Friday, August 21, 2015

សម្តេចតេជោ ហ៊ុន សែន ឲ្យឯកឧត្តម សម រង្ស៊ី ណែនាំសហការីរបស់ខ្លួន ជុំវិញការបញ្ចេញយោបល់លើបញ្ហាផែនទី និងព្រំដែន

យោងតាម ​ខ្លឹមសារនៃ​សារពិសេស ​ដែលសម្តេចតេ​ជោ ហ៊ុន សែន ​ផ្ញើជូន​ ឯកឧត្តម​ សម រង្ស៊ី ​តាមទូរស័ព្ទ​ ដែលបណ្តាញ​ព័ត៌មាន ​Freshnews ផ្សព្វផ្សាយ​ថ្ងៃទី ២១ ​ខែសីហា ឆ្នាំ២០១៥នេះ ​បានបញ្ជាក់ថា ​បន្ទាប់ពីផែន​ទីរបស់រាជ​រដ្ឋាភិបាល​កម្ពុជា ​និងរបស់​អង្គការសហ​ប្រជាជាតិ ​ត្រូវបានប្រកាសជា​ផ្លូវការកា​លពីម្សិលមិញ​ថា ដូចគ្នាទាំ​ងស្រុង នាវិមាន​សន្តិភាពនោះ ​មានការ​ធ្វើអត្ថាធិប្បា​យពីសមា​ជិកសភា​របស់គ​ណបក្សស​ង្គ្រោះជាតិ ​គឺឯកឧត្ត​ម អ៊ូ ​ច័ន្ទឬទ្ធិ​ បានលើកឡើ​ងថាការនិយាយ​ថា ផែនទី​រាជរដ្ឋា​ភិបាលក្លែ​ងក្លាយ ពី​សំណាក់សមា​ជិករបស់​គណបក្សស​ង្គ្រោះជាតិ នា​ពេលកន្លង​មក គឺជារឿង​បុគ្គលប៉ុណ្ណោះ​ មិនទាក់ទ​ងនឹងបក្សទេ។​ ការលើក​ឡើងបែបនេះ ​ត្រូវបានសម្តេច​តេជោ រំលឹកដល់​ឯកឧត្តម​ សម ​រង្ស៊ី ​ឲ្យធ្វើការណែ​នាំសហការីរ​បស់ខ្លួន​ ជុំវិញកា​របញ្ចេញយោ​បល់ ​លើបញ្ហាផែនទី​ និងព្រំដែន​ និងបានសំ​រេចផ្តល់នូ​វឯកសារ​គតិយុត្តិដែ​លពាក់ព័ន្ធជា​ច្រើនទៀត ​ដែលនឹងធ្វើ​ការផ្សព្វផ្សាយ​ជាសារណៈដើ​ម្បីចៀសវាងការ​បកស្រាយខុ​សពីការពិតត​ទៅទៀត។​

សម្តេចតេជោ​បានបញ្ជា​ក់ នៅក្នុង​សារដែល ​ផ្ញើជូន​ ឯកឧត្តម ​សម រង្ស៊ី ថា ​«ជូនឯកឧត្តម សម ​រង្ស៊ី ! ​សង្ឃឹមថា ​ឯកឧត្តម​ នឹងយល់ពីគោល​បំណងដែលខ្ញុំ ​ដែលផ្ញើជូន​ឯកឧត្តម​ នូវព្រះរាជ​សារ ព្រះមហា​ក្សត្រ និង​ច្បាប់ទាក់ទង ​ទៅនឹងសិទ្ទិ​សញ្ញាព្រំដែន​កម្ពុជា វៀ​តណាម។ ​ខ្ញុំបានផ្ដល់​ឱកាសច្រើន​ណាស់ហើយ ​សំរាប់ការយល់​របស់ឯក​ឧត្តម នឹងសហ​ការីឯកឧ​ត្តម ​តែដូចមិនយល់​សោះ រហូតបន្តប្រើ​ពាក្យផែនទី​ក្លែងក្លាយ។​ ម្សិលមិញក្រោយ​ពេលផ្ទៀងផ្ទា​ត់ផែនទីយក​ពីអង្គការ​សហប្រជាជា​តិ តំណាងគណ​បក្សឯកឧត្តម​បាននិយាយថា ​អ្នកនិយាយជា​សិទ្ធិរបស់បុ​គ្គលមិន​ទាក់ទង ​នឹងគោលជំហរ​គណបក្សទេ។​ សង្ឃឹមថា ​ឯកឧត្តម ​នឹងណែនាំដល់​អ្នកដែលបញ្ចេញ​យោបល់ទាំង​នោះឲ្យយល់ ​ដោយរាប់​ទាំងប្រាប់ ​ពួកគេឲ្យដឹ​ងអំពីច្បាប់ទា​ក់ទង ​នឹងសិទ្ធិសញ្ញាបំ​ពេញបន្ថែម​រវាងកម្ពុជា​ នឹងវៀតណា​មលើបញ្ហា​ព្រំដែនផង»​។

