Tuesday, May 12, 2015

កម្ពុជា​ចង់​អោយ​ប្រទេស​ឥណ្ឌា​ហោះ​ហើរត្រង់​មក​កាន់​ខេត្ត​សៀមរាប

ក្រុម​សិក្សាស្រាវ​ជ្រាវដេលី គឺជាអង្គកា​រមិនរដ្ឋាភិបាល​សង្គម នយោបាយមួយ​ដ៏លេច​ធ្លោ នៅក្នុង​ប្រទេស​ឥណ្ឌា។ក្រុម​សិក្សា​នេះរួមបញ្ចូល​គ្នាដោយ​អ្នកវិជ្ជាសាស្រ្ត​សង្គម បញ្ញាវន្ត  វេជ្ជបណ្ឌិត វិស្វករ ស្ថាបត្យករ វិចិត្រករ មេធាវី  អ្នកសិក្សា​ស្រាវជ្រាវ  អ្នក​ព័ត៌​មាន  អ្នក​ការទូត  អតីតយុទ្ធជន គណេយ្យករ ធុរជន និងអ្នក​បច្ចេក។
ក្រុមសិក្សា​នេះបង្កើត​អោយ​មាន​នូវ​ការយល់ដឹង​ជាសាធារណៈ តាមរយៈ​កិច្ច​ពិភាក្សា សិក្ខាសាលា ការ​តំាង​ពិព័រណ៌ ទស្សនកិច្ចក្រៅ​ប្រទេស  និងឯសារ​ស្រាវជ្រាវផ្សេងៗ។
 ក្នុងជំនួប​នៅទីស្តី​ការគណៈរដ្ឋមន្រ្តី​កាល​ពីថ្ងៃទី១១ ខែ ឧសភា ឆ្នំា២០១៥  ឯកឧត្តមឧបនាយករដ្ឋ​មន្រ្តី សុខ អាន  រដ្ឋមន្រ្តី​ទទួល​បន្ទុក​ទីស្តី​ការគណៈរដ្ឋមន្រ្តី បានស្នើសុំអោយ គណៈប្រតិភូ​ក្រុម​សិក្សាស្រាវ​ជ្រាវ (Delhi Study) នៃប្រទេស​ឥណ្ឌា ដឹក​នាំ​ដោយ លោក ASHOK GARG ទីប្រឹក្សា​ក្រុម​សិក្សា​ស្រាវ​ជ្រាវ​ដេលី ប្រទេសឥណ្ឌា   ធ្វើយ៉ាងណា ជួយជម្រុញអោយ​អ្នក​វិនិយោគ  ក្រុម​ហ៊ុន  អាកាសចរស៊ីវិល  ផ្នែក​ពាណិជ្ជកម្ម​របស់ឥណ្ឌា ដើម្បី ហោះហើរត្រង់មកកាន់ ខេត្ត​សៀមរាប​ប្រទេសកម្ពុជា ក្នុងគោល​បំណង​អោយ​មាន​ភ្ញៀវ ទេសចរណ៏ឥណ្ឌា មកទស្សនាកម្ពុជា​កាន់​តែច្រើន ថែមទៀតលើវិស័យ​ទេសចរណ៏។
ក្នុងជំនួប​នោះឯក​ឧត្តមឧបនាយករដ្ឋមន្រ្តី​បាន​លើក​ឡើង​ថា ដោយប្រទេសកម្ពុជា មានកំណើន​សក្តានុ​ពលផ្នែក​ទេសចរណ៏   ប្រមាណជិត ២០ ភាគរយក្នុង​មួយ​ឆ្នំា  ដូច្នេះ​ហើយ​បានជា ចង់អោយ​ក្រុម​ខ្សែភាពយន្ត​របស់ឥណ្ឌា​ដើម្បីថត​រឿង​ណាមួយនៅ​ប្រាសាទ​អង្គរ ឫនៅតំបន់​រមណីយដ្ឋានអង្គរ  ដែលជាផ្នែក​មួយ​ទាក់ទាញ​ដល់​ភ្ញៀវទេសចរណ៏​មកកាន់​តែច្រើន ។
  ឯកត្តមឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ប្រទេស​កម្ពុជា  គឺជាប្រទេសអាណាច​ក្រមួយ តំាងពីសតវត្សទី ៨  ព្រោះថា កម្ពុជា មាន​បេតិកភណ្ឌ ទំាងរូបបី និង អរូបី ហើយជា ពិសេស កម្ពុជាមានបេតិកភណ្ឌរូបី មានជាង១ពាន់ប្រាង្គប្រាសាទបុរាណនៅទូទំាងប្រទេសកម្ពុជា ជាមួយគ្នានេះ​ផងដែរឯកត្តមឧបនាយករដ្ឋមន្រ្តី បាន​មានប្រសាសន៏ថា កម្ពុជា​ចង់​ឃើញ​ប្រជាជនឥណ្ឌាដែលកាន់​សាសនាហិណ្ឌូ​ច្រើនជាងគេលើ​ពិភពលោក  មកទស្សនា ​នៅកម្ពុជា។ ទាក់ទង​និងការថតខ្សែភាពយន្តនេះ​ដែរឯកឧត្តមឧបនាយករដ្ឋមន្រ្តី​បានបញ្ជាក់​ ថាកន្លងមកមានប្រទេសមួយ​ចំនួនបាន​ថតខ្សែភាពយន្ត ដែលស្តី​អំពីប្រាង្គប្រាសាទអង្គរ កម្ពុជា ដែលនេះបានធ្វើ​អោយប្រទេស​កម្ពុជា​លំហូរ​ចូលនូវភ្ញៀវទេសចរណ៏ មកទស្សនា​កាន់តែច្រើន៕



No comments:

Post a Comment