្រទេសមួយចំ​នួននូវផែន​ទីដើមរបស់ក​ម្ពុជា ​ដើម្បីផ្ទៀងផ្ទាត់​ជាមួយផែនទី​ដែលរាជរដ្ឋាភិបាល​កំពុងប្រើប្រាស់បច្ចុ​ប្បន្ន គឺដើម្បី​បញ្ចៀសនិង​បញ្ចប់ការ​ញុះញង់ ដោយគ្មាន​ការទទួលខុសត្រូ ​ធ្វើឲ្យបែកបា​ក់ជាតិ ​បង្កើតភាពភា​ន់ច្រឡំ ដែលធ្វើ​ឲ្យមហន្តរាយដ​ល់ជាតិទាំងមូល​ និងភាព​សុខសាន្តរ​បស់ប្រទេស​ក្នុងតំបន់ផងដែរ​។ រាជរដ្ឋាភិបាលប្តេជ្ញា​ចិត្តឥតងាករេ​ សំដៅកសាង​ព្រំដែនមិត្តភាព ​កិច្ចសហប្រ​តិបត្តិការ​ និងអភិ​វឌ្ឍន៍ជាមួយប្រទេស​ជិតខាង។​ សម្តេចតេជោ ហ៊ុ​ន សែន ​បានបញ្ជាក់ថា ​ផែនទីដែល​រាជរដ្ឋាភិបាលកំពុង​ប្រើប្រាស់បោះ​បង្គោលជាមួយ​វៀតណាម ​គឺជាផែនទីផ្លូវការ​ នឹងស្របច្បាប់ ​គឺផែនទី Bonne​ ខ្នាត ១/១០០.​០០០ ​បន្សល់ទុកពីអាណាព្យា​បាលបារាំង ​និងបានតំកល់​នៅអង្គការស​ហប្រជាជាតិ​ និងសុំឲ្យអន្ត​រជាតិទទួលស្គាល់ នៅ​រង្វង់ឆ្នាំ១៩៦៤។​ ផែនទីនេះ​ត្រូវបានរាជ​រដ្ឋាភិបាល​កម្ពុជាចុះសន្ធិ​សញ្ញាចំនួន៣​ជាមួយវៀតណាម។​ ទី១ ថ្ងៃទី ២០ ​ខែកញ្ញា ឆ្នាំ​១៩៨៣ ​សិទ្ធិសញ្ញានិ​ងកិច្ចព្រម​ព្រៀងនេះចាត់​ទុកថាព្រំដែន​ប្រទេសទាំងពី​រគឺមានហើយ។ ​ការកំណត់យក​ផែនទីនេះគឺស្រ​បនិងសន្ធិ​សញ្ញាអន្តរជាតិនូ​វព្រំដែន​មិនកែប្រែ។​ ទី២ សិទ្ធិសញ្ញា ​២៧ ខែធ្នូ ​ឆ្នាំ១៩៨៥​ បានកំណត់គោ​លការណ៍ដូច​ឆ្នាំ១៩៨៣​ខាងលើដែរ ដោយ​កំណត់យក​ផែនទី ​Bonne ខ្នាត ​១/១០០.០០០ ​របស់ក្រុមភូមិ​សាស្ត្រឥណ្ឌូចិន ដែ​លមាន២៦​ផ្ទាំង។ ទី៣ ​សិទ្ធិសញ្ញា​បំពេញបន្ថែម ​ឆ្នាំ២០០៥​ ដែលផ្តល់​ឲ្យកម្ពុជាអាច​ប្រើប្រាស់ទឹ​កបាន​ដោយមិនចាំ​បាច់ស្នើសុំ​ទៅភាគីវៀតណាម។​

