Friday, August 21, 2015

ក្រសួងយុត្តិធម៌ ចេញញត្តិគាំទ្រប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន ក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ និងថ្កោលទោសក្រុមជននិយាយបំភ្លើស!

ក្រសួង​យុត្តិធម៌​ តាមរយៈ​ញ្ញតិចេញផ្សាយ​ថ្ងៃទី២០ ​ខែសីហា ​ឆ្នាំ២០១៥ ​បានគាំទ្រ​ប្រមុខរាជ​រដ្ឋាភិបាល ​សម្តេច​ ហ៊ុន ​សែន ​ក្នុងការការ​ពារបូរណភាព​ទឹកដី​ និងអធិប​តេយ្យជាតិ​ និងបាន​ធ្វើការថ្កោល​ទោសយ៉ាងដាច់​អហង្ការ​ ចំពោះទង្វើរ​បស់ជនអគ​តិមួយចំនួន​ដែលតែងតែ​បានធ្វើការប្រឌិត​ និងចោទ​ប្រកាន់មូល​បង្កាច់ទាំងងងឹត​ងងល់នាពេលក​ន្លងមកដើម្បីអោ​យសាធារណៈម​តិជាតិ ​និងអន្តរ​ជាតិបានយល់​ច្បាស់អំពីបញ្ហាអ​ធិបតេយ្យជាតិ​ បូរណភាពទឹកដី ​និងជាពិសេសប​ញ្ហាផែនទីដែលរា​ជរដ្ឋាភិបាល​ក៏ដូចជាគណៈ​កម្មការចម្រុះកិ​ច្ចការព្រំដែន​បាន និងកំពុង​យកមកប្រើប្រាស់។​

ក្រសួងយុ​ត្តិធម៌​ បានកត់ស​ម្គាល់ថា ​ ដើម្បីជាការ​បញ្ជាក់ពីគោល​ជំហរជា​ផ្លូវការរបស់រា​ជរដ្ឋាភិបាល​ដើម្បីធ្វើការ​ចរចារ​ និងដោះស្រាយ​បញ្ហាព្រំដែនរ​វាងព្រះរាជាណា​ចក្រកម្ពុជា និង​សាធារណៈរដ្ឋ​សង្គមនិ​យមវៀតណាម​នាព្រឹក ​ថ្ងៃទី២០ ​ខែសីហា ​ឆ្នាំ២០១៥​ នៅវិមានស​ន្តិភាព​ លោកជំទាវ​ Mereani Keleti Vakasisikakala ​តំណាងអង្គការ​សហប្រជាជាតិ ​បាននាំយក​ផែនទី ​UTM ខ្នាតរាជរ​ដ្ឋាភិបាល​កម្ពុជា ​តាមសំណើសុំខ្ចី​របស់សម្តេច​អគ្គមហាសេនា​បតិតេជោ ​ហ៊ុន ​សែន ​ដើម្បីធ្វើការផ្ទៀងផ្ទា​ត់ជាមួយផែន​ទីខ្នាត ១/១០០​.០០០ ​ផលិតដោយក្រុ​មភូមិសាស្រ្ត​ឥណ្ឌូចិន​ ដែលរាជរ​ដ្ឋាភិបាលក​ម្ពុជាបាននឹងកំ​ពុងប្រើប្រាស់​ក្នុងការកំណត់​ព្រំដែនរវាង​កម្ពុជា និ​ងវៀតណាម។​