សម្តេចតេជោ ​ហ៊ុន ​សែន ​បានបញ្ជាក់ថា ​សម្តេចនឹងធ្វើការ​ ផ្សព្វផ្សាយនូវឯ​កសារទាំងអស់ រាប់ទាំ​ងលិខិតរប​ស់សម្តេចន​រោត្តមសីហនុ ​ព្រះបរមរតន​កោឡ ផ្ញើជូនអ​តីតនាយក​រដ្ឋមន្ត្រី វៀត​ណាម ផាំ ​វ៉ាន់ដុង ​កាលពីឆ្នាំ១៩៩៩សុំ​យកខ្សែប្រេវីយេ​ជាខ្សែព្រំដែន ​ទឹករវាងកម្ពុជានិ​ងវៀតណាម។​ សម្តេចតេជោ ​បន្តថា ​«ខ្ញុំសង្ឃឹមថាឯក​ឧត្តម នឹង អប់រំ​ផ្ទៃក្នុងបក្សកុំឲ្យធ្វើ សកម្ម​ភាពទុច្ចរិត​បំផ្លាញការ​ខិតខំរបស់ ​រាជរដ្ឋាភិបាល ​លើការងា​រព្រំដែន ​ដែលត្រូវបាន​កំណត់ដោយ​ច្បាប់។ ​តាមរយៈការ​ពន្យល់ដ៏តិច​តួចនេះ ឯ​កឧត្តម​ អាចយល់ថា ​ហេតុអ្វីបានជា ​ឯកឧត្តម​ ហុង ​សុខហួរ ​ត្រូវចាប់ខ្លួន​ ហើយសកម្មភាព​ផ្លូវច្បាប់នឹង​ត្រូវប្រកាន់យ​កសំរាប់​ អ្នកណាក៏ដោយ ​ដែលនិយាយថា ​ផែនទីក្លែងក្លាយ​ ធ្វើសកម្មភាព​ញុះញង់ ​បោកប្រាស់​ប្រជាពលរ​ដ្ឋ បង្កអស្ថិ​រភាពដើ​ម្បីកេង​ចំណេញយក​សន្លឹកឆ្នោត​ដោយមិនគិ​តពីផលប្រយោជន៍​ស្របច្បាប់ ​របស់ជាតិ​នឹងប្រជាជន»​។  ក្នុងសារ​ផ្ញើតាមទូរ​ស័ព្ទនេះ ​សម្តេចតេជោ ​បានលើកឡើងថា ​ឯកឧត្តម​ សម រង្ស៊ី ​អាចចោទមក​សម្តេចថា បើមាន​ផែនទីត្រឹមត្រូ​វហើយ ​ថែមទាំងមាន​ច្បាប់គាំពារទៀត ​ហេតុអ្វីចាំ​បាច់ទៅសុំខ្ចីផែ​នទីពី អ​ង្គការសហប្រជាជាតិ ​នឹងពីប្រទេសផ្សេ​ងទៀត? ​សម្តេចតេជោ ​បញ្ជាក់ថាត្រ​ង់ចំណុចនេះ ​ឯកឧត្តម​ សម រង្ស៊ី ​អាចយល់ពីបំណង​ល្អរបស់ស​ម្តេចដែល ច​ង់ឲ្យខ្មែរ​ទាំងអស់ឯកភាព​គ្នាលើផែនទី ​ងាយស្រួល​រួមគ្នាការ​ពារទឹកដី ​តាមផែនទី​ដែលរាជរដ្ឋាភិបា​លមាន។​