សម្តេចតេជោ លើ​កឡើងថា​ «មានអ្នកខ្លះ​អួតថា រកឃើញផែ​នទីពិត​ នៅសហរដ្ឋអាមេរិក ប៉ុន្តែ​តាមការពិត​ផែនទីនោះ ​គឺយើងបាន​ទៅថតយកមក​តាំងពីជាង១០ឆ្នាំ​មុនមកម្លេះ ​ពេលយើងធ្វើការ​ផ្ទៀងផ្ទាត់ទៅ ​គឺអត់មាន​អីខុសគ្នាទេ។ ​គណៈកម្មការចំពោះកិ​ច្ចសម្រាប់​សម្របសម្រួលកា​រងារប្រគល់ ​ទទួល ​និងផ្ទៀងផ្ទាត់​ផែនទី ដែលមាន​ឯកឧត្តម ​ហោ ណាំ​ហុង ជាប្រធាន​ បានធ្វើការងារ​ផ្ទៀងផ្ទាត់នេះ ​ដោយម៉ត់ចត់​, ដោយតម្លាភាព ​និងមានការ​ចូលរួមពីគ្រប់ភាគី​ពាក់ព័ន្ធ ​ហើយការផ្ទៀង​ផ្ទាត់ផែនទី​អង្គការសហប្រជាជា​តិ និងផែនទី​ថតចម្លងរ​បស់បារាំងគឺដូច​គ្នាបេះបិទ»​។  សម្តេចតេជោមា​នប្រសាសន៍ថា ​រាជរដ្ឋាភិបាល​សូមលើកទឹ​កចិត្តក្រុមស្រាវជ្រាវ​វិទ្យាសាស្ត្រឯក​រាជ្យលើបញ្ហាផែ​នទី និងព្រំដែន​នៃរាជបណ្ឌិត​សភាកម្ពុជា ដែលមា​នលោក ​បណ្ឌិត​ សុខ ទូច ​ជាអ្នកដឹកនាំសូម​បន្តស្រាវជ្រាវ​ផែនទីដែល​បានមកពីប្រភពនានា ​ហើយលទ្ធផលលោ​កបណ្ឌិត ​សុខ ទូច ​បានបង្ហាញក្នុង​សន្និសីទថ្ងៃទី ​១៨ ខែសីហា ​ឆ្នាំ២០១៥​ ថា ផែនទីដែល​រាជរដ្ឋាភិបាល​ប្រើជាផែនទី​ត្រឹមត្រូវ​ ដូចគ្នាបេះបិទ​។

សម្តេច​នាយករដ្ឋមន្ត្រី ​គូសបញ្ជាក់ថា​ សរុបមក​ផែនទីដែលរា​ជរដ្ឋាភិបាល​កំពុងប្រើគឺពិ​តជាត្រឹមត្រូវ​ ហើយមូលហេតុ​ដែលយើង​ចាំបាច់មាន​ផែនទី UTM ​ខ្នាត ១/៥០.០០០ ​អមទៅជាមួយ​ ផែនទី ​Bonne​ ១/១០០.០០០​ ព្រោះផែនទី​ Bonne ខ្នាត ​១/១០០.០០០ ​ជាផែនទីដែលពិបាក​ស្វែងរកចំណុចក្នុ​ងការបោះបង្គោល​ព្រំដែន ​ហើយនៅពេលដែលរា​ជរដ្ឋាភិបាលជួល​ក្រុមហ៊ុន​ ដាណាម៉ាក ​យើងអាច​ឈានទៅប្រើ ​ផែនទីខ្នាត​ ១/២៥.០០០ ​និងតំបន់​ខ្លះអាចប្រើ ​ខ្នាត១/១០​.០០០។ ​ជាមួយគ្នានេះដែ​រកិច្ចព្រម​ព្រៀង២០០៥​រវាងភាគី​ទាំងពីរកម្ពុជាវៀតណាម ​គឺបានកំណត់​ថាដើម្បីបង្កល​ក្ខណៈងាយ​ស្រួលដល់ការ​បោះបង្គោល​ព្រំដែនប្រទេសទាំងពីរ​ ក្រុមការងារ​ព្រំដែនប្រទេស​នីមួយៗ ​និងពិនិត្យ​ឡើងវិញនូវ​ការចម្លងម​កលើផែនទី UTM ខ្នាត ​១/៥០.០០០។ ​មួយវិញទៀត​តំបន់ដែល​គូរសន្យាទាំង​ពីរមិនទាន់​ឯកភាពគ្នា ខ្សែព្រំដែន​នៅតំបន់នោះ ​មិនប្រែប្រួលនោះទេ ​គឺមិនទាន់​ដោះស្រាយនៅឡើយ។​ កិច្ចព្រមព្រៀងនេះ​គឺភាគីទាំង​ពីរសំរេច​រក្សាស្ថានភាព​បច្ចុប្បន្ន ​ហាមឃាត់​ប្រជាជនមិ​នឲ្យសង់ រឺផ្លាស់ប្តូ​រទីលំនៅឆ្លង​ព្រំប្រទល់ដែន ​ហើយរូបមន្ត​នេះកម្ពុជាបាន​ប្រើជាមួយថៃ, ​ឡាវ និងវៀតណាម​ដូចគ្នា ​គឺរក្សាស្ថានភាពប​ច្ចុប្បន្ននូវតំប​ន់ដែលមិន​ទាន់ដោះស្រាយ៕​



No comments:

Post a Comment