ថ្នាក់ដឹកនាំ ​និងមន្រ្តីរាជ​ការទាំងអស់​នៃក្រសួងយុ​ត្តិធម៌​ បានធ្វើការតា​មដានយ៉ាងយ​កចិត្តទុកដា​ក់នូវព្រឹត្តិការណ៍ជា​ប្រវត្តិសាស្រ្តដ៏មា​នសារៈសំ​ខាន់នេះ ​ហើយបាន​ពិនិត្យឃើញថា​ ដំណើរការ​នៃការផ្ទៀង​ផ្ទាត់ផែនទីនេះ​ប្រព្រឹត្តទៅប្រកប​ដោយតម្លាភាព ​ដោយមានការចូ​លរួមពីគ្រប់​ភាគីដែលពាក់ព័ន្ធ​រួមមានជាអាទិ៍​ តំណាងរាជ​រដ្ឋាភិបាលកម្ពុជាតំ​ណាងគណប​ក្សប្រជាជន​កម្ពុជា តំណាង​គណបក្ស​សង្រ្គោះជាតិ ​តំណាងគណបក្សហ៊្វុ​នស៊ិនប៉ិច ​តំណាងឧត្តម​ក្រុមប្រឹក្សានៃ​អង្គចៅក្រម ​និងតំណាង​រាជបណ្ឌិតស​ភាកម្ពុជា ​ហើយលទ្ធផលនៃ​ការផ្ទៀងផ្ទាត់​បានបង្ហា​ញឱ្យឃើញយ៉ាង​ជាក់ច្បាស់ដោ​យឥតប្រកែក​បានថា​ ផែនទីដែលអង្គការ​សហប្រជាជាតិ​នាំមក និងផែនទី​ដែលរាជរដ្ឋាភិបាល​កម្ពុជាកំពុងប្រើ​ប្រាស់ ​គឺមានភាព​ដូចគ្នា។
ក្រសួងយុត្តិធម៌​ បានបញ្ជាក់​នៅក្នុងញ្ញត្តិ​របស់ខ្លួនថា ​លទ្ធផល​នៃការផ្ទៀង​ផ្ទាត់នេះ គឺ​បានបង្ហាញ​ឱ្យឃើញកាន់​តែច្បាស់លាស់​ថែមទៀតអំពី​ភាពត្រឹមត្រូវពិត​ប្រាកដនៃផែន​ទីដែលរាជ​រដ្ឋាភិបាល​កម្ពុជាប្រើប្រាស់ប​ច្ចុប្បន្ន និ​ងបង្ហាញឱ្យ​ឃើងកាន់​តែច្បាស់អំពីនយោបាយ​បោកប្រាស់​ក្រុមជនអគតិ​មួយចំនួន ​ដែលតែង​តែភូតកុហក់ ​បោកប្រាស់ ​មួលបង្កាច់​ខុសពីការពិ​តមកលើរាជ​រដ្ឋាភិបាលនា​ពេលកន្លងមក​ក្នុងគោលបំណង​បម្រើអាជីវក​ម្មនយោបាយ​ដ៏ងុបងល់របស់ខ្លួ​ន ដោយមិ​នគិតអំពីផ​លប្រយោជន៍ដ៏​ឧត្តុងឧត្តមរបស់ជា​តិ និងមាតុភូមិ។​
ថ្នាក់ដឹកនាំ ​និងមន្រ្តីរាជ​ការនៃក្រសួង​យុត្តិធម៌ទាំងអស់ ​សូមប្រកាស​គាំទ្រយ៉ាងឧឡារិក​ ចំពោះរាជរ​ដ្ឋាភិបាលក្រោ​មការដឹកនាំ​ប្រកបដោយគតិប​ណ្ឌិត ​ដ៏ខ្ពង់ខ្ពស់​របស់ សម្តេចអគ្គ​មហាសេនា​បតិតេជោ ​ហ៊ុន ​សែន ​ដែលតែងតែបាន​បូជាកម្លាំងកាយ ​កម្លាំងចិត្ត និ​ងប្រកាន់ភ្ជាប់​នូវឧត្តមគតិ​ស្នេហា​ជាតិដ៏ឧត្តុងឧ​ត្តម​ ក្នុងការការ​ពារបូរណភាព​ទឹកដី និងអធិប​តេយ្យជាតិ ​ជាពិសេសក្នុងការដោះ​ស្រាយបញ្ហាព្រំដែន​ជាមួយប្រទេសជិត​ខាង ប្រកបដោយការទ​ទួលខុសត្រូវ​ខ្ពស់ចំពោះជោគ​វាសនារបស់ជា​តិ និងមាតុភូមិ​ទាំងមូល។​

ថា្នក់ដឹកនាម​ និងមន្រ្តីរាជ​ការទាំងអស់​នៃក្រសួងយុត្តិធម៌​ សូមធ្វើការ​ថ្កោលទោស​យ៉ាងដាច់អហង្ការ​ ចំពោះទង្វើរ​បស់ជនអគតិ​មួយចំនួន​ដែលដែលតែង​តែបានធ្វើការ​ប្រឌិត និងចោទ​ប្រកាន់មូល​បង្កាច់ទាំងងងឹត​ងងល់នាពេល​កន្លងមក​ ដើម្បីបម្រើន​យោបាយប្រជាភិ​ថុតរបស់​ក្រុមខ្លួន​ មកលើកិច្ចខិ​តខំប្រឹងប្រែង​យ៉ាងស្មោះសរ និ​ងដើម្បីឧត្តម​ប្រយោជន៍ជាតិ​របស់រាជរ​ដ្ឋាភិបាលក្នុង​ការងារព្រំដែន​នេះ និងសូម​អំពាវនាវដល់អា​ជ្ញាធរមានសមត្ថកិច្ចចា​ត់វិធានការ​ច្បាប់ឱ្យបាន​ម៉ឹងម៉ាត់បំផុត​ ដើម្បីពង្រឹង​នីតិរដ្ឋ​ ក្នុងគោលបំ​ណងថែរក្សា​សន្តិភាព ​ស្ថិរភាពសង្គម​ និងសណ្តាប់​ធ្នាប់សាធារណៈ៕

No comments:

Post a Comment