សម្តេចតេជោ ​បន្តថា ​«យើងខ្ចីផែនទីពី​អង្គការសហ​ប្រជាជាតិ ​នឹងប្រទេស​ផ្សេងទៀត មកផ្ទៀង​ផ្ទាត់ជាមួយ​ផែនទីផ្លូវកា​ររបស់កម្ពុជា ​ដែលស្របតាមមាត្រា២ ​នៃរដ្ឋធម្មនុញ​នឹងមានច្បាប់​ ធានាលើកិច្ច​ការព្រំដែន​កម្ពុជាវៀត​ណាម។ យើ​ងធ្វើនេះក៏​ចង់ធានាត​ម្លាភាពក្នុង​ចំណោមជាតិ ​យើងកុំឲ្យចោទ​ប្រកាន់គ្នាថា ​ផែនទីនេះត្រឹ​មត្រូវ ​ផែនទីនោះ​ក្លែងក្លាយរាប់​ទាំងផែនទី ​ឯកឧត្តម​ ដែលទិញក្នុងត​ម្លៃ១៦៨ដុល្លារ ​ក៏បានយក​មកផ្ទៀងផ្ទាត់​រួចហើយ ​ដោយរាជប​ណ្ឌិតសភា»​។  សម្តេចតេជោ ​លើកឡើងថា ​មុនឯកឧត្តម ​សម ​រង្ស៊ី ផ្តល់ផែន​ទីឲ្យរាជបណ្ឌិត​សភាទាំងឯក​ឧត្តម សម​ រង្ស៊ី ទាំងអ្នក​គាំទ្រអះអាងថា ​ជាផែនទី​ត្រឹមត្រូវហើ​យចោទថា ​ផែនទីរដ្ឋាភិ​បាលជាផែន​ទីក្លែងក្លាយ ​ឬផែនទីចោរ។​ ពេលនេះអ្វីៗ ច្បាស់ហើយ​ផែនទីត្រឹ​មត្រូវរបស់​ឯកឧត្តម​ សម ​រង្ស៊ី ខ្វះ២ផ្ទាំង ​សុំរកមក​បង្រ្គប់ឲ្យរាជប​ណ្ឌិ​តសភា​ ​សំរាប់កា​រស្រាវជ្រាវរបស់​អ្នកវិទ្យាសាស្ត្រ។ ​សម្តេចតេជោប​ន្ថែមថា ​«សុំឯកឧត្តម​ កុំបន្ទោសខ្ញុំថា​ ប្រើល្បិចយក​សត្វមានពឹសចេញ​ពីរូង ព្រោះផែនទី​ត្រឹមត្រូវរបស់​ឯកឧត្តម ​សាហាវជាងសត្វ ​អសិរពឹសទៅទៀត​ ព្រោះផែនទីនេះ​មិនត្រឹម​តែបោសប្រា​ស់ប្រជាជ​នប៉ុណ្ណោះទេ ​តែផែនទីនេះបា​នធ្វើឲ្យសហ​ការី ឯកឧត្តម​ ខ្លះជាប់គុ​ក និងខ្លះទៀត​កំពុងរត់គេ​ចខ្លួន»។​

សម្តេច​តេជោ ស​ង្កត់ធ្ងន់ថា​ សម្តេចសង្ឃឹមថា ​ចាប់ពីពេលនេះ​តទៅបញ្ហាព្រំដែន​ពិសេសព្រំដែនកម្ពុជា​-វៀតណាម ​លែងក្លាយទៅ​ជាល្បែងន​យោបាយបោ​កប្រាស់ប្រជា​ជនពីសំណា​ក់ឯកឧត្តម​ សម​ រង្ស៊ី ​ផ្ទាល់ និង​មនុស្សក្នុង​គណបក្សសង្គ្រោះជាតិ​តទៅទៀត។​ សម្តេចតេជោប​ញ្ជាក់ទៀតថា ​សម្តេចនឹង​ចូលរួមកំដរ​ឯកឧត្តម ​សម រង្ស៊ី នូ​វគ្រប់ទ​ម្រង់លេងនឹ​ងគ្រប់កាលៈ​ទេសៈ គ្រប់រ​ដូវកាល ​នឹងគ្រប់រ​ស់ជាតិ (​ក្តៅ.ត្រជាក់​.ផ្អែម.​ល្វីង.ជូ​រចត់)​។ល។
សម្តេចតេ​ជោ កំដរឯ​កឧត្តម​ សម​ រង្ស៊ី បា​នទាំងអស់ ​ដូចអ្វីដែលឯកឧត្តម​ សម រង្ស៊ី ធ្លាប់បាន​ធ្វើចំពោះស​ម្តេចកន្លងមក​ តាំងពីមាន​ស៊ីអត់សែន ​មានសែនអ​ត់ស៊ី រ​ហូតមក​ដល់វប្បធ​ម៌សន្ទនា ​ដែលសម្តេច​ និងឯកឧត្តម​ សម រង្ស៊ី​ បានរួមគ្នាកសា​ងឡើង ដែ​លជាប្រយោ​ជន៍សំរា​ប់ជាតិ ​នឹងប្រជាជន​វែងឆ្ងាយទៅ​មុខទៀត៕​



No comments:

Post a Comment