Friday, August 21, 2015

សមាគម​យុវជនកំណែ​​ទម្រង់រដ្ឋ​ អំពាវនាវឲ្យ​ បញ្ឈប់​ការ​យក​បញ្ហា​អធិប​តេយ្យជាតិ​ បូរណភាព​ទឹកដី​ ធ្វើជា​ល្បែង​នយោ​បាយ​បោក​ប្រាស់​ប្រជាពលរដ្ឋ

យោងតាមសេច​ក្តីថ្លែងការណ៏​ របស់សមាគមយុវជន​កំណែទម្រង់​រដ្ឋ ចេញផ្សាយ​ថ្ងៃទី ២១ ខែសីហា ឆ្នាំ២០១៥នេះ ដែលបណ្តាញ​ព័ត៌មាន GNN ទទួលបាន សមាគមមួយ​នេះ បាន​ធ្វើការអំពាវនាវ​ចំពោះអ្នកនយោបាយ​ខ្មែរទាំងអស់ មេត្តាឈប់​យកបញ្ហាជាតិ​សំខាន់ៗ  មក​ធ្វើជាល្បែង​នយោបាយ​បោកប្រាស់​ប្រជាពលរដ្ឋត​ទៅទៀត ជាពិសេស​អំពីបញ្ហា​អធិបតេយ្យជាតិ បូរណភាព​ទឹកដីរបស់​កម្ពុជា ហើយ​ក៏គប្បី សូមឈរ​លើស្មារតី​សាមគ្គី​ភាព រួបរួម​គ្នាគិត​ពីប្រយោជន៏​ជាតិជា​ធំ ទើបធានា​បាននូវការឯក​ភាពជាតិ ទឹកដីការ​អភិវឌ្ឈន៍ និងភាព​សុខ​ដុមរមនាជូន​ប្រជាពលរដ្ឋ។
សមាគម​យុវជនកំណែ​ទម្រង់​រដ្ឋ ដែល​ដឹកនាំដោយ លោក ប៉ុល សីហា ក៏បាន​អំពាវ​នាវដល់ប្រជាពល​រដ្ឋខ្មែរទូទាំង​ប្រទេសចាប់​ពីពេល​នេះតទៅ     ឈប់​ជឿការផ្សព្វ​ផ្សាយ ការបកស្រាយបោក​ប្រាស់របស់​អ្នកនយោបាយ​ និងជនខិលខូច​មួយចំនួន ដែលបានចោទ​មក​លើរាជរដ្ឋាភិបាល ថាបាននិង​កំពុងប្រើប្រាស់​ផែនទីក្លែង​ក្លាយ ដើម្បីបោះ​បង្គោល​ព្រំដែនជាមួយប្រទេសវៀត​ណាម ធ្វើឲ្យកម្ពុជា​បាត់បង់​ទឹកដី គឺគ្រាន់​តែជាការកេង​ចំណេញ​របស់អ្នកនយោ​បាយ និងជនខិល​ខូចមួយ​ចំនួននោះ​តែប៉ុណ្ណោះ។
នៅក្នុងសេចក្តី​ថ្លែងការណ៍​របស់ សមាគមយុវ​ជនកំណែ​ទម្រង់រដ្ឋ បានកត់​សម្គាល់ថា អ្វីដែលអ្នក​នយោបាយ និងជនខិល​ខូចទាំង​នោះ បាននិងកំពុង បកស្រាយ​បោក​ប្រាស់ បំពុលសាធា​រណមតិ មិន​ត្រឹមតែធ្វើ​ឲ្យប្រជាពលរដ្ឋខ្មែ​រទូទាំងប្រទេសមាន​ការយល់ច្រឡំ​ប៉ុណ្ណោះទេ ថែមទាំង​បានបង្កើត​ចលនារើស​អើងជាតិ​សាសន៍ តាមរយៈការចោទ​ប្រកាន់មក​លើថ្នាក់​ដឹកនាំ​កម្ពុជាមួយ​ចំនួនថា ជាជាតិសាសន៍​ដទៃលក់​ទឹកដី និងជាជន​ក្បត់​ជាតិ ប៉ុន្តែ​ការចោទ​​ប្រកាន់ដោយគ្មាន​ហេតុផល​សមស្រប​ទាំងអស់​នោះ គឺប្រាស​ចាកការពិត​ទាំង​ស្រុង។
គួរបញ្ជាក់​ថា ការចេញសេចក្តី​ថ្លែងការណ៍​របស់ សមាគមយុវជន​កំណែ​ទម្រង់រដ្ឋ​នេះ បានធ្វើឡើង​បន្ទាប់​ពីបញ្ចប់ពិធី​ប្រគល់ ទទួល និងពិនិត្យ​ផ្ទៀងផ្ទាត់​ផែនទី កាល​ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ នៅវិមាន​សន្តិភាព ជាលទ្ធផល​បានបញ្ជាក់​យ៉ាងច្បាស់​ថា ផែនទី​ដែល​កម្ពុជា​ស្នើសុំខ្ចីពីអង្គការ​សហប្រជា​ជាតិ ផ្ទៀងផ្ទាត់​ជាមួយ​ផែនទីដែលកម្ពុជា​កំពុងប្រើប្រាស់​បោះបង្គោលព្រំដែន​សព្វថ្ងៃ គឺខ្សែព្រំដែន​នៃផែន​ទីទាំងពីរ​ដូចគ្នា៕

No comments:

Post a Comment